អត្ថបទពាណិជ្ជកម្ម
លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទីមួយ​នៅ​កម្ពុជា អា​រ៉ា​ខា​វ៉ា ចាប់​បើក​លក់​ជា​ផ្លូវការ​ហើយ​
10, Oct 2019 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence)  ដែលជា​លំនៅឋាន​តម្លៃ​សមរម្យ​ស្តង់ដារ​ជប៉ុន​ទីមួយ​នៅ​កម្ពុជា បានចាប់ផ្តើម​បើក​លក់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១៩​។  លំនៅឋាន​អា​រ៉ា​ខា​វ៉ា មាន​ទីតាំង​ក្នុង​សង្កាត់​ទឹកថ្លា កណ្តាល​ក្រុងភ្នំពេញ​។​

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែលមាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុនវិនិយោគ​ប្រហាក់ប្រហែល​ជា ៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព  ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​ចំណូល​ទាប​និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​កណ្តាល​ក្រុងភ្នំពេញ​។



​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍​នា​ពិធី​ប្រកាស​លក់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែតុលា​ថា លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​បំណង​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​ចំណូល​ទាប និង​មធ្យម ឬ​គូ​ស្វាមីភរិយា​ថ្មី អាចមាន​លទ្ធភាព​ទិញ​លំនៅឋាន ខុន​ដូ ដែលមាន​ទីតាំងនៅ​ក​ណ្ត​ល​ក្រុងភ្នំពេញ​បាន​។ លំនៅឋាន​អា​រ៉ា​ខា​វ៉ា នឹង​អនុញ្ញាត​ឲ្យ​ពួកគាត់ ទទួលបាន​បទពិសោធ​ន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូ​ទំនើប     កណ្តាល​ទីក្រុង​ភ្នំពេញ​។​
​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា​អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​តកូនតចៅ​។ លោក​បន្ថែមថា​៖«​យើង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​»​។



Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ជា​លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែល​បានក្លាយ​ទៅជា​គម្រូ​នៃ​លំនៅឋាន ឬ​សំណង់​អគារ​នានា ដែលមាន​ស្តង់ដា​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់​ទាំងមូល និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ និង​ប្រព័ន្ធ​ទឹកលូ ជាដើម ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់​ដល់​ម្ចាស់ផ្ទះ ដែល​បាន​ទិញ​រួច​។

Arakawa Residence ក៏​ជា​ក្រុមហ៊ុន​ទីមួយ​នៅ​កម្ពុជា ដែល​ប្រើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការសាងសង់​ទាំងស្រុង ដោយ​មិន​ប្រើថ​វិការ​របស់​អតិថិជន​យកមក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​អតិថិជន​អាច​ទិញ​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំលស់​ដោយ​មិនមាន​ការប្រាក់ ពោល​គឺអាច​បង់ប្រាក់​ប្រចាំខែ ចាប់ពី​២៧៣​ដុល្លារ​ឡើងទៅ​។



Arakawa Residence សាងសង់​លើ​ផ្ទៃដី​ជាង​១.៣ ហិកតា នៅ​ដំណាក់កាល​ទី​១ មាន​ចំនួន​១០​អគារ និង​មាន​កំពស់​២១​ជាន់​ស្មើៗ​គ្នា​។ រាល់​ផ្ទះ​ទាំងអស់​បែរមុខ​ទៅ​ទិស​ខាងជើង និង​ទៅខាង​ត្បូង ដើម្បី​ងាយ​ស្រូល​ក្នុងការ​ស្រួប​យក​ពន្លឺ និង​ខ្យល់អាកាស​គ្រប់​រដូវ​កាល​។ 

Arakawa Residence ត្រូវបាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែលមាន​សមាជិកគ្រួសា​រតិ​ច ចង់បាន​លំនៅឋាន​ប្រណិត មាន​បរិ​កាស​ល្អ តម្លៃ​សមរម្យ ស្ថិតនៅ​ជិត​ផ្សារ​ទឹកថ្លា ជាប់​មន្ទីរពេទ្យ​អន្តរជាតិ ជិត​សាលារៀន និង​សាកលវិទ្យាល័យ​នានា និង​នៅក្បែរ​ផ្សារ​ទំនើប ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ឬ​រក​ការងារ​ធ្វើ​។ ពលរដ្ឋ​ដែលមាន​ចំណូល ចាប់ពី​៦០០​ដុល្លារ​ឡើងទៅ អាច​ទិញ​បាន​ផ្ទះមួយ ជា​ប្រភេទ​ស្ទូ​ឌី​យោ ឬ​ផ្ទះ​មាន​ពីរ​បន្ទប់​។​



Arakawa Residence បានចាប់ផ្តើម​សាងសង់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ក្រោយ​ឆ្នាំ​២០២០​។ បច្ចុប្បន្ន លំនៅឋាន​អា​រ៉ា​ខា​វ៉ា សង់​បាន​ដល់​១៥​ជាន់ ហើយនឹង​ក្លាយជា​ទីតាំង​ដ៏​សំខាន់​មួយ សម្រាប់​និស្សិត​សិក្សា​ផ្នែក​សំណង់​ស៊ីវិល ចុះមក​សិក្សា​ស្វែងយល់ ពី​ការអនុវត្ត​ជាក់ស្តែង ពិសេស​គម្រោង​សំណង់​ធំៗ​បែបនេះ​។​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​រួចមកហើយ​អា​ផាត​មិន​ឈ្មោះថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយចង្វារ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ការិយាល័យ​លក់ ដែលមាន​អាសយដ្ឋាន​នៅ​ផ្លូវ​លេខ​២៣ ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ភ្នំពេញ​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ 016 328 999 | 012 582 999 | 012 706 999 | 012 845 999 ឬ​តាមរយៈ​អ៊ីមែល​៖ [email protected]















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com