សៀមរាប៖ ជាទស្សនកិច្ចលើកដំបូងមកកាន់ខេត្តសៀមរាប និងជាខេត្តទីមួយក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានចុះសិក្សាឈ្វេងយល់ពីគម្រោងរបស់អង្គការមួយចំនួនដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក។ នៅខេត្តសៀមរាប លោកបានចូលរួមក្នុងពិព័រណ៍ភូមិសម្រាប់គ្រួសារមួយពាន់ថ្ងៃ ក្រោមគម្រោង Nourish (ណូរីស) របស់អង្គការ Save The Childre (អង្គការសង្គ្រោះកុមារ)។