ជាតិ
យោធា​ជាន់ខ្ពស់ ប្រាប់​កង​អង្គរក្ស ឲ្យ​វាយបំបាក់​ឧបាយកល​ធ្វើ​រដ្ឋប្រហារ​
11, Oct 2019 , 8:39 pm        
រូបភាព
លោក មាស​ សាវ៉ន ថ្លែងទៅកាន់នាយទាហាននៃបញ្ជាការដ្ឋានអង្គរក្ស (រូបពីក្រសួងការពារជាតិ)
លោក មាស​ សាវ៉ន ថ្លែងទៅកាន់នាយទាហាននៃបញ្ជាការដ្ឋានអង្គរក្ស (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​បញ្ជាកា​ដ្ឋា​ន​អង្គរក្ស​នៃ​កងយោធពល​ខេ​មរ​ភូ​មិន ត្រូវ​បន្ត​ការពារ​ព្រះ​ម​ហ​ក្សត្រ​និង​រដ្ឋាភិបាល ព្រមទាំង​វាយបំបាក់​រាល់​ឧបាយកល​ទាំងឡាយណា ដែលមាន​បំណង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របបរាជានិយម​និង​បំផ្លាញ​សុខ​សន្តិ​ភា​កម្ពុជា​។ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា​ក្រសួងការពារជាតិ ថ្លែង​ដូច្នេះ​ទៅកាន់​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​សភាពការណ៍​ថ្មីៗ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។​



​គេ​ទំព័រ​ក្រសួងការពារជាតិ បាន​ស្រង់​សម្តី​របស់លោក មាស សាវ៉ន ទៅ​ចុះផ្សាយ​ថា ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស ដែលមាន​លោក សម រង្ស៊ី ជា​មេដឹកនាំ នៅតែ​បន្ត​ឃោសនា​សង្គ្រាមចិត្តសាស្ត្រ ដោយ​មួលបង្កាច់​និង​វាយប្រហារ​មកលើ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។ លោក បន្ថែមថា  បរទេស​ដែលមាន​និន្នាការ​ទៅខាង​ក្រុមប្រឆាំង ក៏បាន​រៀបចំ​និង​ដាក់ចេញ​យុទ្ធសាស្ត្រ​ប្រទាក់ក្រឡា​គ្នា ដើម្បី​ឲ្យ​អតីត​គណបក្សប្រឆាំង​បាន​រស់​ឡើងវិញ​។ លោក ចាត់ទុក​ទង្វើ​បែបនេះ​របស់​បរទេស​និង​ក្រុមប្រឆាំង​ថា ជា​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​និង​បង្ក​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​។

​នៅ​ចំពោះមុខ​កង​អង្គរក្ស ក្នុង​បញ្ជាការដ្ឋាន​អង្គ​ក្រុង​តាខ្មៅ មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ បាន​រម្លឹក​ពី​ប្រវត្តិសាស្ត្រ​ថា កម្ពុជា ធ្លាប់​ជួបប្រទះ​ច្រើនណាស់​មកហើយ ពី​ការដណ្តើម​អំណាច តាមរយៈ​កងកម្លាំងប្រដាប់អាវុធ ដូចជា​នៅ​ប្រទេស​ម​ជ្ឈឹ​ម​បូរ​ព៌ា និង​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន មិនទាន់មាន​សន្តិភាព​នោះទេ​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​ប្តូរផ្តាច់ មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​នរណាម្នាក់​មក​បំផ្លាញ​ដល់​សុខសន្តិភាព ដែល​កំពុង​កើត​មាននៅ​កម្ពុជា​នាពេលនេះ បាន​នោះឡើយ​»​។​

​លោក សម រង្ស៊ី  ប្រកាសថា​លោក នឹង​មក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​សង្ឃឹមថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ក្រៅប្រទេស នឹង​មកជា​មួយ​លោក​។ ទន្ទឹមនឹងនេះ លោក បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ហើយ​ទៅ​ចូលរួម​ជាមួយ​លោក ដោយ​លោក ធ្លាប់​អះអាងថា អតីត​គណបក្សប្រឆាំង​របស់លោក បាន​ត្រៀម​ថវិកា​សម្រាប់​ផ្ត​ត់​ផ្គង់​ដល់​ពួកគេ​។

​ការដាក់ចេញ​នូវ​ផែនការ​ទាំងនេះ ធ្វើ​ឲ្យ​លោក សម រង្ស៊ី និង​គ្នីគ្នា​៨​នាក់​ទៀត រង​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ តុលាការ លើក​ពី​ក្រមព្រហ្មទណ្ឌ​ថា បទល្មើស​នេះ អាច​ឲ្យ​ពួកគេ ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​៣០​ឆ្នាំ ហើយ​អ្នកចូលរួម អាច​ជាប់​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​៕


Tag:
 កង​អង្គរក្ស​
  សម រង្ស៊ី
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com