អត្ថបទពាណិជ្ជកម្ម
OPPO ចាប់​ដៃគូ​ជាមួយ League of Legend កក្រើក​សង្វៀន E Sport
09, Oct 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់ ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក រហូត​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​សកល និង​ឈរលើ​លេខ​រៀង​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើ​យោងតាម​របាយការណ៍ Canalys ចុះផ្សាយ​ខែសីហា ឆមាស​ទី​2 ឆ្នាំ 2019​។

​បច្ចុប្បន្ន OPPO បាន​ខិតខំ​ប្រឹងប្រែង​សិក្សា ស្វែងរក​របកគំហើញ​ថ្មីៗ និង​កែច្នៃ​ផលិតផល​ថ្មី ជូន​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន និង​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។ ជាក់ស្តែង គឺ​ម៉ូ​ឌែ​ល​កូនកាត់​ថ្មី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា រវាង F Series  និង Reno Series រួច upgrade ទាំង Hardware និង Software បង្កើតបាន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយគ្រឿង គឺ OPPO Reno 2F ដែលមាន​រូបរាង​ស្រដៀង​គ្នា ទៅនឹង Reno 2 ដែរ​។



OPPO Reno 2 ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​កើតចេញពី​កំណែទម្រង់ Reno ស៊េរី​មុន ដោយ​បំពាក់​មកជា​មួយ​នូវ​ការ​រចនា​បែប​កាលី​ប និង​លេចធ្លោ​ជាង​មុន​។ ជាមួយនឹង​អេក្រង់ AMOLED លាត​ពេញ​ដែល​ការពារ​ភ្នែក OPPO Reno 2 មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​បួន​គ្រាប់ និង​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS ដែល​អាច​ថត​វីដេអូ​បាន​យ៉ាង​ល្អ ហើយ​ភាព​ញ័រ​ស្ទើរតែ​ស្មើ “0”​។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យា​នេះ អនុញ្ញាត​ឲ្យ​លោកអ្នក​ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ថតរូប​បែប​ម៉ាក្រូ (​ដែល​អាច Focus ថតរូប​ជិត​បាន មិនចាំបាច់​ដើរ​ថយក្រោយ​) ថតរូប​បែប​ទូលាយ ថតរូប​Zoom និង​ថតរូប​បែប​ស​ខ្មៅ​។ ជាពិសេស​លោកអ្នក អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​នៃ​កាមេរ៉ា មុខក្រោយ (Video Bokeh)  ដែលមាន​ផ្ទៃ​ព្រាលៗ ឬ (Blur Background) និង​កម្មវិធី Edit Video របស់ OPPO Reno 2 មក​ស្រាប់​តែម្តង​។



​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់ គឺ OPPO ប្រកាស​ផ្តល់រ​ង្វាន់​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F ចំនួន ១០​គ្រឿង ដល់​អ្នកគាំទ្រ​ណា ដែល​កក់​ទុក​មុន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2 និង OPPO Reno 2F  ដោយ​មិនចាំបាច់​ខ្វល់​ពី​តម្លៃ ក្នុង​រយៈពេល ១០​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី ៧ ដល់ ១៦ តុលា​២០១៩ នៅ​ប្រទេស​កម្ពុជា​។

​បើ​ក្រឡេក​មក​មើល​លើ​ឆាក​អន្តរជាតិ​វិញ OPPO គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដំបូង​គេរ​ក្នុង​ពិភពលោក ដែល​បាន​ចាប់​ដៃគូ ជាមួយនឹង League of Legends of E sports​។ The Riot Games របស់ League of Legends Esports នឹង​ត្រូវបាន​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន OPPO​។ ហ្គេម Summoners នឹង​រកឃើញ​នូវ​ឈ្មោះ​ម៉ាក​យីហោ OPPO នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ចំនួន ៣ របស់ LoL (League of Legends) ដែលមាន​ឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship​។ ភាពជា​ដៃគូ​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​២ ខែតុលា​កន្លងទៅ ដែលជា​ថ្ងៃ​ដំបូង​បំផុត នៃ​ព្រឹត្តិការណ៍​ប្រកួត Worlds Play-In Stage 2019 នេះ​។​



​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន OPPO នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ ដែល​នឹងមាន​វត្តមាន​ក្នុងការ​ផ្តល់នូវ​រង្វាន់ Most Valuable Player (MVP) Award នៅក្នុង​ស្តង់​របស់ MSI និង World Championship​។ សម្រាប់​ក្រុមហ៊ុន OPPO ក៏​នឹងមាន​ក្រុម cosplay និង​វីដេអូ behind-the-scenes រួម​ជាមួយនឹង​កម្មវិធី Welcome to the Rift series សម្រាប់​ព្រឹត្តិការណ៍​នេះ​ផងដែរ ដើម្បី​អបអរ​ចំពោះ​បេក្ខភាព​ក្រ​កួត​នោះ​។​

​ក្រៅពី​ការបង្ហាញ​វត្តមាន​នៅទីនេះ ក្រុមហ៊ុន OPPO ក៏​នឹង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​នឹង​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​មានឱកាស បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ទាំង ៣ របស់ LoL នេះ​។ សម្រាប់​ភាពជា​ដៃគូ​នៃ​កីឡា​អេឡិចត្រូនិក E sports របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា OPPO គឺជា​ការបោះ​ជំហាន​ដ៏​អស្ចារ្យ សម្រាប់​ក្រុមហ៊ុន​ទាំងពីរ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Brian Shen ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន OPPO Global​។​



​លោក Shen បាន​និយាយថា​៖«​ការបោះ​ជំហាន​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន Riot និង OPPO ក្នុង​ភាពជា​ដៃគូ​នេះ គឺជា​ឱកាស​ឲ្យ​យើង​ធ្វើការ​បន្ត និង​ពង្រឹង​ទៅលើ​ចំណងមិត្តភាព​របស់​យើង ជាមួយនឹង​ក្រុមយុវជន​ជំនាន់​ថ្មី​ដែល​នឹងចូលរួម​ជាមួយគ្នា ដើម្បី​អបអរសាទរ​ជ័យជម្នះ នៅក្នុង​ការប្រកួត​នីមួយៗ​នោះ​។ ភាពជា​ដៃគូ​រវាង League of Legends E sports និង OPPO គឺមាន​រយៈពេល ៥ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ រហូតដល់​ទៅ​ឆ្នាំ ២០២៤»​។

​ដូច្នេះ​វា​មានន័យថា OPPO គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​សេចក្តីត្រូវការ​របស់​អតិថិជន និង​ខិតខំ​ច្នៃប្រឌិត​ខ្លាំង ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ ថ្មីៗ​។ យើង​នឹង​រង់​ចាំមើល​បន្ត ថ តើ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ​នេះ នឹងមាន​អ្វី​សម្រាប់​អង្រួន​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក ជា​បន្តទៀត​៕ 



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com