ជាតិ
ព្រំដែន
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ឱ្យលោក វ៉ា គឹមហុង ចូលបំភ្លឺរឿងព្រំដែន នៅថ្ងៃទី១០ តុលា
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឱ្យលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ចូលបំភ្លឺអំពីកិច្ចការងារព្រំដែនរវាងកម្ពុជា -វៀតណាម និងប្រទេសជិតខាង នៅថ្ងៃទី១០ តុលា។ ការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងក្រោយពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដាក់លិខិតទៅសម្ដេច នាព្រឹកថ្ងៃទី៩ តុលា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលបានដាក់លិខិតទៅសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គោលបំណងនៃការសុំឱ្យលោក វ៉ា គឹមហុង ចូលបំភ្លឺនេះ គឺដើម្បីស្វែងរកចំណុចវិជ្ជមាន និងអវិជ្ជមានអំពីកិច្ចព្រមព្រៀងចំនួន២ រវាងកម្ពុជា និងវៀតណាម ស្តីពីសន្ធិសញ្ញាបំពេញបន្ថែម និងនីតិវិធីនៃការបោះបង្គោលកំណត់ព្រំដែន ជាមួយប្រទេសជិតខាងមួយចំនួនទៀត ដើម្បីស្រាយចម្ងល់របស់សាធារណជន៕
Tag:
ហ៊ុន សែន
វ៉ា គឹមហុង
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com