ពីនេះ ពីនោះ
«​តូច​ណាស់​» អាច​និយាយបានថា «​ក្រញឹប​» តែ​មិនមែន «​ម៉ា​ញឹ​ប​» ឡើយ​
10, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

​ពីនេះ​ពី​នោះ​(​​)
​ដោយ​៖ ថ្មីៗ​

​ការ​និយាយថា «​ម៉ា​ញឹ​ប​»​មិនមែនជា​ពាក្យ​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​ឡើយ​។ ជាក់ស្តែង​មានតែ​ពាក្យ​«​ក្រញឹប​» តែប៉ុណ្ណោះ​ដែល​ត្រឹមត្រូវ​។ ប៉ុន្តែ​ពាក្យ​នេះ​ពុំ​សូវ​មាន​ពលរដ្ឋ​ប្រើ និង​និយាយ​ប៉ុន្មាន​ឡើយ ច្រើនតែ​និយាយថា «​មួយ​ញឹ​ប ឬ​ម៉ា​ញឹ​ប​» ទៅវិញ​។​
​ពាក្យ​«​ក្រញឹប​» ជា​គុណសព្ទ មានន័យថា តូច​ណាស់​។ ជាទូទៅ​និយាយថា តូច​ក្រញឹប ឬ​តូច​ក្រញឹបញ៉ឹប​។ នេះ​បើតាម​វចនានុក្រម​សម្តេច ជួន ណាត​។

​មិនមែន​មានតែ​ពាក្យ​នេះ​ដែលមាន​ការនិយាយ​ខុសពី​ការសរសេរ នោះទេ សូម្បី​ពាក្យ «​តា​ណើ​ប​» ជា​ពាក្យ​និយាយ ប៉ុន្តែ​ការសរសេរ «​ដំណើប​», «​តុ​ក​» ជា​ពាក្យ​និយាយ តែ​ជា​ពាក្យ​សរសេរ​«​តុ​», «​ខ្នោ​រ​» ជា​ពាក្យ​និយាយ តែ​ជា​ពាក្យ​សរសេរ «​ខ្នុរ​»​។​ល​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com