ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកឈឺក្រពះ គួរតែពិសាផ្លែឈើទាំងនេះ
× ប្រសិនជាអ្នកជាបុគ្គលដែលកើតជំងឺក្រពះ អ្នកអាចពិសាផ្លែឈើទាំងឡាយខាងក្រោមនេះបាន។
តើមានអ្វីខ្លះទៅ?
1. អ្នកអាចយកល្ហុងមកធ្វើម្ហូបញ៉ាំបាន នោះវានឹងជួយធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ ជាពិសេស វានឹងជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អទៀតផង។
2. អ្នកអាចបរិភោគផ្លែម្នាស់បាន ព្រោះវាមិនត្រឹមតែជួយរក្សាក្រពះអ្នកឲ្យមានសុខភាពល្អនោះទេ ថែមទាំងអាចធ្វើឲ្យក្រលៀនអ្នកល្អទៀតផង។ ជាពិសេស វាក៏ល្អចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាមផងដែរ។
3. ចំពោះទំពាំងបាយជូរវិញ វានឹងធ្វើឲ្យអ្នកមានអាការៈខ្វះឈាមប្រសើរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកមានជំងឺក្រពះផងដែរ។
4. ផ្លែចេក ជាផ្លែឈើដែលអាចជួយបញ្ចុះសម្ពាធឈាម ថែមទាំងអាចធ្វើឲ្យក្រពះដំណើរការល្អទៀតផង។
5. ផ្លែប៉ោម ជាផ្លែឈើដែលមិនត្រឹមតែល្អចំពោះក្រពះអ្នកទេ ថែមទាំងអាចជួយការពាររាងកាយអ្នកគ្រប់ផ្នែកទៀតផង។ ដូចនេះ អ្នកអាចជ្រើសរើសផ្លែឈើទាំងឡាយខាងលើនេះមកពិសារបាន ព្រោះវាសុទ្ធតែអាចជួយការពារសុខភាពរបស់អ្នកបានទាំងអស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com