ជាតិ
សង្គមជាតិ
ស៊ីម៉ាក់ និង​ដៃគូ​ជប៉ុន​ចាប់​អនុវត្ត​គម្រោង​ជាង​៤០​ម៉ឺន​ដុល្លារ​លើ​ការសម្អាត​មីន​នៅ​ម៉ាឡៃ និង​អូរជ្រៅ​
08, Oct 2019 , 9:39 pm        
រូបភាព
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ចាប់ដៃជាមួយ លោក SUENAGA Noriyoshi ប្រធានអង្គការជេម៉ាស់ ប្រចាំកម្ពុជា ។​ រុបថត៖ ហ្បេសប៊ុក លោក ហេង រតនា
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ចាប់ដៃជាមួយ លោក SUENAGA Noriyoshi ប្រធានអង្គការជេម៉ាស់ ប្រចាំកម្ពុជា ។​ រុបថត៖ ហ្បេសប៊ុក លោក ហេង រតនា
​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​លោក Suengana Noriyoshi ប្រធាន​អង្គការ​កំចាត់មីន​ជប៉ុន (JMAS) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​លើ​គម្រោង​ដែលមាន​ទឹកប្រាក់​ជាង​៤០​ម៉ឺន​ដុល្លារ លើ​ការ​បោសសម្អាត​មីន​នៅ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ​។ ពិធី​ចុះហត្ថលេខា​ត្រូវ​រៀបចំ​កាលពី​រសៀល​ថ្ងៃទី​៧ ខែតុលា នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ​។​



​អនុវត្ត​រយៈពេល​១​ឆ្នាំ​ចាប់ពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ រវាង​អង្គភាព​ស៊ីម៉ាក់ និង JMAS ផ្តោតលើ​ការលើក​កំពស់​ការអភិវឌ្ឍ​សហគមន៍​នៅ​ស្រុក​គោលដៅ​ចំនួន​២ គឺ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូជ្រៅ ក្នុង​ខេត្តបន្ទាយមានជ័យ​។ ថវិកា​គាំទ្រ​គម្រោង​មាន​ចំនួន ៤០១,៦៥០.២៧ ដុល្លារ​អាមេរិក​។​

អត្ថបទទាក់ទង

​ជំនួយឥតសំណង​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​មាន​វត្ត​មាននៅ​កម្ពុជា នៅ​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ជួយ​ដល់​ការកសាង​និង​អភិវឌ្ឍ​នៅ​កម្ពុជា នៅ​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ៣៧​លាន​ដុល្លារ សម្រាប់​គម្រោង​ចំនួន ១២០ ដែល​ភាគច្រើន​ផ្តោតលើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​បោសសំអាត​មីន​នៅ​កម្ពុជា​៕

Tag:
 CMAC
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com