អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​!!! ទូរ​សព្ទ Nokia ២​ម៉ូ​ឌែ​ល ចុះ​តម្លៃ​មក​ត្រឹម ១៣៩ ដុល្លារ និង ១២៩ ដុល្លារ​ប៉ុណ្ណោះ​
07, Jan 2020 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ហ្វេ​នៗ​របស់ Nokia ទាំងអស់ ពេលនេះ​ក្រុមហ៊ុន Nokia បានធ្វើការ​ប​ញ្ជុះ​តម្លៃ​លើ​ទូរស័ព្ទ​២ ម៉ូ​ឌែ​ល​ដែល​កំពុង​ទទួល​បានកា​រ​ពេញនិយម​ខ្លាំង​ក្នុងប្រទេស​កម្ពុជា​។ បន្ទាប់ពី​បាន​ចរាចរ​លក់​ស្មា​ត​ហ្វូ​ន Nokia 4.2 និង Nokia 3.2 មួយរយៈ​មក Nokia បានសម្រេច​បញ្ចុះតម្លៃ​បន្ថែម​ទៀត​ទៅលើ​ទូរ​សព្ទ ២ ម៉ូ​ឌែ​ល​នេះ​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាព​រដ្ឋ​ដែល​ថវិការ​តិច​តូច ចង់បាន​ស្មា​ត​ហ្វូ​ន​មួយ​ប្រើ​នឹង​គេ ដោយ Nokia 4.2 បាន​បញ្ចុះតម្លៃ​ពី ១៥៥ ដុល្លារ មក​ត្រឹម ១៣៩ ដុល្លារ និង​ម៉ូ​ឌែ​ល Nokia 3.2 បញ្ចុះតម្លៃ​ពី ១៤៥ ដុល្លារ មក​ត្រឹម ១២៩ ដុល្លារ​ប៉ុណ្ណោះ​។ រួសរាន់​ឡើង​ការបញ្ចុះ​តម្លៃ​នេះ​មាន​រហូតដល់​អស់ពី​ស្ដុក បន្ថែម​ពីនេះ​លោកអ្នក​ជាវ​ស្មា​ត​ហ្វូ​ន​ទាំង ២ ម៉ូ​ឌែ​ល​នេះ​ក៏​នឹង​ទទួលបាន​អាវ​ភ្លៀង​មួយឈុត​យ៉ាង​ស្រស់ស្អាត​ផងដែរ​។

​គួររំលឹកថា Nokia 4.2 បាន​រចនា​ឡើងជា​មួយ​រួប​រាង​ស្រស់ស្អាត​មែនទែន វា​មាន​ទម្ងន់ ១៦១ ក្រាម នឹងមាន​រាង​ស្លី​ម​ងាយស្រួល​កាន់​ពេញដៃ​។ ផ្នែក​ខាងក្រោយ របស់​ទូរ​សព្ទ Nokia 4.2 ដោយមាន​កាមេរ៉ា ២​គ្រាប់ នៅ​ខាងក្រោយ​ជាមួយនឹង Flash មួយ​គ្រាប់ អម​ជាមួយ logo របស់ Nokia នៅ​ចំ​កណ្ដាល​ទូរ​សព្ទ​ផ្នែក​ខាងក្រោយ​យ៉ាង​ស្រស់ស្អាត​។ ផ្នែក​ខាងស្ដាំ ភ្ជាប់​មកជា​មួយ​ប៊ូ​តុង​សំឡេង និង​ប៊ូ​តុង​ចាក់សោរ​។

​លើសពីនេះ Nokia 4.2 បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​វា​។ ផ្នែក​ខាងមុខ​របស់​ទូរ​សព្ទ បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ IPS LCD ដែលមាន​ទំហំ 5.71 អ៊ី​ញ កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ជាមួយ​ដង់ស៊ីតេ 295 ppi​។

​ទូរស័ព្ទ​ដែលមាន​អេក្រង់​បែប​ដំណក់ទឹក​មួយ​នេះ ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM 439 Snapdragon, CPU Octa-core និង GPU Adreno 505​។ ទូរស័ព្ទ​នេះ មាន RAM 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​បំពាក់​នូវ​ថាមពល​ថ្ម 3000 mAH​។ Nokia 4.2 បាន​បំពាក់​ជាមួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP និង​កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP និង​កម្រិត f/1/3 អាច​ថត​វីដេអូ 1080p@30fps​។ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 8 MP កម្រិត f/2.0​។​



​ចំណែកឯ​ម៉ូ​ឌែ​ល Nokia 3.2 វា​មាន​ទម្ងន់ ១៨១ ក្រាម បំពាក់​មកជា​មួយ ISP LCD ទំហំ 6.26 អ៊ី​ញ និង​កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixel ដង់ស៊ីតេ 269 ppi​។ Nokia3.2 ប្រតិ​ប​តិ្ត​ការឡើង​ដោយ​ប្រព័ន្ធ Android 9.0 (Pie) និង​អាចធ្វើ​បច្ចុប្បន្នភាព​បាន​បន្ថែម​ទៀត​។ ទូរស័ព្ទ​នេះ បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM 429 Snapdragon 429 និង CPU Adreno 504​។ ទូរស័ព្ទ​ជំនាន់​ក្រោយ Nokia3.2 មាន​កាមេរ៉ា​ទំហំ 13 MP, f/2.2 ដែល​ធ្វើការ​បានល្អ​នៅ​ទី​ងងឹត និង​ផ្នែក​ខាងមុខ​មាន​ទំហំ 5 MP, f/2.2​។ វា​មាន​រ៉េ​ម 3 RAM និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មាន​ថាមពល​ថ្ម​រហូតដល់  4000 mAh​។ HMD Global ក៏បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Asisstant មកជា​មួយ​ផងដែរ​។ កាន់តែ​ពិសេស ក្រៅពី​ការ​ដោះ​សោរ ដោយ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​។​

​គួររំលឹកថា​គ្រប់​ម៉ូ​ឌែ​ល​របស់ Nokia ទាំងអស់ គឺ​ក្រុមហ៊ុន Nokia យកចិត្ត​ទុ​ដាក់​ខ្លាំង នៅក្នុង​ការថែរក្សា​សុវត្ថិភាព និង​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​៕









(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com