អត្ថបទពាណិជ្ជកម្ម
វេជ្ជបណ្ឌិត​ជំនាញ​៖ អ្នករស់នៅ​ក្រុង និង​អ្នក​លើស​គីឡូ គួរ​ប្រយ័ត្ន​បញ្ហា​លើស​សម្ពាធ​ឈាម​
11, Oct 2019 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
​លើស​សម្ពោធ​ឈាម​មិនមែនជា​ជំងឺ​ឡើយ ប៉ុន្តែ​វា​មានការ​វិបត្តិ​ដែល​បង្ក​ឲ្យ​មាន​ផល​វិ​បាន​យ៉ាងខ្លាំង​ដល់​គ្រួសារ សង្គម និង​ប្រទេសជាតិ រហូត​អាច​សម្លាប់​មនុស្ស​បាន​មួយប៉ប្រិចភ្នែក​។ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បី​រូប​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី (Singapore Medical Center) បាន​បង្ហើប​ប្រាប់​ក្នុង​វគ្គ​សន្ទនា​យ៉ាង​ក្បោះក្បាយ​រវាង​អ្នកសារព័ត៌មាន និង​វេជ្ជបណ្ឌិត​ឯកទេស​ក្រោម​ប្រធានបទ​ការបង្ការ​និង​ការគ្រប់គ្រង​ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម​ថា ការ​លើស​សម្ពោធ​ឈាម​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ភាគច្រើន​លើ​អ្នករស់នៅ​ទីក្រុង និង​អ្នក​លើស​គីឡូ​ដែលមាន​ភាគរយ​ខ្ពស់​អាច​ប្រឈម​ជាមួយ​វិបត្តិ​មួយ​នេះ​។​

​ក្នុង​កិច្ចពិភាក្សា​រវាង​អ្នកសារព័ត៌មាន​ជុំវិញ​ប្រធានបទ​លើ​សម្ពោធ​ឈាម​កាលពី ថ្ងៃ ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី (Singapore Medical Center) លោក​វិ​ជ្ជ​បណ្ឌិត​មាន វាសនា ឯកទេស​ជំងឺ​ទូទៅ (Family Physician) បាន​បង្ហើប​ឲ្យ​ដឹ​ថា​៖ «​បើ​ប្រៀបធៀប​របៀង​បរុស​និង​ស្ដ្រី ដែលមាន​ជំងឺ​លើ​សម្ពោធ​ឈាម​បុរស​មាន​ភាគរយ​កើ​កជាង​ស្ដ្រី ក្នុងនោះ​បរុស​៤​នាក់ មាន​ម្នាក់​ទៅហើយ​ដែល​កើត​ជំងឺ​លើស​សម្ពោធ​ឈាម ប៉ុន្តែ​ស្ដ្រី​៥​នាក់​ទើ​ម​ប​មាន​ម្នាក់​ដែល​កើត​ជំងឺ​»​។

​វេជ្ជបណ្ឌិត​មាន វាសនា បញ្ចា​ក់ថា​៖ «​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ងាយ​កើត​ច្រើនជាង​ស្ដ្រី​ក៏​ព្រោះតែ បុរស​គាត់​អាច​ប្រើប្រាស់​គ្រឿង​ស្រវឹង ជក់បារី និង​ស្ដ្រេ​ស​ច្រើន ដែល​ធ្វើ​ឲ្យ​បេះដូង​ច្របាច់​ឈាម​ចេញមក​ងាយ​នឹងមិន​បានល្អ​ដែល​ធ្វើ​ឲ្យ​វា​ងាយ​រង​នឹង​សម្ពោធ​ឈាម​»​។



​ឆ្លើយតប​ទៅនឹង​សំណួរ តើ​យ៉ាង​ម្ដេច​ទើប​ដឹងថា​ខ្លួន​លើស​សម្ពោធ​ឈាម​? វេជ្ជបណ្ឌិត​មាន វាសនា បាន​បង្ហាញថា​៖ «​ការ​លើស​សម្ពោធ​ពេលខ្លះ​យើង​អាច​ដឹង​ពេលខ្លះ​យើង​មិនអាច​ដឹង​ឡើយ​។ ជាទូទៅ​ការ​លើស​សម្ពោធ​បែក​ចែកជា​បី​ដំណាក់កាល ដំណ​កាល​ទី​១៖ ១៤០ លើ ៩ ដំណាក់កាល​ទី​២ ១៨០ លើ ១០ និង ដំណាក់កាល​ទី​៣៖ កម្រិត​លើសពី ១៨០ លើ ១០ ដំណាក់កាល​វា​ជា​ដំណាក់កាល​ធ្ងន់ធ្ង​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អ​ការៈវិល​មុខ​ក្អួត ពិបាក​ដក​បង្ហើម​(​ថប់ៗ​) និង​អាច​ដល់​សម្ល​ប់​បាត់បង់​ស្មារតី​។ ដូច​ឆ្នេះ​គ្រប់គ្នា​គួរតែ​តាមដាន​ឲ្យ​មែន​ទេ​ន​ជុំវិញ​ជំងឺ​លាក់​មុខ​មួយ​នេះ គួរតែ​ពិនិត្យ​វា​ឲ្យ​បាន​ទាងទាត់​ជាមួយ​វិ​ជ្ជ​បណ្ឌិត​ជំនាញ បើសិន​ជាមាន​ឧបករណ៍​វាស់​សម្ពោធ​ឈាម គួរតែ​វាស់​ខ្លួនឯង​មួយ​បី​ដង ព្រឹក ថ្ងៃ យប់ បើ​មាន​បញ្ហា​មិន​ស្រួល​ឆាប់​ទៅរក​វិ​ជ្ជ​បណ្ឌិត​ជំនាញ​ភ្លាម​»​។​

​ក្នុង​កិច្ចពិភាក្សា​ដ៏​មាន​អត្ថប្រយោជន៍​មួយ​នេះ វេជ្ជបណ្ឌិត​យិន សិទ្ធិ​កា ឯកទេស​ជំងឺ​ទូទៅ (Family Physician) ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ការប្រឈមមុខ​នឹង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បងប្អូន​ប្រជាព​លេ​ដ្ឋ​ខ្មែរ​ហៅ​ម្យ៉ាង​ទៀតថា ព្រាយ​ក្រឡាភ្លើង អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ទឹកនោមប្រៃ​និង​ការ​ហើម​ដៃ​ហើមជើង​ក្នុងអំឡុងពេល​ពពោះ​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ព្រាយ​ក្រឡាភ្លើង វា​នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​ការចិញ្ចឹម​ទារក​ក្នុង​ផ្ទៃ​ម្ដាយ និង​អាចធ្វើ​ឲ្យ​ទារក​សម្រាល​មុនពេល​កំណត់​»​។​

​ដោយសារ​ជំងឺលើសឈាម​ជា​ជំងឺ​ដែល​មិនអាច​ព្យាបាល​បាន​ដោយ​ងាយស្រួល វេជ្ជបណ្ឌិត គុជ ឆោម​ដាលីន បាន​លើកទឹកចិត្ត​អោយមាន​ការអនុវត្ត​ទម្លាប់​ល្អៗ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​មានដូចជា​ការកាត់បន្ថយ​រឺ​មិន​ជក់បារី ការហាត់​ប្រាណ​ជាប្រចាំ​និង​ការ​ទទួលទាន​អាហារ​សំបូរ​ជីវជាតិ​និង​មាន​ជាតិ​ខ្លាញ់​តិច​។​ដោយ​យកចិត្តទុកដាក់​ទៅលើ​របប​អាហារ​ដែលមាន​ជីវជាតិ​ខ្ពស់​ព្រមទាំង​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព​(Holistic Wellness) SGMC​បាន​បង្កើត​ឡើងជា​បញ្ជ​រអា​ហារ​សុខភាព​Pure Bar​ដែលមាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នេះ​តែម្តង​។ Pure Bar​ផ្តល់ជូន​ជា​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់​និង​ចំអិន​ឡើង​ដោយ​គិតគូ​ទៅលើ​កម្រិត​ជីវជាតិ​ដែល​សមរម្យ​នឹង​តម្រូវការ​បុគ្គល​ម្នាក់ៗ​។​



​ក្រៅពី​ការណែនាំ​ខាងលើនេះ​វេជ្ជបណ្ឌិត​ទាំងបី​រូប​លើកទឹកចិត្ត​អោយ​បុគ្គល​ម្នាក់ៗ​ដែល​គិតថា​ខ្លួន​កំពុង​ប្រឈម​នឹង​ជំងឺលើសឈាម​អោយ​ត្រួតពិនិត្យ​សម្ពាធ​ឈាម​នៅតាម​មជ្ឈមណ្ឌល​រឺ​មន្ទីរពេទ្យ​ដែលមាន​ឯកទេស​ច្បាស់លាស់​ដើម្បី​ទទួលបាន​ការណែនាំ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ជំងឺ​ព្រមទាំង​វេជ្ជបញ្ជា​សម្រាប់​ឱសថ​ដែល​សមស្រប​និង​មាន​ប្រសិទ្ធិភាព​។​

​អំពី មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (Singapore Medical Center)
​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (Singapore Medical Center) ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្ដល់ជូន​នូវ​សេវា​ថែទាំ​សុខភាព​បែប​វេជ្ជសាស្ត្រ​តាម​ស្តង់ដារ​របស់​ប្រទេស​សិង្ហ​បុរី​ជូន​ប្រជាជន​កម្ពុជា​។ ដោយ​មានការ​ជឿជាក់ថា មនុស្ស​គ្រប់​រូបសាក​សម​នឹង​ទទួលបាន​នូវ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ប្រកបដោយ​គុណភាព និង​អាច​ជឿទុកចិត្ត​បាន SCMG ខ្ញុំ​ផ្តោត​សំខាន់​លើ​ការថែទាំ​សុខភាព និង​សុខុមាលភាព​បែប​វេជ្ជសាស្ត្រ​។​

​ជាមួយនឹង​ជំនាញ​ឯកទេស និង​វិជ្ជាជីវៈ​ក្នុងការ​ផ្ដល់ជូន​នូវ​សេវា​ថែទាំ​សុខភាព និង​ការព្យាបាល​វេជ្ជសាស្ត្រ​ដែល​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត យើង​មិន​ត្រឹមតែ​ព្យាបាល និង​ពិនិត្យ​វិនិច្ឆ័យ​ទៅលើ​ជំងឺ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់ជូន​អ្នកជំងឺ​នូវ​របៀប​ថែទាំ​សុខភាព និង​សុខុមាលភាព​ដ៏​ល្អ​បំផុត​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com