អត្ថបទពាណិជ្ជកម្ម
Thai Vietjet បើកផ្លូវ​ហោះហើរ​ថ្មី ទៅកាន់ Udon Thani ពី​បាងកក និង​ឈាង​រ៉ៃ ដោយ​ផ្តល់​សំបុត្រ​តម្លៃ​ពី ០ ដុល្លា​ច្រើនជាង​១​ម៉ឺន​សន្លឹក​
10, Oct 2019 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩)៖ ក្រុមហ៊ុន​អាកាសចរណ៍ Thai Vietjet បានប្រកាស​ពី​ការបើកផ្លូវ​ហោះហើរ​ដោយផ្ទាល់​ថ្មី​ចុងក្រោយ​បំផុត​របស់ខ្លួន ដែល​ភ្ជាប់​រវាង Udon Thani (​ឧ​ត្តុ​ង្គ​ថា​នី​) ដែលជា​ទីក្រុង​មួយ ក្នុងចំណោម​ទីក្រុង​ដ៏​ធំ​បំផុត នៅ​តំបន់​ភាគ​ឦសាន ប្រទេស​ថៃ ជាមួយនឹង​ទីក្រុង​បាងកក (​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​) និង​ទីក្រុង​ឈាង​រ៉ៃ​។

​ដើម្បី​អបអរ​ដល់​ការបើកផ្លូវ​ហោះហើរ​ថ្មី​ទាំងនេះ សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​បំផុត​ច្រើនជាង ១​ម៉ឺន​សន្លឹក ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក នឹងត្រូវ​ផ្តល់​ឲ្យ​អំឡុង​នៃ​ប្រ​មូ​សិន​ដ៏​ពិសេស ដែលមាន​រយៈពេល​១០​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១៩ ខេ​តុលា ឆ្នាំ​២០១៩ នៅ​ចន្លោះ​ម៉ោង ១២ ថ្ងៃត្រង់ និង​ម៉ោង ២ រសៀល តាមរយៈ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ Vietjet Air​។

​នេះ​គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​កក់​សំបុត្រ​របស់លោក​អ្នក​ក្នុង​ប្រ​មូ​សិន​នេះ សម្រាប់​ការហោះហើរ​ចាប់ពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ និង​រីករាយ​ក្នុងការ​ធ្វើដំណើរ​រំភើប​ទៅកាន់​គៅ​ល​ដៅ​ថ្មីៗ​ជាច្រើន នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​កម្សាន្ត​របស់លោក​អ្នក​ទៅកាន់​ប្រទេស​ថៃ​។



​សំបុត្រ​ហោះហើរ​ទាំងនោះ មាន​សុពលភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Vietjet ពី​ទីក្រុង​បាងកក (​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​) ទៅកាន់​ទីក្រុង Dalat និង Da Nang (​ប្រទេស​វៀតណាម​) ទីក្រុង Taichung (​តៃវ៉ាន់​) និង​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​របស់​ថៃ​ទាំងអស់ ពី​ទីក្រុង​បាងកក (​សុវណ្ណ​ភូមិ​) ទៅកាន់​ទីក្រុង​ឈាង​ម៉ៃ ឈាង​រ៉ៃ ភូ​កេ​ត ក្រា​ប៊ី Udon Thani ឬ ភូ​កេ​ត​-​ឈាង​រ៉ៃ និង Udon Thani-​ឈាង​រ៉ៃ​។

​លោកអ្នក​ក៏​អាច​ទិញ​សំបុត្រ​ហោះហើរ​របស់លោក​អ្នក​បាន​នៅលើ​បណ្តាញ​សង្គម Facebook តាមរយៈ https://www.facebook.com/VietjetCambodia/ ផងដែរ ដោយ​គ្រាន់តែ​ចុច​ត្រង់​ប្រអប់​ដែល​សរសេរថា «Booking»​។ ការទូទាត់​ផ្សេងៗ​អាចធ្វើ​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​កាត ឥណ​ពន្ធ និង​ឥណទាន អន្តរជាតិ​។



​អ្នកដំណើរ​ទាំងអស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ឆាប់ៗ​នេះ​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង ឧដ​ន ថា​នី ពី​ទីក្រុង​បាងកក និង​ពី​ទីក្រុង​ឈាង​រ៉ៃ ដោយ​ចំណាយពេល​ហោះហើរ​ត្រឹមតែ​១​ម៉ោង​ប៉ុណ្ណោះ​។ ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​បាងកក (​សុវណ្ណ​ភូមិ​)-Udon Thani នឹង​ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ តទៅ​។ ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ឈាង​រ៉ៃ និង Udon Thani នឹង​ប្រតិបត្តិ​ការហោះហើរ​រយៈពេល​៣​ថ្ងៃ​ក្នុង​១​សប្តាហ៍ ពោលគឺ​រៀងរាល់ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។



Udon Thani ដែលមាន​ទំហំ​ផ្ទៃ​ដៃ ១១ ៧៣០​គីឡូម៉ែត្រ​ការ៉េ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​១​នៃ​តំបន់​ភាគ​ឦសាន ប្រទេស​ថៃ ដោយមាន​អត្រា​ប្រជាជន​ដ៏​ច្រើន​។ ទីក្រុង​របស់​ខេត្ត​នេះ និង​តំបន់​ជុំវិញ​នោះ មាន​កន្លែង​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ចាប់អារម្មណ៍​ជាច្រើន​។

​ការបើកផ្លូវ​ហោះហើរ​ថ្មី​ទាំង​២​នេះ មិន​ត្រឹមតែ​ពង្រីក​បណ្តាញ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet រវាង​ប្រទេស​វៀតណាម និង​ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ភ្ជាប់​តំបន់​នេះ ជាមួយនឹង​ការប្តូរ​ជើងហោះហើរ​ពី​ទីក្រុង​ហាណូយ និង​ហូជីមិញ ដែល​អាចធ្វើ​ដំណើរ​ទៅដល់​ដោយ​ងាយ​ពី​ប្រទេស​កម្ពុជា ដើម្បី​នាំយក​ឱកាស​ធ្វើដំណើរ​ក្នុងតម្លៃ​ទាប​ជាច្រើន​បន្ថែមទៀត  សម្រាប់​គ្រប់គ្នា​។

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet តែងតែ​ផ្តល់ជូន​នូវ​សកម្មភាព​កម្សាន្ត​ដ៏​រស់​រវើក និង​កម្មវិធី​ប្រ​មូ​សិន​ដ៏​រំភើប​ជាច្រើន​។ ជាពិសេស​ក្នុង​រដូវ​បុណ្យទាន ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ តែងតែ​បង្កើត​ការហោះហើរ​ដ៏​រំភើប និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកដំណើរ តាមរយៈ​ការបង្កើត​សកម្មភាព​ដ៏​រីករាយ រួម​ជាមួយនឹង​ការផ្តល់ជូន​សេវា​ប្រកបដោយ​គុណភាព​នៅលើ​យន្ត​ថ្មី និង​ទំនើប ជាមួយនឹង​កៅអីអង្គុយ​ដ៏​មាន​ផាសុខភាព អាហារ​ឈ្ងុយឆ្ងាញ់​ក្តៅៗ បុគ្គលិក​ដ៏​រួសរាយ​រាក់ទាក់ និង​សេវា​បំពេញ​តាម​តម្រូវការ​ជាច្រើន​ទៀត​។

(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com