ពីនេះ ពីនោះ
«តូចណាស់» អាចនិយាយបានថា «ក្រញឹប» តែមិនមែន «ម៉ាញឹប» ឡើយ
×
ពីនេះពីនោះ()
ដោយ៖ ថ្មីៗ
ការនិយាយថា «ម៉ាញឹប»មិនមែនជាពាក្យត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរឡើយ។ ជាក់ស្តែងមានតែពាក្យ«ក្រញឹប» តែប៉ុណ្ណោះដែលត្រឹមត្រូវ។ ប៉ុន្តែពាក្យនេះពុំសូវមានពលរដ្ឋប្រើ និងនិយាយប៉ុន្មានឡើយ ច្រើនតែនិយាយថា «មួយញឹប ឬម៉ាញឹប» ទៅវិញ។
ពាក្យ«ក្រញឹប» ជាគុណសព្ទ មានន័យថា តូចណាស់។ ជាទូទៅនិយាយថា តូចក្រញឹប ឬតូចក្រញឹបញ៉ឹប។ នេះបើតាមវចនានុក្រមសម្តេច ជួន ណាត។
មិនមែនមានតែពាក្យនេះដែលមានការនិយាយខុសពីការសរសេរ នោះទេ សូម្បីពាក្យ «តាណើប» ជាពាក្យនិយាយ ប៉ុន្តែការសរសេរ «ដំណើប», «តុក» ជាពាក្យនិយាយ តែជាពាក្យសរសេរ«តុ», «ខ្នោរ» ជាពាក្យនិយាយ តែជាពាក្យសរសេរ «ខ្នុរ»។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com