ជាតិ
សំរាម​នៅជាប់​របង​វិទ្យាល័យ ព្រះ​យុគន្ធរ គរ​ហៀរ​លើផ្លូវ ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​
09, Oct 2019 , 11:58 am        
រូបភាព
​សំរាម បាន​កកស្ទះ​យ៉ាងខ្លាំង​នៅ​តំបន់​មួយចំនួន នៅ​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​នៅជាប់​របង​វិទ្យាល័យ​ព្រះ​យុគន្ធរ សំរាម​ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​របង​វិទ្យាល័យ បាន​កកស្ទះ ហៀរ​ដល់​ពាក់​កណ្ដាលផ្លូវ​។ លោក ហៀ​ប សា​គុន្ធ តំណាង​អ្នកប្រតិបត្តិ​ការសម្អាត​ក្រុង​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហា​សំរាម​កកស្ទះ​នេះ កើតមាន​តាំងពី​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​មកម្ល៉េះ ដោយសារ​ពេលនោះ​បុគ្គលិក​ឈប់សម្រាក​, មាន​បញ្ហា​នៅ​ទីលាន​ចាក់សំរាម និង​គ្រឿងចក្រ​រុញ​សំរាម​ខូច​។



អត្ថបទទាក់ទង

​លោក ហៀ​ប សា​គុន្ធ ពន្យល់​ដូច្នេះ​៖«​ថា​ការកកស្ទះ​នៅ​អំឡុងពេល​ភ្ជុំបិណ្ឌ ដោយសារ​បុគ្គលិក​បាន​ឈប់សម្រាក ទើប​បណ្ដាល​ឲ្យ​សំរាម​ក​កកស្ទះ​តាម​ដងផ្លូវ​។ បច្ចុប្បន្ន​បុគ្គលិក​បាន​ចូល​បម្រើការ​ហើយ តែមាន​បញ្ហា​នៅ​ទីលាន​ចាក់សំរាម​ទៅវិញ​។ ចំណែកឯ​បញ្ហា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​មកពី​ទីលាន​ចាក់សំរាម មានការ​កកស្ទះ​សំរាម និង​គ្រឿងចក្រ​រុញ​សំរាម​ខូច​»៕





Tag:
 សំរាម​
  ភ្នំពេញ​
  វិទ្យាល័យ​ព្រះ​យុគន្ធរ
© រក្សាសិទ្ធិដោយ thmeythmey.com