ជាតិ
លោក ថោង ខុន ស្នើ​ជប៉ុន​ជួយ​សិក្សា​រៀបចំ​បាត់ដំបង និង​សៀមរាប ទៅជា Smart City
11, Oct 2019 , 7:39 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា
​ភ្នំពេញ​៖  លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានស្នើ​ជប៉ុន ឱ្យជួយ​សិក្សា​និង​រៀបចំ​ទីក្រុង​សៀមរាប និង​បាត់ដំបង​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ​(Smart City)​។ ការស្នើសុំ​របស់លោករ​ដ្ឋ​មន្ត្រី​ទេសចរណ៍​រូបនេះ ដោយ​សម្លឹង​មើលឃើញ​ជ​ប៉ុនមាន​បច្ចេកវិទ្យា​ខ្ពស់ និង​មានបទពិសោធន៍​ច្រើន ក្នុងការ​រៀបចំ​កិច្ចការ​ទាំងនេះ​។​



អត្ថបទទាក់ទង


ជាមួយគ្នានេះ​លោក​ក៏បាន​ទាមទារ​ឱ្យ​ជប៉ុន​បង្កើត​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​តូ​ក្យូ មកកាន់​ទីក្រុង​សៀមរាប​ផងដែរ​។ ការស្នើសុំ​នេះ បាន​ធ្វើឡើង​ចំពោះមុខ​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៩​តុលា នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។ បើតាម​ប្រសាសន៍​របស់ ថោង ខុន ការស្នើ​ភាគី​ជប៉ុន​ឱ្យ​រៀបចំ Smart City និង​ពង្រីក​បន្ថែម​នៃ​ជើងហោះហើរ​ត្រង់នេះ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទំនាក់ទំនង និង​បង្កើន​ចំនួន​នៃ​ភ្ញៀវទេសចរ របស់​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។

ជាការ​ឆ្លើយតប លោក MIKAMI Masahiro បាន​ទទួលយក​សំណើ​ទាំងស្រុង​ខាងលើ និង​ប្តេជ្ញា​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​ក្នុង​វិស័យ​ឯកជន​ឱ្យមក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែមទៀត ពិសេស​ជំរុញ​នូវ​លំហូរ​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​។​

សូមជម្រាបថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជា​ជនជាតិ​ជប៉ុន​សរុប ១៤​ម៉ឺន​នាក់​៕


Tag:
 ទីក្រុង​វៃឆ្លាត​
  បាត់ដំបង​
  សៀមរាប​
  Smart City
© រក្សាសិទ្ធិដោយ thmeythmey.com