ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
FIFA
កីឡាជាតិ
ជាតិ
១៤-០! អ្នកគាំទ្រជាច្រើនដឹងច្បាស់ថា អ៊ីរ៉ង់ខ្លាំង និងយល់ពីកម្រិតលេងរបស់កម្ពុជា
11, Oct 2019 ,
2:43 pm
រូបភាព
កីឡាករជម្រើស១១នាក់ដំបូង ក្នុងជំនួបតទល់ជាមួយអ៊ីរ៉ង់, រូបភាពពី FFC
×
ដោយ:
ក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងអ៊ីរ៉ង់ ១៤-០ នាវគ្គជម្រុះ World Cup នៅយប់ថ្ងៃទី១០ តុលា ក្រុមជម្រើសជាតិកម្ពុជាទទួលបានទាំងការលើកទឹកចិត្ត ផ្តល់គំនិតយោបល់ និងរិះគន់ពីអ្នកគាំទ្រ។ មានអ្នកគាំទ្រមួយចំនួន បានចាត់ទុកបរាជ័យនេះ ថាជាបទពិសោធមួយដ៏ល្អ និងជាការវាស់ស្ទង់ពីកម្រិតសមត្ថភាពកីឡាករកម្ពុជាថាបានដើរដល់ចំណុចណា។ ប៉ុន្តែមានអ្នកខ្លះ បានឆ្លៀតយកលទ្ធផលនេះ ធ្វើជាបន្ទុកស្តីបន្ទោសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
យើងសង្កេតឃើញថា ទោះបីក្រុមជម្រើសជាតិកម្ពុជាប្រកួតចាញ់អ៊ីរ៉ង់ ដែលជាក្រុមលំដាប់លេខ១នៅអាស៊ីយ៉ាងធ្ងន់ធ្ងរក៏ដោយ តែភាគច្រើនអ្នកគាំទ្រកម្ពុជាបានបង្ហាញការអាណិតអាសូរ លើកទឹកចិត្ត និងជំរុញឲ្យពួកគេបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត។ អ្នកគាំទ្រទាំងនោះ សរសើរលើការខិតខំប្រឹងប្រែង និងការបង្ហាញទម្រង់លេងយ៉ាងល្អដោយមិនភ័យខ្លាច ទោះពួកគេត្រូវប្រឈមជាមួយក្រុមមានសមត្ថភាពខ្លាំង និងបានរបូតគ្រាប់បាល់យ៉ាងច្រើនក៏ដោយ។
មិនត្រឹមតែមិនស្តីបន្ទោសនោះទេ អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាបានផ្ញើសារលើកទឹកចិត្ត និងអរគុណដល់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda និងគ្រូបង្វឹក Felix Dalmas ទោះបីលទ្ធផលក្រោមការដឹកនាំរបស់ពួកគេ ជាកំណត់ត្រាអាក្រក់បំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
យើងសូមដកស្រង់ការបញ្ចេញមតិយោបល់មួយចំនួននៅលើអត្ថបទដែលបានចែករំលែកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន ThmeyThmey។
លោក សុថាច អ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រជាច្រើន ដែលផ្តល់មតិវិជ្ជមានដល់ក្រុមកីឡាករជម្រើសជាតិបានលើកឡើងថា៖«កីឡាករកម្ពុជាលេងបាល្អហើយសុំសរសើរ ព្រោះពួកគាត់យកទឹកចិត្ត និងបេះដូង ការខំប្រឹងក្នុងការប្រកួត ហើយសូមអរគុណអ្នកដឹកនាំក្រុមគោព្រៃកម្ពុជា»។
មិនខុសគ្នាពីលោក សុថាច នោះទេ សម្រាប់លោក រិទ្ធី កំណត់ត្រាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺការដឹងពីកម្រិតសមត្ថភាពខ្លួនឯង។ លោកបាននិយាយថា៖«កំណត់ត្រាមានមិនសំខាន់ អ្វីដែលសំខាន់ គឺយើងដឹងអំពីសមត្ថភាពរបស់យើង លេងបានប៉ុណ្ណឹងគឺចាត់ទុកថាធ្វើបានល្អហើយសម្រាប់ជម្រើសជាតិយើង»។
«ប្រទេសខ្ញុំ ជម្រើសជាតិខ្ញុំ លេងបានល្អ ទោះជាចាញ់ក៍ជាបទពិសោធ ហើយមិនអស់សង្ឃឹម គាំទ្រៗៗៗៗៗៗៗ!»។ នេះការរៀបរាប់របស់លោក ទី។ ចំណែកលោក សៀម ជំរុញឲ្យកីឡាករកុំបាក់ទឹកចិត្ត ព្រោះការចាញ់ឈ្នះវាជារឿងធម្មតាក្នុងវិស័យកីឡា។ លោកលើកឡើងដូច្នេះថា៖«កុំបាក់ទឹកចិត្ត នៅមានឱកាសលើកក្រោយទៀត។ កីឡាគឺអ៊ីចឹងឯង ការប្រកួតតែងមានចាញ់មានឈ្នះអញ្ចឹងហើយ»។
សម្រាប់លោក ពៅ ការបរាជ័យ គឺជាបទពិសោធឆ្ពោះទៅរកភាពជោគជ័យ ហើយវាជារឿង ដែលក្រុមជម្រើសជាតិកម្ពុជាត្រូវចងចាំ។ លោកបាននិយាយថា៖«បរាជ័យជាបទពិសោធ ជាការចងចាំ ហើយទទួលស្គាល់ថា យើងធ្វើបានប៉ុណ្ណឹង កុំតូចចិត្តអី គ្រាន់តែដឹងថាសមត្ថភាពនៅមានកម្រិត រឿងអ្វីៗកុំមានអំនួតពេក យើងខ្លាំងគេក៏ខ្លាំងដែរ យើងទើបដើរបានប៉ុណ្ណឹង កុំគិតថាយើងដើរបានមុនគេអី ខ្លាចចាញ់ក្លាយជាម៉ាស់ទៅថ្ងៃក្រោយ»។
ចំណែកលោក វីរៈ បាននិយាយបែបកំប្លែងថា កុំតែមានជំនួបក្រុមជម្រើសជាតិកម្ពុជា ម្ល៉ោះស្ត្រីអ៊ីរ៉ង់ពុំត្រូវបានអនុញ្ញាតឲ្យទស្សនាការប្រកួតបាល់ទាត់បុរសនោះឡើយ។ លោកបានរៀបរាប់ដូច្នេះថា៖«ចាញ់មែនតែមិនអស់សង្ឃឹម ហើយកីឡាករកុំបាក់ទឹកចិត្តអី តែយើងត្រូវអបអរវិញ បានកីឡាករជម្រើសជាតិកម្ពុជាទៅប្រកួតកុំអីស្ត្រីអ៊ីរ៉ង់ ក៏គ្មានឱកាសបានមើលបាល់ដោះរបាំងការពារមុខដែរ»។
ទន្ទឹមនឹងការសរសើរនិងលើកចិត្ត ក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះលទ្ធផលនេះដែរ ដោយពួកគេជឿថា ការខ្វះការយកចិត្តទុកដាក់ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងរាជរដ្ឋាភិបាល គឺជាមូលហេតុ ដែលនាំឲ្យវិស័យកីឡាបាល់ទាត់នៅកម្ពុជាមិនសូវមានការរីកចម្រើន។
ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា ស្រីល័ក្ខ បានរៀបរាប់ដូច្នេះថា៖«១៤-០ នឹងល្មមឲ្យសហព័ន្ធត្រូវចេះគិតហើយ ខ្លាំងក្នុងចំណោមអ្នកខ្សោយវាមានន័យអ្វីទៅ បើចង់ខ្លាំងៗយ៉ាងម៉េចនឹងកើត បើយើងខ្វះធនធាន ខ្វះឆន្ទៈ ខ្វះការយកចិត្តទុកដាក់ កីឡាករជម្រើសជាតិកម្ពុជាប្រកបរបរបោកខោអាវ រត់កង់បី ឲ្យដើរទាន់គេអីនឹងកើត។ ខ្ញុំអរគុណលោកគ្រូហុងដា ដែលជួយកម្ពុជាអស់ពីចិត្តថ្លើម យើងមិនបន្ទោសអ្នកទេ តែខ្ញុំសុំរិះគន់រដ្ឋាភិបាលនិងសហព័ន្ធ»។
ចំណែកលោក សំម៉ាលី ហាក់ធុញទ្រាន់នឹងពាក្យចាញ់គឺជាបទពិសោធ ហើយលោកសង្ឃឹមថា កីឡាករនឹងយល់ពីតួនាទីរបស់ខ្លួនក្នុងនាមកីឡាករលេងតំណាងឲ្យជាតិ។ «ចាញ់លើកណាក៏បទពិសោធន៏រហូត ច្រើនដងពេកហើយ សង្ឃឹមថា ចេះយល់ស្ថានការណ៏ ជម្រើសជាតិ មិនមែនក្លិប កីឡាករខ្លះលេងចង់ល្បី បើតាមមើលអត់សាមគ្គីគ្នា រិះគន់ខ្លះដើម្បីស្ថាបនា រវល់គាំទ្រពេកមិនខិតខំអភិវឌ្ឍន៍ខ្លួន»។ នេះជាការលើកឡើងរបស់លោក សំម៉ាលី។
«ខ្ញុំថាក្រោមដប់គ្រាប់។ តែយើងឃើញហើយថាចាញ់គេលើសដប់គ្រាប់ តែសូមកុំដាក់ជាប្រវត្តិសស្ត្រអាក្រក់សម្រាប់គ្រូបង្វឹក ឬលោកដឹកនាំក្រុម Honda និង Felix កិត្តិយសពួកគាត់មកជាប់កម្ពុជា គឺភាពអស្ចារ្យរកគ្មានលើលោក។ ក្រោយឆ្នាំ១៩៧៩ បានលទ្ធផលល្អយ៉ាងនេះលើទម្រង់លេង និងលេងដើម្បីជាតិ មិនយកតែខ្សែដាក់ទៅនោះ គឺពូកែហើយ។ នេះហើយជាសមត្ថភាពពិតរបស់ក្រុមជម្រើសជាតិយើង។ កីឡាករគឺមានវិន័យណាស់ ខំណាស់ ហាត់ណាស់ ហើយក៏គ្មានជំងឺតួឯកដែរ។ ខុសម៉ោងដេកមិនលក់ ស៊ីមិនចូល មិនស៊ាំ អាកាសធាតុ»។ នេះជាការរៀបរាប់របស់ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា កូនប្រុស។
ដោយឡែកលោក សុវណ្ណដា បានលើកជាទ្រឹស្តីយ៉ាងវែងអន្លាយថា៖«គ្មានការឈឺចាប់ គ្មានការទទួលផល! គេខ្លាំងជារឿងរបស់គេ រីឯយើងមិនចាំបាច់នៅរង់ចាំជួបគេខ្លាំង ឬគេខ្សោយទេ ប៉ុន្តែយើងត្រូវតែខ្លាំងតាំងពីយូរមកហើយ ទើបពេលនេះភ្លឺភ្នែក មិនត្រូវចាត់ទុកជាបទពិសោធន៍ទេ ព្រោះជាមានមេរៀនអតីតកាលច្រើនណាស់ហើយ រាប់មិនអស់ទេប្រវត្តិចាញ់ និងជូរចត់។ យើងមិនបានសាងកំហុសទេក្នុងការប្រកួត តែយើងនៅខ្សោយ ខ្សោយត្រង់ថា ភ្លេចប្រវត្តិដែលធ្លាប់ចាញ់ ចាញ់ដោយសារអ្វី ទម្លាប់លេងបែបណាដែលនាំឲ្យចាញ់ បាល់មូលអ្នកណាក៏ដឹងដែរ តែបច្ចេកទេស និងឆន្ទ:ប្រឹងប្រែង និងកត្តាខាងក្រៅមួយចំនួនទៀតដែលអ្នកខ្លាំងគេកំពុងមាន យើងមិនមានដូចគេ»។
លោកបានបន្ថែមទៀតថា៖«ចាញ់គ្មានកំហុសទេ ប៉ុន្តែកំហុស គឺទម្លាប់ធ្វើរឿងដែលត្រូវចាញ់។ ទឹកចិត្ត ឆន្ទ: បច្ចេកទេសគ្រប់ឥរិយាបថក្នុងទីលាន ល្បឿន ត្រូវធ្វើជាទម្លាប់។ អ្នកឈ្នះនៅតែបន្តឈ្នះ ព្រោះគេមិនដាក់ធុរ:ចុះ អ្នកចាញ់នឹងបន្តចាញ់ព្រោះបាក់ទឹកចិត្ត បោះបង់ឆន្ទ: និងការព្យាយាម និងមិនដឹងពីរបៀបឈ្នះ។ គ្មានអ្វីចម្លែកទេ ដែលអ្នកខ្សោយចាញ់អ្នកខ្លាំង តែបើអ្នកប្រយុទ្ធអ្នកត្រូវតាំងចិត្តមិនបន្ធូរបន្ថយលើសមរភូមិ។ គ្រប់ជំហានត្រូវប្រុងប្រយ័ត្ន និងព្យាយាម គ្រប់ជំហានសុទ្ធតែថាមពលបច្ចេកទេស នោះជោគជ័យខិតមកកាន់តែជិតអ្នកមិនខាន»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
World Cup
ក្រុមជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម