អត្ថបទពាណិជ្ជកម្ម
ក្តី​ស្រមៃ​របស់​កម្មករសំណង់​ម្នាក់​បានក្លាយ​ជាការ​ពិត ដោយ​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
07, Oct 2019 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
កម្មករសំណង់​ម្នាក់ នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លោក គង់ សុ​ខេង តែងតែ​និយាយប្រាប់​ភរិយា​គាត់​ថា «​ថ្ងៃ​ណាមួយ យើង​ប្រាកដជា​មានសំណាង​ធំ​មិនខានឡើយ​» ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ដែល​គាត់​ទិញ​យកទៅ​ពិសា​ជា​រៀងរាល់ថ្ងៃ​។ ឥឡូវនេះ ក្តី​ស្រមៃ​របស់គាត់​បានក្លាយ​ជា​ការពិតហើយ ដោយបាន​ត្រូវ​រង្វាន់​៤០​លាន​រៀល ពី​ភេសជ្ជៈ​នេះ​មែន​។

​លោក សុ​ខេង បញ្ជាក់ថា​៖«​ខ្ញុំ​តែងតែ​គិតពី​ឱកាស​ចំណេញ​ត្រលប់​មកវិញ ពេល​ខ្ញុំ​ចំណាយ​។ បើសិន​ខ្ញុំ​ទិញ​កាហ្វេ​ទឹកដោះគោ ១,៥០០​រៀល ខ្ញុំ​នឹង​អត់​បាន​អី​សោះ​។ តែបើ​ខ្ញុំ​ថែម​៥០០​រៀល ដើម្បី​ទិញ​វើក WURKZ  ខ្ញុំ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ត្រលប់​មកវិញ​។ យ៉ាងហោចណាស់ ក៏បាន​ភេសជ្ជៈ​១​កំប៉ុង​មកវិញ​ដែរ​។ លើក​នេះ​ខ្ញុំ​ឈ្នះ​រង្វាន់​ធំ ដូច​អ្វីដែល​ខ្ញុំ​បាន​ប៉ង​ហើយ​»​។

​លោក​គង់ សុ​ខេង បញ្ជាក់ថា​៖«​ភេសជ្ជៈ​មួយ​កំប៉ុង​ក៏​ជាការ​វិនិយោគ​មួយ​ដែរ​។ បើ​ចំណាយ​ប្រហាក់ប្រហែលគ្នា ហើយ​មានឱកាស​ចំណេញ​ច្រើនជាង យើង​គួរតែ​សាកល្បង ព្រោះ​សំណាង​មើលមិនឃើញ​ទេ​។ ទឹកប្រាក់​៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​យកទៅ​ទិញ​គោ​ទុក​ប្រវាស់ ដើម្បី​បាន​ចំណូល​បន្ថែម និង​យកទៅ​ជួសជុលផ្ទះ ដែល​ខូចខាត និង​កំពុង​លិច​ទឹក​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com