ជាតិ
សេដ្ឋកិច្ច
ការប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​របស់​កម្ពុជា​ប្រសើរ​ជាង​មុន
12, Oct 2019 , 3:39 pm        
រូបភាព
រូបឯកសារ៖ បុគ្គលិក​ហាង​កាហ្វេ​ប្រោន​ទទួល​ការកម្ម៉ង់​ទិញ​ពី​ភ្ញៀវ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​ (VOA)
រូបឯកសារ៖ បុគ្គលិក​ហាង​កាហ្វេ​ប្រោន​ទទួល​ការកម្ម៉ង់​ទិញ​ពី​ភ្ញៀវ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​ (VOA)
ដោយ: VOA
 ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ចពិភពលោក ដែលជា​ស្ថាប័ន​វាយតម្លៃ​លើ​ភាព​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​ពិភពលោក ចាត់ទុកថា​ការប្រកួតប្រជែង​របស់​ប្រទេស​កម្ពុ​ជាមាន​ភាព​រីកចម្រើន​។​



​ក្នុង​របាយការណ៍​រប​ស់​ខ្លួន​កាលពីពេល​ថ្មីៗ ស្ថាប័ន​ដដែល​នេះ​បាន​វាយតម្លៃថា​កម្ពុជា​បានទទួល​ពិន្ទុ​ខ្ពស់បំផុត​ផ្នែក​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច សុខភាព ផ្នែក​ទីផ្សារ​ពលករ និង​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។ វេទិកា​សេដ្ឋកិច្ចពិភពលោក បញ្ជាក់​បន្ថែមថា ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​វៀតណាម ប្រ៊ុយណេ និង​ប្រទេស​សិង្ហ​បុរី​ដែរ បានបង្ហាញ​នូវ​ការរីកចម្រើន​ផ្នែក​ប្រកួតប្រជែង​គួរ​ឲ្យ​កត់សម្គាល់ នៅពេលដែល​ប្រទេស​ដទៃទៀត​បង្ហាញ​ពី​ការធ្លាក់ចុះ​ផ្នែក​សមត្ថភាព​ប្រកួតប្រជែង​។​

​ទោះជា​យ៉ាងណា សូចនាករ របស់​វេទិកា​នេះ បង្ហាញថា​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខ្សោយ​ក្នុង​ភាព​ប្រកួតប្រជែង​ផ្នែក​ស្ថាប័ន ខ្សោយ​ផ្នែក​ជំនាញ​វិជ្ជាជីវៈ និង​ខ្សោយ​ផ្នែក​សមត្ថភាព​ច្នៃប្រឌិត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com