អត្ថបទពាណិជ្ជកម្ម
សមាគមយុវជន​អាស៊ាន​ពង្រីក​កម្មវិធី ដើម្បី​ពង្រឹង​ចំណងមិត្តភាព​កាន់តែ​ស្និ​ទ្ធិ​ស្នាល រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​តំបន់​
07, Oct 2019 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩៖ កាលពី​សប្តាហ៍​មុន មេដឹកនាំ​វ័យក្មេង​របស់​សហគម​ន៍​អាស៊ាន​ចំនួន​៣៩​នាក់ បាន​ជួបជុំគ្នា​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់ ក៏ដូចជា ពិភាក្សា​លើ​បញ្ហា និង​ឱកាស​នានា ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ សម្រាប់​ភាពជា​ដៃគូ​ប្រកបដោយ​និរន្តរភាព ក្នុង​កម្មវិធី​សមាគមយុវជន​អាស៊ាន (AYF) លើក​ទី​២ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) និង​ក្រុមប្រឹក្សា​យុវជន​ជាតិ (NYC)​។ មេដឹកនាំ​វ័យក្មេង​៣​នាក់​របស់​វៀតណាម ក៏បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ និង​បាន​ចែករំលែក​បទពិសោធរ​បស់​ពួកគេ ទាំង​ក្នុង​វិស័យ​សង្គម និង​សេដ្ឋកិច្ច​។ ក្រោម​ទស្សនទាន​«​ភាពជា​ដៃគូ​សម្រាប់​និរន្តរភាព​សហគមន៍​អាស៊ាន​»​កម្មវិធី​នៅ​ឆ្នាំនេះ ផ្តោតទៅលើ​សារសំខាន់​នៃ​ទំនាក់ទំនង​ដ៏​កក់ក្តៅ រវាង​ប្រជាជន និង​ប្រជាជន ដើម្បី​ធានា​ឲ្យ​បាន នូវ​និរន្តរភាព​នៃ​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច ក្នុង​តំបន់​នេះ​។

​ត្រឹម​ឆ្នាំ​២០២០ អត្រា​ប្រជាជន​ច្រើនជាង​ពាក់កណ្តាល នៅ​សហគមន៍​អាស៊ាន នឹងមាន​អាយុ​ក្រោម​៣៥​ឆ្នាំ​។ កម្មវិធី​អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​នេះ ប្រមូលផ្តុំ​មេដឹកនាំ​វ័យ​ក្មេងជំនាន់ក្រោយ មកពី​វិស័យ​ប្រជាជន ឯកជន និង​សាធារណៈ (3p)​ជាច្រើន ដែល​ត្រូវបាន​ចាត់ទុកថា​មាន​សក្តានុពល​ក្នុង​ការទទួល​តំណែង​ថ្នាក់ដឹកនាំ​ដ៏​មាន​ឥទ្ធិពល នា​ថ្ងៃ​អនាគត និង​ចូលរួមចំណែក​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ កាន់តែ​រីកចម្រើន​ទៅមុខ​។ កម្មវិធី​សមាគមយុវជន​អាស៊ាន​នេះ មាន​គោលបំណង ជួយ​ឲ្យ​អ្នកចូលរួម​ទាំងអស់ មានឱកាស​ក្នុងការ​ចែករំលែក​បទ​ពិសោធ​នានា បង្កើត​ទំនាក់ទំនង និង​ធ្វើការ​រួមគ្នា ដើម្បី​បង្កើត​បណ្តាញ​ដ៏​រឹងមាំ​មួយ របស់​មេដឹកនាំ​វ័យ​អាស៊ាន​វ័យក្មេង ដែល​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​តំបន់​។



​ក្រោយពី​ទទួលបាន​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ទី​១​របស់ខ្លួន កាលពី​ឆ្នាំ​២០១៨ កម្មវិធី​សមាគមយុវជន​អាស៊ាន​មួយ​នេះ ដែលមាន​ទីតាំងនៅ​ប្រទេស​សិង្ហ​បុរី ក៏បាន​ពង្រីក​សមាសភាព​នៅក្រៅ​ប្រទេស ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំនេះ​ផងដែរ ដើម្បី​បង្កើន​ការផ្លាស់ប្តូរ និង​ឱកាស​ផ្សេងៗ សម្រាប់​កិច្ចសហប្រតិបត្តិការ​នេះ​។

​កម្មវិធី​ដែលមាន​រយៈពេល​១​សប្តាហ៍​ពេញ ដែល​បាន​ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩​នេះ ក៏មាន​កិច្ចពិភាក្សា និង​ដំណើរ​ចុះ​កម្មសិក្សា​ជាច្រើន​ផងដែរ​។ អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ សុទ្ធសឹង​មានឱកាស​ផ្លាស់ប្តូរ​យោបល់ ជាមួយ​មេដឹកនាំ​ដ៏​មាន​ទេពកោសល្យ និង​អ្នកធ្វើការ​ក្នុង​ការិយាល័យ​នយោបាយ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​លោក Teo Chee Hean ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​សម្រាប់​សន្តិ​សុខ​ជាតិ​របស់​សិង្ហ​បុរី និង​លោក Syed Saddiq Syed Abdul រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​របស់​ម៉ាឡេស៊ី ផងដែរ​។



​សកម្មភាព​នានា​ក្នុង​កម្មវិធី​នេះ ក៏​រាប់បញ្ចូល​ទាំង ការចែករំលែក​បទពិសោធ​ផ្សេងៗ ទៅលើ​ការប្រតិបត្តិ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព ពី​សំណាក់​ធនាគារ DBS និង​ក្រុមហ៊ុន​អចលនទ្រព្យ CapitaLand ក៏ដូចជា​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ ទៅកាន់​តំបន់​កោះ​ទើប​បង្កើត​ថ្មី Semakau Landfill ដើម្បី​ឲ្យ​អ្នកចូលរួម អាច​សិក្សា​ទៅលើ​ការគ្រប់គ្រង​សំរាម​ប្រកបដោយ​និរន្តរភាព ក្នុងប្រទេស​មាន​ដី​តូច​ដូចជា​សិង្ហ​បុរី​។ អំឡុងពេល​នៃ​កម្មវិធី​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចាប់ពី​ថ្ងៃទី​១ ដល់ទី​៣ ខែតុលា កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង ដោយ​សហគ្រាស​សង្គម Native និង Epic Collective របស់​ម៉ាឡេស៊ី ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្នែក​វប្បធម៌ ជាមួយនឹង​សហគមន៍ Orang Asli​។ អ្នកចូលរួម​ទាំងអស់ ក៏បាន​សិក្សា​អំពី​កិច្ចការងារ របស់​មជ្ឈមណ្ឌល​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ជា​សកល​របស់​ម៉ាឡេស៊ី (MaGIC) ក្នុងការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី នៃ​សហគ្រិនភាព​ប្រកបដោយ​និរន្តរភាព ក្នុងប្រទេស​ម៉ាឡេស៊ី  រួមជាមួយ​នឹង​សកម្មភាព​ជាច្រើន​ផ្សេងទៀត ផងដែរ​។



​លោកអ្នក​ស្រី Jean Tan នាយក​ប្រតិបត្តិ​អង្គការ​អន្តរជាតិ​សិង្ហ​បុរី មានប្រសាសន៍ថា​៖«​កម្មវិធី​សមាគមយុវជន​អាស៊ាន បង្ហាញ​ពី​តម្លៃ​នៃ​ចំណងមិត្តភាព​របស់​វប្បធម៌​ចម្រុះ ក្នុង​ទិដ្ឋភាព​ជា សកល​មួយ ដែល​កំពុងតែ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។ យើង​សង្កេតឃើញ​ពី​ការបង្ហាញ​ខ្លួន​របស់​មេ​ដឹកនាំ​អាស៊ាន​វ័យក្មេង​ជាច្រើន ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ផ្លូវ ដែលមាន​សក្តានុពល ក្នុង​ការជួយ​លើកកម្ពស់​ការយោគយល់​រវាង​គ្នា និង​ជួយ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បុគ្គលិក ដើម្បី​បង្កើត​ឲ្យ​មានការ​ជះឥទ្ធិពល​ជា​វិជ្ជមាន និង​ប្រកបដោយ​និរន្តរភាព​។ អង្គការ​អន្តរជាតិ​សិង្ហ​បុរី ពិត​ជាមាន​មោទកភាព​ណាស់ ក្នុងការ​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ និង​មាន​មោទកភាព ក្នុងការ​ចូលរួមចំណែក ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យុវជន​យើង ក្នុងការ​បង្កើត​សហគមន៍​អាស៊ាន ដែលមាន​ការរួបរួម​គ្នា មាន​ភាពស្អិតល្មួត និង​និរន្តរភាព​បន្ថែមទៀត​។



​លោក David Chua នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​ជាតិ មានប្រសាសន៍ថា  កម្មវិធី​សមាគមយុវជន​អាស៊ាន​នេះ ផ្តល់នូវ​ផ្លាត​ហ្វ​ម​មួយ ក្នុងការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង រវាង​យុវជន និង​យុវជន ដ៏​រឹងមាំ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្នុង​តំបន់ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​។ លោក David Chua បន្ថែម​៖«​យើង​មើលឃើញ​រួចជាស្រេច នូវ​លទ្ធផល​ផ្សេងៗ ដែល​ត្រូវបានធ្វើ​ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង ដោយសារតែ​កម្មវិធី​លើក​ទី​១ កាលពី​ឆ្នាំមុន​។ មេដឹកនាំ​វ័យក្មេង​ទាំងនេះ បន្ត​រក្សា​ទំនាក់ទំនង​របស់ខ្លួន​យ៉ាងសកម្ម បន្តធ្វើ​ឲ្យ​បណ្តាញ​របស់​ពួកគេ​ដំណើរការ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នានា និង​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន ទៅលើ​គម្រោង​នានា ដែល​ជះឥទ្ធិពល​ដល់​សង្គម​។ មូលនិធិ​យុវជន​អាស៊ាន​-​សិង្ហ​បុរី (SAYF) នឹង​គាំទ្រ​កម្មវិធី​ផ្តួច    ផ្តើម​ទាំងនេះ ដែល​បង្ហាញ​ពី​សារសំខាន់​នៃ​បញ្ហា សង្គម​-​សេដ្ឋកិច្ច​-​វប្បធម៌ សម្រាប់​សហគមន៍​អាស៊ាន​។ ក្តីសង្ឃឹម​របស់ខ្ញុំ​គឺថា កម្មវិធី​សមាគមយុវជន​អាស៊ាន នឹង​បន្តធ្វើ​ឲ្យ​យុវជន​របស់​យើង កាន់តែខ្លាំង ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​អាស៊ី ខណៈដែល​យុវជន​ទាំងនេះ នឹង​ឆ្ពោះទៅកាន់​ការបង្កើត​សមាគម​មួយ ដែល​ផ្តល់​ឥទ្ធិពល​ជា​វិជ្ជមាន​»​។



​កម្មវិធី​សមាគមយុវជន​អាស៊ាន គឺជា​កម្មវិធី​អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ ផ្អែកទៅលើ​ការជ្រើសរើស​មួយ សម្រាប់​យុវជន​អាស៊ាន ដែលមាន​អាយុ​ចន្លោះ​ពី​២៧ ដល់​៣៥​ឆ្នាំ មកពី​វិស័យ​ទាំង​៣ (​វិស័យ​ប្រជាជន សាធារណៈ និង​ឯកជន​)​។ ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​អង្គការ​អន្តរជាតិ​សិង្ហ​បុរី និង​ក្រុមប្រឹក្សា​យុ​ជនជាតិ កម្មវិធី​សមាគមយុវជន​អាស៊ាន ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​អំណាច​ដល់​មេដឹកនាំ​យុវជន​ទូទាំង​អាស៊ាន ដើម្បី​អភិវឌ្ឍ​បណ្តាញ​ដ៏​រឹងមាំ​មួយ រវាង​យុវជន​ដូចគ្នា និង​រួមគ្នា ធ្វើ​ឲ្យ​សហគមន៍​អាស៊ាន ក្លាយជា​អង្គភាព​ដ៏​រឹងមាំ និង​មានការ​រួបរួមគ្នា ក្នុង​បរិស្ថាន​។​

​ស្វែងរក​ព័ត៌មាន​បន្ថែម តាមរយៈ www.sif.org.sg
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់​:
​លោក Shah Jahan Tajudeen
​អ្នកចាត់ការ​ទូទៅ​ផ្នែក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​បស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​
​អ៊ី​ម៉ែ​ល​: [email protected]
DID:  +65 6690 6353
​ទូរស័ព្ទ​:  +65 9456 8424៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com