អាហារ​អ្វីខ្លះ​ជួយ​រក្សា​និង​ផ្ដល់​សំណើម​ដល់​ស្បែក​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជួយ​រក្សា​និង​ផ្ដល់​សំណើម​ដល់​ស្បែក​?
10, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ទទួលទាន​ទឹក​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​ហើយ​នោះ ការជ្រើសរើស​អាហារ​បា​ន​ត្រឹមត្រូវ​ក៏​ចាំបាច់​ណាស់ដែរ​ដើម្បី​រក្សា​សំណើម​ស្បែក​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរ​ទទួលទាន​ជាប្រចាំ​ដើម្បី​រក្សា​សំណើម​នៃ​ស្បែក​?



​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

១. គ្រាប់​ធញ្ញជាតិ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ប្រសើរ​សម្រាប់​សុខភាព​ស្បែក​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ភាព​ស្ងួត​។ ដូច្នេះ​ដើម្បី​រក្សា​ជាតិ​សំណើម​នៃ​ស្បែក អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​។​

២. ត្រី​សម្បូរ​ខ្លាញ់​

​ត្រី​សម្បូរ​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​រក្សា​និង​ផ្ដល់​សំណើម​ដល់​ស្បែក​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ២ ទៅ​ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​

៣. ប្រេង​អូ​លីវ​

​នោះ​ក៏​ព្រោះតែ​ប្រេង​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែលមាន​លក្ខណៈសម្បត្តិ​ផ្ដល់​សំណើម​ដល់​ស្បែក​។​

៤. គ្រាប់​ជី​

​គ្រាប់​ជី​ក៏​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​ផងដែរ​តាមរយៈ​ជាតិ​សរសៃ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ប្រូតេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​វា​មាន​ផ្ទុក​។​

៥. ផ្លែ​បឺ​រ​

​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ខ្លាញ់​សុខភាព​ល្អ និង​វីតាមីន E ដែល​មិន​ត្រឹមតែ​ជួយ​រក្សា ប៉ុន្តែ​ក៏​ផ្ដល់​សំណើម​ដល់​ស្បែ​កដោយ​កាត់បន្ថយ​ការ​រលាក​ទៀតផង​។​

៦. ឪឡឹក​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក វីតាមីន A វីតាមីន B6 ក៏ដូចជា​វីតាមីន C ដែល​ស្បែក​ត្រូវការ​ចាំបាច់​ដើម្បី​រក្សា​ជាតិ​សំណើម​គ្រប់គ្រាន់​នៃ​ស្បែក​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com