ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អបអរសាទរដូវជាមួយនឹងសំបុត្រហោះហើររាប់ម៉ឺនសន្លឹក តម្លៃត្រឹម០ ដុល្លារ !
08, Oct 2019 ,
11:52 am
រូបភាព
×
ដោយ:
ថ្មីៗ
(ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩)៖ យើងកំពុងតែទទួលបានព័ត៌មានដ៏រំភើបមួយ សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តទាំងអស់។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីប្រូមូសិនថ្មីចុងក្រោយបំផុតរបស់ខ្លួន ដើម្បីផ្តល់សំបុត្រហោះហើររាប់ម៉ឺនសន្លឹក ដែលមានតម្លៃត្រឹមតែ ០ (សូន្យ) ដុល្លារអាមេរិក សម្រាប់រាល់ផ្លូវហោះហើរទាំងអស់ទូទាំងអាស៊ី ក្នុងនោះរាប់បញ្ចូលទាំងជើងហោះហើរពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាណូយ ផងដែរ។
លោកអ្នក អាចទទួលបានសំបុត្រហោះហើររបស់លោកអ្នកបាន អំឡុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា ឆ្នាំ២០១៩ នៅលើគេហទំព័រ
www.vietjetair.com
ឬតាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» នៅចន្លោះម៉ោង១២ថ្ងៃត្រង់ និងម៉ោង២រសៀល។
សំបុត្រហោះហើរក្នុងប្រូមូសិននេះ មានប្រសិទ្ធភាពសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិទាំងអស់ របស់ Vietjet ពោលគឺរវាងប្រទេសវៀតណាម និងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងសម្រាប់ផ្លូវហោះហើរនានា ដែលត្រូវបានប្រតិបត្តិដោយក្រុមហ៊ុន Thai Vietjet។ សំបុត្រហោះហើរទាំងអស់ មានសុពលភាព សម្រាប់ការធ្វើដំណើរ នៅចន្លោះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទី៣០ ខែមិថុនា ឆ្នាំ២០២០។
សំបុត្រហោះហើរក្នុងប្រូម៉ូសិនទាំងនេះ ក៏អាចរកបាននៅលើទំព័រ Facebook របស់ Vietjet ផងដែរ តាមរយៈ
www.facebook.com/vietjetvietnam
(ដោយគ្រាន់តែចុចលើប្រអប់ «Booking») ឬតាមរយៈលេខទូរស័ព្ទ +8419001886 និងការិយាល័យលក់សំបុត្រទាំងអស់។ ការទូទាត់ផ្សេងៗ អាចធ្វើឡើងយ៉ាងងាយស្រួល ជាមួយនឹងកាតឥណទាន និងឥណពន្ធអន្តរជាតិ។
សាទរដូវ គឺជាឱកាសដ៏រ៉ូមែនទិក ជាពេលវេលាដ៏អស្ចារ្យសម្រាប់អ្នកទេសចរវ័យក្មេង ក្នុងការធ្វើដំណើរ និងជាពេលក្នុងការទទួលយកបទពិសោធថ្មី និងទស្សនីយភាពដ៏ស្រស់ស្អាត នៃស្លឹកឈើចម្រុះពណ៌ ក៏ដូចជារីករាយជាមួយនឹងអាកាសធាតុ ដ៏គួរឲ្យពេញចិត្តក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ និងសាកល្បងអាហារដ៏ឈ្ងុយឆ្ងាញ់តាមដងវិថីនានា ក្នុងប្រទេសថៃ និងសិង្ហបុរី។ ជ្រើសរើសការហោះហើរពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាណូយ និងពីទីក្រុងហាណូយ ទៅកាន់គោលដៅជាច្រើន ទូទាំងអាស៊ី។
លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «Vietjet តែងតែមានបំណង នាំយកឱកាសរាប់លាន ក្នុងការហោះហើរដល់គ្រប់គ្នា ដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់អ្នកដំណើរ ត្រៀមបើកផ្លូវហោះហើរថ្មីៗជាច្រើន ជួយឲ្យដំណើរសន្សំសំចៃពេល នៃការប្តូរជើងហោះហើរ និងផ្តល់ឱកាសកាន់តែច្រើនដល់ពួកគាត់ក្នុងការទទួលបានបទពិសោធល្អ ចំពោះគោលដៅធ្វើដំណើររបស់ខ្លួន»។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម្រាប់ប្រជាពលរដ្ឋ Vietjet តែងតែបើកផ្លូវហោះហើរថ្មីៗ ដើម្បីផ្តល់ឱកាសហោះហើរកាន់តែច្រើនបន្ថែមទៀត ក្នុងតម្លៃដ៏ស័ក្តិសមសម្រាប់គ្រប់គ្នា។ ជាមួយនឹងស្មារតីនៃការផ្តល់ «សុវត្ថិភាព សុភមង្គល តម្លៃសមរម្យ និងទៀងទាត់ពេលវេលា» ដែលជាតម្លៃស្នូលរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Vietjet បង្កើតបទពិសោធនៃការធ្វើដំណើរប្រកបដោយការចងចាំសម្រាប់អ្នកដំណើរលើយន្តហោះថ្មី ជាមួយកៅអីអង្គុយដ៏មានផាសុកភាព ជម្រើសនៃអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ចំនួន៩មុខ បុគ្គលិករួសរាយរាក់ទាក់ ក៏ជាការផ្តល់ជូនសេវាដ៏គួរឲ្យទាក់ទាញ និងសេវាបន្ថែមជាច្រើនផ្សេងទៀត។
(*) មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ
(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យជាតិផ្សេងៗ
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម