អត្ថបទពាណិជ្ជកម្ម
ខួប​បី​ឆ្នាំ​នៃ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ខេ​មា អមដោយ​ការចុះហត្ថលេខា​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​
12, Oct 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ក្រុមហ៊ុន​ខេ​មា​គ្លូ​ប៊​ល បាន​ប្រារព្ធ​ពិធី​អបអរសាទរ​សមិទ្ធផល​បី​ឆ្នាំ​នៃ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា និង​បានប្រកាស​ពី​ផែនការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​តា​មរយៈ​ការចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយនិង​ដៃគូ​វិនិយោគ​ថ្មី អី​.​អិ​ម​.​អាយ​.​អេ (EMIA) ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី ក៏ដូចជា​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស​មួយចំនួនទៀត​ក្នុង​គោលដៅ​ពង្រឹងគុណភាព និង​ពង្រីក​វិសាលភាព​នៃ​សេវា​ពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និង​ថែទាំ​សុខភាព​របស់ខ្លួន​នៅ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត សោម លក្ខិណា និង​លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព ដែលជា​សហ​ស្ថាបនិក​នៃ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា ដែលមាន​ទីតាំងនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង និង “​មន្ទីរ​សំរាក​ព្យាបាល និង​សម្ព​ព​ខេ​មា​” ដែលមាន​ទីតាំងនៅ​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក បាន​រំ​ឮ​ក​ឡើងវិញ​ថា មន្ទីរ​សម្រាក​ព្យាបាល​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយសារតែ​លោក និង​មិត្តភក្តិ​មួយចំនួន​តែងតែមាន​ក្តី​ស្រមៃ​ចង់ឃើញ​សេវា​ថែទាំ​សុខភាព​របស់​កម្ពុជា​យើង ជាពិសេស​សេវា​ថែទាំ​សុខភាព​ឯកជន មាន​ភាព​រីកចម្រើន និង​រឹងមាំ មានគុណ​ភាព និង​ស្តង់ដា​ខ្ពស់​ដូច​នៅក្នុង​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​



​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា ជា​សាខា​ទី​២​ដែល​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៦ ហើយ​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ​សម្រេចបាន​នូវ​សម្មិទ្ធិផល​ជាច្រើន​ក្នុង​ការផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ផ្នែក​ព្យាបាល​របួស​និង​សង្គ្រោះបន្ទាន់ ផ្នែក​សម្ភព​និង​រោគ​ស្ត្រី ផ្នែក​ជំងឺ​កុមារ ផ្នែក​ជំងឺ​ទូទៅ ជំងឺឆ្លង និង​ជំងឺមិនឆ្លង (​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សួត ជំងឺ​បេះដូង​និង​សរសៃឈាម ជំងឺមហារីក​) ផ្នែក​វះកាត់ ផ្នែក​ព្យាបាល​ជំងឺ​ធ្ងន់ ផ្នែក​ស្តារ​និតិ​សម្បទា​វេជ្ជសាស្ត្រ ផ្នែក​ពិនិត្យ​សុខភាព ផ្នែក​ថែទាំ​សុខភាព​តាម​ផ្ទះ និង​មណ្ឌល​ធ្វើ​រោគវិនិច្ឆ័យ ចូលរួម​ជួយ​លើក​កំពស់​គុណភាព និង​ស្តង់ដា​អនុវត្ត ឲ្យ​បាន​កាន់តែ​ខ្ពស់​ថែម​មួយកំរិត​ទៀត​ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​របស់​កម្ពុជា​យើង​។​

​លោក ម៉ៅ សា​វិ​ន តំណាង​ប្រចាំ​នៅ​កម្ពុជា​នៃ​ដៃគូ​វិយោគ​ថ្មី អ៊ី​.​អិ​ម​.​អាយ​.​អេ (EMIA) បាន​មានប្រសាសន៍​ផងដែរ​ថា​ក្រុម​វិនិយោគិន​របស់លោក​គាំទ្រ​ពេញទំហឹង​នូវ​ទស្សនវិស័យ​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន​ខេ​មា​គ្លូ​ប៊​ល ក្នុងការ​ស្ថាបនា​និង​ដាក់អោយ​ដំណើរការ​ជា​បន្តបន្ទាប់​នូវ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ជា​របស់​ខ្មែរ​ដែល​ផ្តោត​ជា​ចម្បង​ទៅលើ​ឧត្តមភាព​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្តល់​បទពិសោធន៍​ដ៏​ប្រពៃ​ដល់​អ្នក​ជម្ងឺ​។

​ទុន​វិយោគ​របស់ អឺ​.​អិ​ម​.​អាយ​.​អេ នឹង​ជួយ​ជម្រុញ​អោយ​ក្រុមហ៊ុន​ខេ​មា​គ្លូ​ប៊​ល អាច​ពង្រីក​សាខា​របស់ខ្លួន​ទៅ​តំបន់​យុទ្ធសាស្ត្រ​ថ្មីៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ពង្រឹង​និង​ពង្រីក​ការផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​សំខាន់ៗ​ដល់​សាធារណជន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខេ​មា​គ្លូ​ប៊​ល​៖ ទូរស័ព្ទ​លេខ ០៩៩ ៥៨៨ ៥៨៨














(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com