ជាតិ
សម្តេច ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​បី​នៅ​តំបន់​អឺរ៉ុប​កណ្តាល​
11, Oct 2019 , 4:45 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ នៅ​ប្រទេស​ចំនួន​៣ គឺ​សាធារណរដ្ឋ​ឆេ​ក ប៊ុលហ្គារី និង ហុង​គ្រី ដែល​ស្ថិតក្នុង​តំបន់​អឺរ៉ុប​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​១៣ ដល់ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។



​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១​តុលា បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន គឺ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ សម្តេច​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក​លើក​ទី​៣ និង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​១៥​តុលា​។ សុន្ទរកថា របស់​សម្តេច គឺ​ផ្តោតទៅលើ​អាទិភាព​យុទ្ធសាស្ត្រ និង​កម្មវិធី​ការងារ​ច្បាស់លាស់​របស់​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធិភាព និង​និរន្តរភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com