ជាតិ
សេដ្ឋកិច្ច
រយៈពេល ៨ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាននាក់ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៤លាននាក់ ដែលមកកម្សាន្តលេងនៅប្រទេសកម្ពុជា កើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ តាមរបាយការណ៍ដដែល ក្នុងរយៈពេល៨ខែនេះដែរ មានពលរដ្ឋកម្ពុជាជាង១លាននាក់ បានធ្វើដំណើរទៅកម្សាន្តទៅក្រៅប្រទេស។
របាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង៤លាននាក់នោះ មានភ្ញៀវទេសចរដែលចូលតាមផ្លូវអាកាសមានចំនួន ៣,១០,៤៨៩នាក់, តាមផ្លូវគោកមានចំនួន ១,១៦០,៧៤៦ នាក់ និងតាមផ្លូវទឹកមានចំនួន ៩៥,១៦២នាក់។
បើតាមតាមរបាយការណ៍ដដែល ទីក្រុងភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ គឺចំនួន ២,៨០៨,៥៦១ នាក់ កើនឡើង ២៧.៤ ភាគរយ តាមពីក្រោយដោយខេត្តសៀមរាម ដោយទទួលបានទេសចរបរទេស ចំនួន១,៥៥១,៨៣៦នាក់ ថយចុះ១១.១ ភាគរយ។ ចំណែកតំបន់ឆ្នេរសមុទ្រឈរនៅលេខរៀងទី៣ ដោយទទួលបានភ្ញៀវទេសចរចំនួន ៨០៤,៥៣៧នាក់ កើនឡើង ៣៦.៥ ភាគរយ។ រីឯតំបន់អេកូទេសចរណ៍ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥៦,៧២៣នាក់ កើនឡើងដល់ ៩.១ ភាគរយឮ។ ចំណែកឯតំបន់ប្រាសាទព្រះវិហារវិញ ទទួលបានភ្ញៀវទេសចរចំនួន ៣៦,៩៥៧នាក់ ថយចុះ ៣.៣ ភាគរយ។
របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាដែលចេញទៅកម្សាន្ត នៅក្រៅប្រទេស មានចំនួន ១,៣៤៧,០៦០នាក់ កើនឡើង ៤.៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com