ដោយកាលណោះ ក្រុម Bangkok BTS របស់ថៃ ជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្រុម East Coast Heat របស់អូស្ត្រាលីក្នុងលទ្ធផល ៧-១ ខណៈក្រុម MIC របស់មីយ៉ាន់ម៉ាទទួលបានលេខ៣ ក្រោយយកឈ្នះក្រុម SKN FC Kebumen របស់សិង្ហបុរីដោយបាល់ប៉េណាល់ទី ១១-១០។
សម្រាប់តំណែងជើងឯកនេះដែរ ក្រុម ស.ស.យ.ក ស្រុកកំចាយមារទទួលបានថវិកាលើកទឹកចិត្តចំនួន២០លានរៀល អមជាមួយមេដាយនិងពាន ខណៈក្រុមជើងឯករងឪម៉ាល់ ទទួលបាន១០លានរៀល។ ចំណែកក្រុមលេខ៣ Home Sport ដែលបានយកឈ្នះក្រុមការពារតំណែងជើងឯក Down Town ៦-៤ ទទួលបានថវិកាលើកទឹកចិត្តចំនួន៦លានរៀល រីឯ Down Town បាន៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់សម្រាប់ក្រុម Fair Play គ្រូបង្វឹកល្អ អ្នកចាំទីល្អ កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ និងក្រុមអាជ្ញាកណ្តាលល្អផងដែរ៕