ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រុមហ៊ុន១៥០ ចូលរួមពិព័រណ៍ម្ហូបអាហារនិងសណ្ឋាគារឆ្នាំ២០១៩
10, Oct 2019 ,
5:15 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ពិព័រណ៍ម្ហូបអាហារឆ្នាំ២០១៩ ក្រោមប្រធានបទ អង្គរម្ហូបអាហារនិងសណ្ឋាគារ (ANGKORFOOD+HOTEL) ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃនៅខេត្តសៀមរាប។ ពិព័រណ៍នៅឆ្នាំនេះ មានការចូលរួមពីក្រុមហ៊ុនជាតិនិងអន្ដរជាតិ១៥០ ដែលមកពី១៦ប្រទេស។
យ៉ាងហោចណាស់មានក្រុមហ៊ុនម្ហូបអាហារនិងសណ្ឋាគារចំនួន១៥០ក្រុមហ៊ុន មកពី១៦ប្រទេសចូលរួមពិព័រណ៍ម្ហូបអាហារនិងសណ្ឋាគារនៅឆ្នាំនេះ ក្នុងនោះមានប្រទេស កូរ៉េ ម៉ាឡេស៊ី អ៊ីតាលី សិង្ហបុរី ថៃ អាមេរិក និង តៃវ៉ាន់។ ពិព័រណ៍នេះរៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Event Group សហការជាមួយសមាគមចុងភៅកម្ពុជា។
ប្រធានសមាគមចុងភៅកម្ពុជា លោក ឡុង ប៊ុនហោ បានចាត់ទុកពិព័រណ៍នេះថាមានសារសំខាន់ និងជាពេលវេលាល្អសម្រាប់ការតាំងបង្ហាញម្ហូបអាហារ ពិសេសមុខម្ហូបខ្មែរ ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ជាមួយគ្នានោះ តាមការបញ្ជាក់ពីលោក ប៊ុនហោ សមាគមចុងភៅក៏បានរៀបចំពិធីប្រកួតធ្វើម្ហូបអាហារក្នុងពិព័រណ៍នេះដែរ ដែលសរុបមានចំនួន១១វិញ្ញាសារផ្សេងៗ ដែលចូលរួមដោយចុងភៅកម្ពុជាមកពីបណ្ដាក្រុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងពិធីបើកសម្ពោធពិព័រណ៌នៅព្រឹកថ្ងៃទី១០ ខែតុលា លោក ប៉ាក់ សុខុម បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ដែលលោកចាត់ទុកថាមានផលចំណេញច្រើនដល់វិស័យទេសចរណ៍។ លោកបន្តថា វិស័យម្ហូបអាហារបានរួមចំណែកយ៉ាងធំក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោករដ្ឋលេខាធិការស្នើឱ្យចុងភៅកម្ពុជាខិតខំប្រឹងប្រែងបង្កើនសមត្ថភាពនិងស្ដង់ដាឱ្យកាន់តែខ្លាំង ដើម្បស្របទៅនឹងកំណើនទេសចរនិងស្ដង់ដារបស់ទេសចរគ្រប់ជាតិសាសន៍។
គួរបញ្ជាក់ថា ពិព័រណ៍ម្ហូបអាហារនិងសណ្ឋាគារ ត្រូវបានរៀបចំដំបូងនៅឆ្នាំ២០១៥នាខេត្តសៀមរាប ដែលពេលនោះបានទាក់ទាញក្រុមហ៊ុនប្រមាណ១០០។ ពិព័រណ៍នេះជាវេទិកាដ៏ល្អសម្រាប់ការស្វែងរកការបណ្ដាក់ទុនអាជីវកម្ម ជាបណ្ដាញនិងប្រភពសម្រាប់ផ្គត់ផ្គង់ផលិតផល សម្ភារ និងសេវាកម្មថ្មីៗ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពិព័រណ៍ម្ហូបអាហារ
ចុងភៅ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម