«​អុំ​»​និង​«​ចែវ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
«​អុំ​»​និង​«​ចែវ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
12, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​អុំ​»​និង​«​ចែវ​»​ជា​កិរិយាសព្ទ សម្រាប់​បង្ហាញ​ពី​សកម្មភាព​មនុស្ស​ដែល​ប្រើប្រាស់​ទូក​សម្រាប់​ធ្វើដំណើ​រ​ទៅតាម​ផ្លូវទឹក​។ នេះ​បើ​យោងតាម​ច​វនា​នុ​ក្រម សម្តេច ជួន ណាត ពាក្យ​«​អុំ​»​មានន័យថា ចាប់​ច្រវា​ចូក​ទឹក​ដើម្បី​ឲ្យ​ទូក​មាន​ចលនា​ទៅមុខ​ឲ្យ​លឿន​។​



 ចំណែក​«​ចែវ​» សំដៅលើ​ការ​ចូក​គាស់​ទឹក​ដោយ​ពាក់​ត្របែង​នឹង​ខ្សែ​ភ្ជាប់​នឹង​បង្គោល ហើយ​កាន់​យោគ​ចូក​គាស់​ទឹក ដើម្បី​ឲ្យ​ទូក​លឿន​។

«​អុំទូក​» បង្ហាញ​ពី​សកម្មភាព​មនុស្ស​អង្គុយ​នៅលើ​ទូក ដោយ​ដៃ​កាន់​ច្រវា​វែង​មួយ សម្រាប់​អុំ​ទៅមុខ​។ ដោយឡែក​«​ចែវ​ទូក​»​វិញ បង្ហាញ​ពី​មនុស្ស​អង្គុយ ឬ​ឈរ ចែវ​ទូក ដោយមាន​ច្រវា​ឈើ ដែល​ជាប់​នឹង​ទូក សម្រាប់​កាន់​យោគ​ចូក​គាស់​ទឹក​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com