ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នៅថ្ងៃនេះ ទើបតែប្រកាសបង្ហាញវត្តមាន របស់ស្មាតហ្វូនស៊េរីថ្មី V17 Pro នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់តម្លៃ $449 ។ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះ គឺមានភ្ជាប់មកជាមួយនូវកាមេរ៉ាសរុបចំនួន ៦ គ្រាប់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចថតរូបភាពកាន់តែ អស្ចារ្យលើសពីព្រំដែនកំណត់។
សម្រាប់កាមេរ៉ានេះ រួមមានកាមេរ៉ាខាងមុខទំហំ 32MP Dual Elevating Front ដែលមានការ upgrade កាន់តែអស្ចារ្យទៅកាន់កាមេរ៉ា iconic Elevating Front Camera ដ៏ខ្លាំងក្លាបំផុត របស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO នេះ។ ស្មាតហ្វូន V17 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើន ដូចជាអេក្រង់ Super AMOLED Ultra FullView™ Display កាមេរ៉ាគោលខាងក្រោយ ដែលមានទំហំ 48MP AI Quad Camera ដែលបង្ហាញនូវរូបភាពដ៏អស្ចារ្យគ្មានគូប្រៀប សម្រាប់យុវវ័យសម័យថ្មីនេះ។
នៅក្នុងការបង្កើតស្មាតហ្វូន V17 Pro នេះ គឺបង្ហាញអំពីលក្ខណៈពិសេសដ៏ខ្លាំងក្លា នៃភាពច្នៃប្រឌិតដែលគ្មានគូប្រៀបថែមទៀត។ ស្មាតហ្វូនស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យ ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា ដែលធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបាននូវរូបភាពដែលអស្ចារ្យជាងអ្វីដែលពួកគេបានរំពឹងទុក។ ស្មាតហ្វូន V17 Pro នេះ នាំយកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ទៅកាន់អ្នកដែលនិយមទៅលើស្មាតហ្វូន។
កាមេរ៉ាខាងមុខ 32MP Dual Elevating Front Camera ដែលធ្វើឲ្យការថតរូបភាព Selfies អស្ចារ្យគ្មានគូប្រៀបនោះទេ
កាមេរ៉ាខាងមុខ Vivo Front Camera នេះ នឹងនាំយកនូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យថែមទៀត ក្នុងការប្រើប្រាស់។ សម្រាប់កាមេរ៉ាខាងមុខ ដ៏ប្រណិតមានការឌីស្សាញយ៉ាងល្អគ្មានគូប្រៀប ដើម្បីឲ្យអ្នកប្រើប្រាស់ ទទួលបានរូបភាពស្រស់ស្អាតដ៏ល្អបំផុត។ កាមេរ៉ា 32MP Front Camera និង 8MP Super Wide-Angle Selfie របស់ស្មាតហ្វូន V17 Pro នឹងធានាទៅលើភាពលម្អិត កាន់តែស្រស់ស្អា តសម្រាប់ការថតរូបភាព Selfies ច្បាស់ស្រស់ស្អាតពេញចិត្តអ្នកប្រើប្រាស់តែម្តង។ កាមេរ៉ា 8MP Super Wide-Angle Selfie នេះ អាចថតរូបភាព Wide angles បានដល់ទៅ 105-degrees ដែលនាំយកនូវភាពរីករាយ និងការថតរូបភាពជាក្រុម កាន់តែសម្បូរបែបថែមទៀត។
ដើម្បីដោះស្រាយបញ្ហានៃការថតរូបភាព night-time selfies ដ៏ល្អឥតខ្ចោះនោះ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះ មានភ្ជាប់ជាមួយនឹងមុខងារ Selfie Softlight ដែលពង្រឹងទៅលើពន្លឺនៃការថតពេលងងឹត និងបច្ចេកវិទ្យា Super Night Selfie ផ្តាច់មុខ របស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ថែមទៀត សម្រាប់ថតរូបភាព multiple frames ដ៏ស្រស់ស្អាតអស្ចារ្យ នៅក្នុងការចុច Click តែម្តងប៉ុណ្ណោះ។
កាមេរ៉ា 48MP AI Quad Camera ផ្តល់នូវការថតរូបភាពដ៏អស្ចារ្យ
អ្នកអាចថតរូបភាពកាន់តែអស្ចារ្យ លើសពីដែនកំណត់របស់អ្នក ជាមួយនឹងកាមេរ៉ា 48MP 6P Main Camera។ ជាមួយនឹងការបញ្ចូលនូវ AI algorithms វានាំយកនូវបទពិសោធន៍ថ្មី នៃការថតរូបភាពដ៏អស្ចារ្យ ក្នុងការថតរូបភាពបានច្បាស់បំផុត។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនូវកាមេរ៉ា Super Wide-Angle Camera ដែលនឹងពង្រីកទៅលើការថតរូបភាព Landscape បានកាន់តែឆ្ងាយស្រស់ស្អាត។ ដើម្បីឲ្យការថតរូបភាពកាន់តែអស្ចារ្យនោះ ស្មាតហ្វូន V17 Pro នេះភ្ជាប់ជាមួយនឹងមុខងារដ៏អស្ចារ្យចំនួន ២ គឺ “Pose Master” និង “Super Night Mode” សម្រាប់ពង្រឹងទៅលើសមត្ថភាព នៃការថតរូបភាពនៅពេលយប់ថែមទៀត។