ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រៅ​ជូរ​ឆ្ងាញ់ ផ្លែស្វាយ​អាចមាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​ទៀត​
08, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែស្វាយ​ក្រៅពី​មាន​រស​ជាត​ជូរអែម វា​ក៏មាន​ប្រយោជន៍​ច្រើនណាស់​ចំពោះ​សុខភាព និង​សម្រស់​។ អ្នក​អាច​ញ៉ាំ​វា​ទាំង​ឆៅ​ក៏បាន ជាពិសេស​ស្វាយ​ដែល​បេះ​ថ្មីៗ​ព្រោះ​វា​នឹង​ផ្តល់​ថាមពល​បាន​យ៉ាង​ល្អ​។ យ៉ាងណា​ម៉ិ​ញ ផ្លែស្វាយ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ និង​មាន​សារធាតុ Astringent ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ជំងឺ​មុន​បាន​ទៀតផង​។



​ទោះបីជា​យ៉ាងណាក៏ដោយ វា​អាច​នឹងមាន​ប្រយោជន៍​ច្រើន​ផ្សេងៗ​ទៀត​ដែរ​ដូចជា​៖

​គ្រប់គ្រង​សម្ពាធ​ឈាម​

​ផ្លែស្វាយ​ស្រស់​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​អង់​ទី​អុកស៊ីដ​ង់​ដែលមាន​ឈ្មោះថា Mangiferin ដែល​អាចជួយ​សម្រួល​ដ​ល់​សម្ពាធ​ឈាម និង​ថែរក្សា​សម្ពាធ​ឈាម​នៅ​ធម្មតា​។

​ព្យាបាល​ជំងឺ​មុន​

​ផ្លែស្វាយ​ឆៅ​គឺជា​ឱសថ​ព្យាបាល​ជំងឺ​មុន​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​។ បើសិនជា​ស្វាយ​ទំ​ធ្វើ​ឲ្យ​កើតមុន តែ​ស្វាយ​ឆៅ​ជួយ​ដោះស្រាយ​ជំងឺ​មុន​ទៅវិញ​។ ចូរ​ស្ងោរ​ស្វាយ​ឆៅ​មួយ​ចំណិត និង​យក​ទឹក​របស់​វា​លាប​ទៅលើ​មុខជា​រៀងរាល់​យប់​មុន​ចូល​គេង​ទៅ​។

​ដោះស្រាយ​ជំងឺ​ទឹកនោមផ្អែម​

​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងអស់ គួរតែ​ពិចារណា​ទៅលើ​ស្លឹក​ស្វាយ​ព្រោះ​វា​អាចជួយ​បង្ការ​ជំងឺ​ភ្នែក​ដែល​បណ្តាលមកពី​ជំងឺ​ទឹកនោមផ្អែម​បាន​។ ស្លឹក​ស្វាយ​សម្បូរ​ទៅដោយ​វីតាមីន A ដែលជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​សុខភាព​ភ្នែក​តែម្តង​។ បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​ថា​ស្វាយ​មាន​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ឬ​អត់​នោះ ពិតណាស់​វា​មាន​សុវត្ថិភាព ១០០​ភាគរយ បើសិនជា​អ្នក​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​។

​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​

​ចំពោះ​ស្លឹក​ផ្លែស្វាយ​វិញ គឺមាន​ជាតិ​សរសៃ​ខ្ពស់ វីតាមីន C និង​សារធាតុ Pectin ដែល​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​។ វា​នឹង​ទៅ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែម្តង​។

​ការពារ​បេះដូង​

​ផ្លែស្វាយ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន B6, C និង A​។ ដោយសារតែ​វីតាមីន​ទាំងនេះ​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ដោះស្រាយ​ជំងឺ​ទឹកនោមផ្អែម និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​បេះដូង​មាន​សុខ​ភាពល្អ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com