របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា នៅ​យុគ​សម័យថ្មី​
អត្ថបទពាណិជ្ជកម្ម
របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា នៅ​យុគ​សម័យថ្មី​
07, Oct 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
បច្ចេកវិទ្យា​កំពុងតែ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។ មិន​ថា​មនុស្សពេញវ័យ កុមារៗ និង​មនុស្ស​ដែលមាន​វ័យ​ចំណាស់ សុទ្ធតែ​ទទួលបាន​ការរៀនសូត្រ ការកម្សាន្ត ចំណេះដឹង​ថ្មីៗ តាមបែប​ទំនើប​ពី​ប្រព័ន្ធ​អន​ឡាញ​។

​គ្រប់គ្នា​សុទ្ធតែ​បានដឹង​រួចមកហើយ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ខ្លាំង​នៅ​តំបន់​អាស៊ី​។ ហើយ​នៅពេល​បច្ចុប្បន្ននេះ មនុស្ស​កំពុងតែ​ផ្លាស់ប្ដូរ​របៀប​រស់នៅ​ស្ទើរតែ​ទាំងស្រុង បើ​យើង​ប្រៀបធៀប​ទៅ​អតីតកាល​។ ក្នុងនោះ​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្ដូរ​ការរស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​ទៅតាម​យុគសម័យ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប មិន​ថា​ការរស់នៅ​ប្រចាំថ្ងៃ ការទទួល​ទាន ការធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត មនុស្ស​តែងតែ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគេ​។

​ជាក់ស្ដែង​ដូចដែល​យើង​ដឹង​ស្រាប់​ហើយ​ថា កម្មវិធី​កក់​ការធ្វើដំណើរ​តាមរយៈ​អន​ឡាញ​មួយ ដែលមាន​ឈ្មោះថា PassApp បាន​កំពុង​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​របៀប​រស់នៅ​កាន់តែ​ងាយស្រួល​ថែមទៀត​។ ក្រុមហ៊ុន PassApp នេះ បាន​ពាំ​នាំយក​បច្ចេកវិទ្យា​កក់​ការធ្វើដំណើរ​តាម​អន​ឡាញ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទីជិត​ទី​ឆ្ងាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយ​មិនចាំបាច់​រងចាំ​បក់ដៃ​ហៅ​កង់​បី ឬ តាក់ស៊ី​កណ្ដាល​ថ្ងៃ​ក្ដៅ និង​រឹតតែ​មិនចាំបាច់​ឈរ​តថ្លៃ​នាំ​ចុក​ជើង​ទម្រាំ​តែ​បាន​ជិះ​នោះទេ​។ PassApp បានកំណត់​តម្លៃ​ធ្វើដំណើរ​ដែលមាន​តម្លៃ​សមរម្យ​រួចជាស្រេច​ទៅហើយ លោកអ្នក​អាច​ហៅ​កង់​បី ឬ តាក់ស៊ី​ជិះ​បាន​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

​ការមកដល់​វត្តមាន​របស់ PassApp ក្នុងប្រទេស​កម្ពុជា​នេះ បញ្ជាក់​ឲ្យ​ឃើញថា ប្រជាជន​កម្ពុជា​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ការរស់នៅ​រប​ស់​ខ្លួន​ឲ្យ​ស្របតាម​បច្ចេកវិទ្យា​ហើយ​។ នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញថា​បច្ចេកវិទ្យា​នៅ​កម្ពុជា កំពុងតែ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​កាន់តែ​ទំនើប​ឡើងៗ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com