អត្ថបទពាណិជ្ជកម្ម
CIMB និង​ធនាគារ​ចំនួន​១៣០​ទៀត​លើ​សាកលលោក ដែលមាន​ទ្រព្យសកម្ម ៤៧​ពាន់​ប៊ី​លាន​ដុល្លារ​អាមេរិក រួមគ្នា​អនុវត្ត​ប្រតិបត្តិការ​ធ​នាគារ ដែលមាន​គោលការណ៍​ប្រកបដោយ​ការទទួលខុសត្រូវ​
08, Oct 2019 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
ញ៉ូ​យ៉​ក​៖ ក្រុមហ៊ុន CIMB Group Holdings Berhad (CIMB Group) បាន​ក្លាយជា​ស្ថាបនិក​ហត្ថលេខី​មួយ នៃ​ប្រតិបត្តិការ​ធនាគា​រ ដែលមាន​គោលការណ៍ ប្រកបដោយ​ការទទួលខុសត្រូវ (Principles for Responsible Banking) ដែលមាន​ការ​បេ្ត​ជ្ញា ទៅលើ​ដំណើរការ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់ខ្លួន ឲ្យ​ស្រប​ស្របទៅនឹង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​បម្រែបម្រួល​អាកាសធាតុ​។​

​ក្នុងនាម​ជា​ស្ថាបនិក​ហត្ថលេខី​មួយ នៃ​ប្រតិបត្តិការ​ធនាគា​រ​ដែលមាន​គោលការណ៍ ប្រកបដោយ​ការទទួលខុសត្រូវ CIMB Group បាន​ចូលរួម​ជាមួយនឹង​គ្រឹះស្ថាន​ធនាគារ ចំនួន ១៣០ ទូទាំង​ពិភពលោក ដែលមាន​ទ្រព្យសកម្ម​ប្រមាណ ៤៧ ពាន់​ប៊ី​លាន​ដុល្លារ​អាមេរិក បាន​ប្តេជ្ញា​ចិត្តនឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្រេចបាន​នូវ​ចីរភាព នាពេល​អនាគត​។​

​នាពេល​ចាប់ផ្តើម នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ ការសម្ពោធ​ជា​ផ្លូវការ នូវ​ប្រតិបត្តិការ​ធនា​គារ ដែលមាន​គោលការណ៍​ប្រកបដោយ​ការទទួលខុសត្រូវ បានកំណត់​នូវ​ជំហាន​ដំបូង គួរ​ជាទី​កត់សម្គាល់ នូវ​ភាពជា​ដៃគូ រវាង​ឧស្សាហកម្ម​ធនាគារ​ជា​សាកល និង​អង្គការសហប្រជាជាតិ​។​

​ថែ្ល​ង​នៅក្នុង​ពិធី​សម្ពោធ ដែលមាន​ការចូលរួម​ពី​សមាជិក​ហត្ថលេខី នៃ​ស្ថាប័ន​ចំនួន ១៣០ រួមទាំង​ប្រធាន​នាយក​ប្រតិបត្តិ ជាង​៤៥​នាក់ លោក Antonio Guterres អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ បាន មានប្រសាសន៍ថា​៖ «​គោលការណ៍ នៃ​ភាពជា​ដៃគូ សម្រាប់​ប្រតិបត្តិការ​ធនាគារ ដោយ​ការទទួលខុសត្រូវ​រប​ស់​អង្គការសហប្រជាជាតិ គឺជា​ត្រីវិស័យ​មួយ សម្រាប់​ឧស្សាហកម្ម​ធនាគារ​ជា​សាកល ដើម្បី​ឆ្លើយតប ជំរុញ និង​ទទួល​អត្ថប្រយោជន៍ ពី​សេដ្ឋកិច្ច​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។ គោលការណ៍​នេះ បាន​បង្កើត​នូវ​គណនេយ្យភាព ដែល​អាច​កំណត់​ពី​ទំនួល​ខុសត្រូវ និង​ម​ហិ​ច្ច​តា ដែល​ជំរុញ​ឲ្យ​មាននូវ​ការអនុវត្ត​ជាក់ស្តែង​»​។​

​លោក Tengku Zafrul Aziz ប្រធាន​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន CIMB Group Holdings Berhad បាន​មានប្រសាសន៍ថា​៖«​ក្នុងនាម​ជា​សមាជិក​ស្ថាបនិក​គោលការណ៍​របស់ UNEP-FI សម្រាប់​ប្រតិបត្តិការ​ធនាគារ ដោយ​ការទទួលខុសត្រូវ យើង​ជឿជាក់ថា មានតែ​ការរួមបញ្ចូល​សង្គម​តែមួយ ដែល​ពឹង​ផ្អែកលើ សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​ជាតិ សមភាព និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​ចីរភាព​តែប៉ុណ្ណោះ ដែល​ជួយ​ឲ្យ​ន​យោ​ជិត អតិថិជន និង​ភាគី​ពាក់ព័ន្ធ អាច​រីកចម្រើន​បាន​ទាំងអស់គ្នា​។ តាមរយៈ​ការចុះហត្ថលេខា​លើ​គោលការណ៍ សម្រាប់​ប្រតិបត្តិការ​ធនាគារ ដោយ​ការទទួលខុសត្រូវ យើង​ប្តេជ្ញា​ក្នុងការ​ប្រើប្រាស់ ផលិតផល សេវាកម្ម និង​ការកសាង​ទំនាក់ទំនង ដើម្បី​គាំទ្រ និង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ ជា​មូលដ្ឋាន នៅក្នុង​សេដ្ឋកិច្ច និង​ជីវិត​រស់នៅ ដែល​ចាំបាច់ ដើម្បី​ស​ម្រ​ច​បាន​នូវ​វិបុលភាព​រួមគ្នា ទាំង​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត​»​។​

​លោក Inger Andersen អភិបាល​ប្រតិបត្តិ នៃ​កម្មវិធី​បរិស្ថាន របស់​អង្គការសហប្រជាជាតិ (UNEP) បាន​និយាយថា​៖ «​ឧស្សាហកម្ម​ធនាគារ ដែលមាន​ផែនការ​ទប់ស្កាត់​ហានិភ័យ ទៅលើ​បម្រែបម្រួល​បរិយាកាស និង​បញ្ហា​បរិស្ថាន​ដ៏ទៃទៀត មិន​ត្រឹមតែ​ជម្រុញ​ឲ្យ​មាន​ឧស្ម័ន​កាបូ​និក​កម្រិត​ទាប និង​សេដ្ឋកិច្ច ដែល​គាំពារ​អាកាសធាតុ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​។ នៅពេលដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បញ្ចៀស​ដើមទុន​របស់ខ្លួន​ពី​ធនធានធម្មជាតិ ដែល​ការវិនិយោគ​ផ្តោតលើ​ការគាំទ្រ​ធនធានធម្មជាតិ នោះ​អ្នក​គ្រប់គ្នា​នឹង​ឈ្នះ​ទាំងអស់គ្នា ក្នុង​រយៈពេល​យូរអង្វែង​»​។​

​គោលការណ៍ សម្រាប់​ប្រតិបត្តិការ​ធនាគារ ដោយ​ការទទួលខុសត្រូវ ត្រូវបាន​គាំទ្រ​ដោយ​ការអនុវត្ត និង​ក្របខណ្ឌ​គណនេយ្យភាព​យ៉ាង​ពេញទំហឹង​។ តាមរយៈ​ការចុះហត្ថលេខា​នេះ CIMB Group ប្តេជ្ញា​ឲ្យ​មាន​តម្លាភាព ទាំង​លើ​ផលប៉ះពាល់​ជា​វិជ្ជមាន និង​អវិជ្ជមាន ទៅលើ​មនុស្សជាតិ និង​ភពផែនដី​។ CIMB Group នឹង​ផ្តោត​សំខាន់ ទៅលើ​ទីកន្លែង​ដែលមាន​ផលប៉ះពាល់​ធំ​បំផុត នៅក្នុង​អាជីវកម្ម​ស្នូល​របស់ខ្លួន ហើយនឹង​រៀបចំ និង​អនុវត្ត​គោលដៅ ដើម្បី​បង្កើន​ភាព​វិជ្ជមាន និង​កំណត់​ចំណុច​អវិជ្ជមាន​ផ្សេងៗ ស្របតាម​គោលបំណង នៅក្នុង​ប្រទេស និង​នៅលើ​ពិភពលោក​។​

​គោលការណ៍ សម្រាប់​ប្រតិបត្តិការ​ធនាគារ ដោយ​ការទទួលខុសត្រូវ នឹង​ផ្តល់​ឲ្យ CIMB Group នូវ​ក្របខណ្ឌ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​កំណត់​អត្តសញ្ញាណ និង​នាំយក​ឱកាស​អាជីវកម្ម ដោយ​បង្កើត​នូវ​សេដ្ឋកិច្ច​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដែល​ស្របពេល​ជាមួយគ្នានេះដែរ ធនាគារ​អាច​កំណត់ និង​បង្កើតបាន​នូវ ដំណោះស្រាយ និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

CIMB Group គឺជា​ស្ថាប័ន​ធនាគារ ក្នុង​តំបន់​អាស៊ាន​តែមួយគត់ ដែល​បាន​ក្លាយជា​សមាជិក​ស្ថាបនិក នៃ​ប្រតិបត្តិការ​ធនាគា​រ ដែលមាន​គោលការណ៍ ប្រកបដោយ​ការទទួលខុសត្រូវ​។ ដោយបាន​ដាក់បញ្ចូល​នូវ​និរន្ត​ភាព​ទៅលើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់ខ្លួន គឺ Forward23 CIMB Group ក៏បាន​ចូលរួម​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ដូចជា​និយ័ត​ករ វិនិយោគិន អតិថិជន អ្នកផ្គត់ផ្គង់ និយោជិត និង​សហគមន៍​នានា  ដើម្បី​ធ្វើការ​ជាមួយគ្នា ក្នុងការ​បង្កើត​នូវ​អនាគត ប្រកបដោយ​និរន្ត​ភាព​ដ៏​រឹងមាំ​ទាំងអស់គ្នា​។ ក្នុងនាម​អ្នកចូលរួម​មុនគេ​មួយ លើ​ការអនុវត្ត​កាតាលីករ សម្រាប់​អនាគត ប្រកបដោយ​ចីរភាព តាមរយៈ​វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម CIMB Group នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កម្មវិធី The Cooler Earth [https://coolerearth.cimb.com/] ដែលជា​កិច្ចប្រជុំ​កំពូល ស្តីពី​និរន្តរភាព ប្រព្រឹត្តទៅ នា​ថ្ងៃទី ១-២ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com