អត្ថបទពាណិជ្ជកម្ម
ឈ្នះ​៤០​លាន​រៀល​ពី​ភេសជ្ជៈ​វើក WURKZ គ្រប់​ល្មម​សម្រាប់​រៀបចំ​មង្គលការ ជាមួយ​នារី​ក្នុង​ដួងចិត្ត​
07, Oct 2019 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​កសិករ​រស់នៅក្នុង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ លោក ភឿ ហ៊​ន បានសម្រេច​បំណងប្រាថ្នា ដោយ​ទទួលបាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​រៀបចំ​មង្គលកា​រ ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ បន្ទាប់ពី​ឈ្នះ​រង្វាន់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ដែល​លោក​ទិញ​ទទួលទាន​ត្រឹម​១​កំប៉ុង​ប៉ុណ្ណោះ​។

​លោក ភឿ ហ៊​ន បានឱ្យដឹងថា​៖«​វា​ជា​រឿង​សំណាង​ហួស​ថ្លែង ដែល​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​។ រង្វាន់​៤០​លាន​រៀល​នេះ គឺ​មក​ចំពេល​ម៉ាច់​តែម្តង ព្រោះ​ខ្ញុំ​តែង​ស្រមៃ​ថា នឹង​បាន​រៀបការ​ជាមួយ​នារី​ក្នុង​ដួងចិត្ត​ម្នាក់ តែ​ខ្ញុំ​មិនមាន​លុយ​ច្រើន សម្រាប់​ចាត់ចែង​មង្គលការ​ទេ ពេលនេះ​បាន​ដូច​ចិត្ត​ហើយ​»​។

​អ្នកស្រុក​ចិត្រ​បុរី​រូបនេះ​បាន​បន្ថែមថា ថវិកា​មួយផ្នែក​នៃ​ប្រាក់រង្វាន់​នេះ នឹង​ជូន​ម្តាយ​របស់ខ្លួន​ខ្លះ សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ និង​ខ្លះទៀត​សម្រាប់​យកទៅ​រៀន​ជំនាញ​ជួសជុល​ម៉ូតូ ដើម្បី​បង្កើត​មុខរបរ​ទៅ​ថ្ងៃ​អនាគត​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com