ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដាំ​ដើម​ធ្នង់ និង​ផ្កា​ក្រវាន់ ជា​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​អង្គរវត្ត​
08, Oct 2019 , 7:39 pm        
រូបភាព
​សៀមរាប​៖ កិច្ចប្រជុំ​លើក​ទី​១៥​រដ្ឋមន្ដ្រី​បរិស្ថាន​អាស៊ាន កំពុង​ចាប់ផ្តើម​ហើយ​នៅ​ខេត្តសៀមរាប​។ បន្ទាប់ពី​ពិធី​បើក​នៅ​ព្រឹក​ថ្ងៃទី​៨ តុលា រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន អគ្គលេខាធិការ​អាស៊ាន រួម​និង​ប្រទេស​៣​ទៀត​មាន ជប៉ុន ចិន និង​កូរ៉េ បាន​ចូលរួម​ដាំ​កូនឈើ​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​។​



​ដើម​ផ្កា​ក្រវាន់ ចំនួន​៥៥០​ដើម និង​កូន​ធ្នង់ ចំនួន​១០០​ដើម ត្រូវបាន​ដាំ​រួមគ្នា​រវាង​រដ្ឋមន្ដ្រី​បរិស្ថាន​អាស៊ាន និង​ប្រទេស​អាស៊ាន​បូក​៣ នៅលើ​សួនច្បារ​ដែលមាន​ផ្ទៃដី​១​ហិច​តា​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​ដែល​បាន​កែប្រែ​ពី​អតីត​ចំណតរថយន្ត​បណ្ដោះអាសន្ន​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បានឱ្យដឹងថា កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​បរិស្ថាន​ប្រកបដោយ​ភាព​បៃតង និង​បង្កើតឱ្យមាន​ជីវៈចម្រុះ​នៅ​តំបន់​ដែលជា​បេតិកភណ្ឌ​ដ៏​អស្ចារ្យ របស់​កម្ពុជា​។ ជាមួយគ្នានេះ តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក៏មាន​ការដាក់បញ្ចូល នូវ​ឧទ្យាន​ជាតិ​ចំនួន​៥ ដែលមាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង​ប្រទេស​វៀតណាម ជា​ឧទ្យាន​ជាតិ​ភណ្ឌ​របស់​អាស៊ាន​ផងដែរ​៕



















Tag:
 បរិស្ថាន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com