ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
អ្នកស្រី សុខ ស៊ី​ច័ន្ទ ផលិត​ម្សៅ​ត្រី​ល្អិត​ដើម្បី​រួមចំណែក​លើកកម្ពស់​សុខ​ភាព​កុមារ​ក្នុង​សហគមន៍​
12, Oct 2019 , 11:44 am        
រូបភាព
​សៀមរាប​៖ អ្នកស្រី សុខ ស៊ី​ច័ន្ទ ជា​អ្នក​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​អ្នកស្រី​កំពុង​ផលិត​ម្សៅ​ត្រី​ល្អិត​។ ម្សៅ​ត្រី​ល្អិត មាន​សារធាតុ​ខ្ពស់​ក្នុង​ការជួយ​កុមារ​លូតលាស់​ល្អ ដ្បិត​សម្បូរ​នូវ​ប្រូតេអ៊ីន​ចិញ្ចឹម​ខ្ពស់​។ ការផលិត​ម្សៅ​ត្រី​ល្អិត​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ត្រូវការ​ភាព​អត់ធ្មត់​ខ្ពស់​ព្រោះ​ត្រូវ​ប្រើពេល​យូរ​ទម្រាំ​បាន​ម្សៅ​ត្រី​ច្រក​ក្នុង​កែវ​។ សព្វថ្ងៃ អ្នកស្រី ស៊ី​ច័ន្ទ អាច​ផលិត​ម្សៅ​ត្រី​ល្អិត​ច្រក​ក្នុង​កែវ​ទម្ងន់​៥០០​ក្រាម ចាប់ពី​២០០​ទៅ​៣០០​ក្នុង​មួយខែ ដែលមាន​តម្លៃ​៥០០០​រៀល​ក្នុង​មួយ​កែវ​។ អ្នកស្រី​ចេះ​ផលិត​ម្សៅ​ត្រី​តាមរយៈ​ការបណ្ដុះបណ្ដាល​ក្នុង​គម្រោង ណូរី​ស របស់​អង្គការ Save the Children​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី សុខ ស៊ី​ច័ន្ទ អ្នក​ផលិត​ម្សៅ​ត្រី​ល្អិត ក្នុង​ពិព័រណ៍​ភូមិ​សម្រាប់​គ្រួសារ​មួយ​ពាន់​ថ្ងៃ នៅ​ឃុំ​ដាន​រុន នៅ​ថ្ងៃទី​១១ តុលា ដូចតទៅ​












Tag:
 ម្សៅ​ត្រី​ល្អិត​
© រក្សាសិទ្ធិដោយ thmeythmey.com