ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល F និង Reno អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប OPPO នៅ​កម្ពុជា​ហ៊ាន​ដល់​ម្លឹ​ង​?
អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល F និង Reno អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប OPPO នៅ​កម្ពុជា​ហ៊ាន​ដល់​ម្លឹ​ង​?
11, Oct 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ដែល​ក្រុមហ៊ុន OPPO ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​! ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី “OPPO Reno2F” ចំនួន​10​គ្រឿង ដល់​អ្នកគាំទ្រ​ណា ដែល​បានធ្វើការ​កក់​ទុក​មុន (Blind Order) នូវ​ទូរស័ព្ទ OPPO Reno2 Series ចាប់ពី​ថ្ងៃទី 07 ដល់ 16 តុលា 2019 ដោយ​មិនចាំបាច់​ខ្វល់​ពី​តម្លៃ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​ដូច្នេះ​?

​ក្នុងនោះដែរ វេ​ប​សាយ​ផ្លូវការ​របស់ OPPO Global បាន​បង្ហាញថា ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ OPPO Reno2 និង ធុន​កណ្តាល OPPO Reno2F ទាំងពីរ​នេះ បង្កប់​នូវ​សមាសភាព​សំខាន់ៗ ក្រោម​របកគំហើញ​នៃ​ការច្នៃប្រឌិត និង បច្ចេកវិទ្យា​ចុងក្រោយ ដែល​ក្រុមហ៊ុន OPPO ចង់​ផ្តល់នូវ​បទពិសោធន៍​ដែល​មិន​ធ្លាប់មាន​ទេ​ពីមុនមក ដល់​អ្នកប្រើប្រាស់ និង អ្នកគាំទ្រ​របស់​ពួកគេ​ជុំវិញ​ពិភពលោក​ដូចខាងក្រោម​នេះ​៖
OPPO Reno2 ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​កើតចេញពី​កំណែរ​ទម្រង់​នៃ Reno ស៊េរី​មុន ដោយ​បំពាក់​មក​នូវ​ការ​រចនា បែប​កាលី​ប​ជាង​មុន ជាមួយនឹង ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មាន​អេក្រង់ AMOLED លាត​ពេញ​ទំហំ 6.5”  ភ្ជាប់​ជាមួយនឹង​កញ្ចក់ E3​ការពារ​ចំណាំង​ពន្លឺ កាន់តែ​ភ្លឺ កាន់តែច្បាស់​។

​វា​បាន បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី TÜV Rheinland ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក ទោះ​ស្ថិតក្នុង​លក្ខខណ្ឌ​ពន្លឺ​តិចក្តី​។ ផ្នែក​ខាងក្រោយ​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត​រលើបរលោង​ដោយ​កញ្ចក់​ស្វិត CGG5 មាន​ភាព​ស៊ីមេទ្រី​នៅ​ចំណុចកណ្តាល ការ​រចនា O-Dot ការពារ​ភាព​សឹក​ឡេ​ន​កាមេរ៉ា ដោយ​សេ​រ៉ា​មិច ងាយស្រួល​ចាប់​កាន់​ប្រើ និង មើលទៅ​កាន់តែ​ថ្លៃថ្នូរ​។



OPPO Reno 2 មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ​ទាំង Hardware និង Software (OIS + EIS) អាច​ថត​វីដេអូ រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត​។ កាមេរ៉ា​ទី​2 ទំហំ 8MP ថតរូប​ជិត​បែប​ម៉ាក្រូ និង ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិនចាំបាច់​ដើរ​ថយក្រោយ ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ​ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20x Digital Zoom និង​កាមេរ៉ា​ទី​4 ថតរូប​បែ​បស​ខ្មៅ​ទំហំ 2MP​។ ជាពិសេស លោកអ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ ទាំង​កាមេរ៉ា​មុខក្រោយ ឬ ហៅថា Video Bokeh និង​មាន​បំពាក់​កម្មវិធី Video Edit ដំបូង​គេ​បង្អស់ របស់ OPPO ។

​បើ​ក្រលេកមើល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2F ជា​ស្មា​ត​ហ្វូ​ន​កូនកាត់ ដែល​កើតចេញពី ការច្របាច់បញ្ចូលគ្នារ​វាង F Series  និង Reno Series នឹង​ផ្តល់នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើប្រាស់ និង​ពញ្ញាក់​អារ​មុ្ម​ណ៍ដ​ល់ អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​គ្រប់​ទីកន្លែង​។ ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ មាន រចនាបថ កាលី​ប នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ​៤ មាន​ផ្ទៃ​រាបស្មើ​មិន​ងាយ​សឹក​ឡេ​ន​ដូចគ្នា ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន OPPO Reno 2​។ 



​កាមេរ៉ា​មេ​របស់ OPPO Reno 2F មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ រឺ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង  ។

​មិនតែប៉ុណ្ណោះ​កាមេរ៉ា​ទី​3  និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​បែ​បស​ខ្មៅ និង ថតរូប​បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។ ជាពិសេស​វា​បាន​បំពាក់​មកជា​មួយ​នូវ Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ កាន់តែ​លឿន និង ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។

​តាមពិត​វា​មាន​ចំណុច​ពិសេស​ច្រើន​អ​ញ្ជឹ​ង​សោះ បាន​ក្រុមហ៊ុន OPPO ហ៊ាន​ផ្តល់រ​ង្វាន់ ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F ចំនួន 10 គ្រឿង​ភ្លាមៗ ដោយ​មិន​ខ្លាច​ខាតបង់ ដល់​អតិថិជន​ដែល​បាន​កក់​ទូរស័ព្ទ (Blind Order) លើ Reno 2 series ( Reno 2 និង Reno 2F) គ្រាន់តែ​ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ​ដូចខាងក្រោម​៖

​ក​) អតិថិជន​ត្រូវ​ថតរូប​កាន់​ប​ណ្ណ័​កក់​ទុក​មុន (Blind order) ជាមួយ​ម្ចាស់​ហាង ឬ បុគ្គលិក​លក់​របស់​ក្រុមហ៊ុន OPPO ដែល​លោកអ្នក​បាន​កក់​ទុក​មុន

​ខ​) ត្រូវ Post រូបនោះ នៅលើ​គណនី Facebook ផ្ទាល់ខ្លួន និង​ដាក់​ជា Public និង #MyChoiceReno2  #MyChoiceReno2F

​គ​) ត្រូវ​ប្រាកដថា Post របស់​លោកអ្នក​ត្រូវមាន​ចំនួន Likes ចាប់ពី 20 Likes  ឡើងទៅ​។ សូមបញ្ជាក់ថា​មកដល់​ពេលនេះ​ក្រុមហ៊ុន OPPO បាន​រកឃើញ​អតិថិជន​ចំនួន 4​រូប​ហើយ​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ “OPPO Reno 2F” ក្នុង​កម្មវិធី (Blind Order) លើ​ទូរស័ព្ទ OPPO Reno 2 Series ពិត​ប្រា​ដក​មែន​!

​ដូច្នេះ​គិត​ម៉េច​ដែរ​គ្នា​យើង សាក​កក់​លេងៗ​ទៅ​ក្រែងលោ​មានសំណាង​ឈ្នះ​រង្វាន់​ដូច​គេ​ដែរ មានអី​ពិបាក​គ្រាន់តែ​គោរព​តាម​លក្ខ​ខ​ណ្ឌ័​ងាយៗ ។

​ចង់ដឹង​ច្បាស់​ចុច Link នេះ

 

















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com