អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
សាមញ្ញៗ​ពី​របៀប​ទិញ​ផ្ទះ​ឲ្យ​បានល្អ​! ជ្រើសរើស​គម្រោង​១ ក្នុងចំណោម​៥
07, Oct 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទិញ​ផ្ទះ​ជា​រឿង​ស្មុគស្មាញ វា​ជា​ការពិត​។ ប៉ុន្តែ វា​មិនមែន​តែងតែ​ពិបាក​នោះទេ ពេលខ្លះ​រឿង​សាមញ្ញៗ ក៏​អាចធ្វើ​ឲ្យ​អ្នក ទទួលបាន​ផលចំណេញ​ច្រើន ដោយ​មិនដឹង​ខ្លួន​។ បើសិន​អ្នកខ្លាច​ថា ទិញ​ផ្ទះ​មិនបាន​ល្អ ថ្លៃ​ពេក តូច​ពេក ឆ្ងាយ​ពេក ឬ​មិនសូវ​ទាន់សម័យ​ជាដើម​។​

​អាច​អ្នក​ធ្វើតាម​វិធី​ខាងក្រោម​នេះ ដើម្បី​ប្រាកដថា​អ្នក​ពេញ​ចិត្តនឹង​ផ្ទះ​ដែល​អ្នកទិញ​៖

​គោលការណ៍ ៥-៣-១

​ជាការ​ណែនាំ​ខ្លី​មួយ Realestate.com.kh លើកយក​ចំណុច​មួយ មក​បង្ហាញ​ដល់​អ្នក​។ លោកអ្នក ត្រូវ​ពិនិត្យមើល​គម្រោង យ៉ាងតិច​៥ មក​ជ្រើសរើស ហើយ​ពិចារណា​គម្រោង​ត្រឹម ៣ ដែល​ល្អ​បំផុត​សម្រាប់​អ្នក ហើយ​ចុងក្រោយ​អ្នក​ត្រូវ​ជ្រើស​រើសយក​តែមួយ​។​

​បើ​លោកអ្នក អាច​ធ្វើតាម​ការណែនាំ​នេះ បាន​[​ច្បាស់លាស់ និង​ត្រឹមត្រូវ​] លោកអ្នក មិន​ងាយ​ទិញ​ផ្ទះ​ខុស​ទេ​។ ការដែល​ធ្វើ​ដូច្នេះ គឺ​ជួយ​លោកអ្នក​ឲ្យ​សម្រេចចិត្ត ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ តាមរយៈ​វិធី​ប្រៀបធៀប​។

​តើ​ប្រៀបធៀប​លើ​ចំណុច​អ្វីខ្លះ​?

​ចំណុច​លម្អិត​ដែល​អ្នក​ត្រូវ​សួរដេញដោល​លម្អិត​មានដូចជា​៖

•​    ​ទីតាំង​គម្រោង
•​    ​តម្លៃ (​និង​ការ​បញ្ចុះតម្លៃ​)
•​    ​លក្ខខណ្ឌ​បង់ប្រាក់
•​    ​អត្រា​ការប្រាក់
•​    ​គុណភាព​សំណង់
•​    ​ម៉ូដ​ផ្ទះ និង​សោភ័ណភាព​នៃ​គម្រោង
•​    ​ភាពស្របច្បាប់​នៃ​គម្រោង
•​    ​កម្មសិទ្ធិ​កាន់កាប់​
•​    ​និង​រដ្ឋា​រចនាសម្ព័ន្ធ​ទាំង​ក្នុង​គម្រោង និង​ក្រៅ​គម្រោង​ជាដើម​។​

​នៅពេល​ពិនិត្យ​ឃើញច្បាស់​ថា គម្រោង​មួយណា​សមរម្យ​ជាងគេ គឺ​លោកអ្នក​ត្រូវ​ជ្រើស​រើសយក​គម្រោង​មួយ​នោះ ហើយ​ដើម្បី​ទិញ​ផ្ទះ​តាម​ក្តី​សុបិន​របស់លោក​អ្នក​បាន​ត្រឹមត្រូវ​។​
​ពិតណាស់​ដើម្បី​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ លោកអ្នក​អាច​ធ្វើតាម​ការណែនាំ​ខាងលើ នោះ​ប្រាកដ​ណាស់ លោកអ្នក​មិន​ងាយ​នឹង​បាត់បង់​ផលប្រយោជន៍ ឬ​ជួប​ហានិភ័យ​ណាមួយ​ពី​ការទិញ​ផ្ទះ​ឡើយ​៕

​អាន​អត្ថបទ​ណែនាំ​ថា តើ​ធ្វើ​ដូចម្តេច ទើប​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ ដែល​អាច​ជៀសវាង​ហានិភ័យ​?

(​ប្រភព​៖ https://www.realestate.com.kh/km/guides/ways-to-buy-a-right-home/)

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com