ជាតិ
សង្គមជាតិ
ព្យុះ​កំណាច​ទី​ហ្វុ​ង​នៅ​ជប៉ុន​! ទូត​ខ្មែរ​ដាក់​លេខ​ទូរ​សព្ទ​ឲ្យ​ពលរដ្ឋ​ទាក់ទង​
12, Oct 2019 , 3:01 pm        
រូបភាព
រូបភាពពី​ស្ថានទូត​កម្ពុជាប្រចាំប្រទេសជប៉ុន
រូបភាពពី​ស្ថានទូត​កម្ពុជាប្រចាំប្រទេសជប៉ុន
​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បានដាក់​លេខ​ទូរ​សព្ទ​ចំនួន​២​ខ្សែ គឺ ០៨០៤៦៨៩៩៣៧៤ និង​០៨០៣៤៥៩៧៨៨៩ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ទាក់ទង​នៅពេលដែល​ជួប​គ្រោះអាសន្ន​កើតឡើង​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ទី​១៩​នៅ​ប្រទេស​ជប៉ុន​។



​តាម​ការផ្សាយ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន អាជ្ញាធរ​ជប៉ុន​បាន​ណែនាំ​ឲ្យ​ប្រជាជន​ចំនួន​១,៨​លាន​នាក់ ប្រុងប្រយ័ត្ន​អំពី​ព្យុះ​នោះ ហើយ​អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​រាប់ពាន់នាក់​ទៅកាន់​ទី​សុវត្ថិភាព​។​

​ព្យុះ​កំណាច​ទី​ហ្វុ​ង​នេះ នឹង​នាំយក​ទឹកភ្លៀង និង​ខ្យល់ ដែល​នឹង​បក់​មកពី​តំបន់​ប៉ាស៊ីហ្វិក តាម​បណ្តោយ​ឆ្នេរ Honshu នៅ​ថ្ងៃទី​១២ និង​១៣ ខែតុលា​នេះ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង និង​ទឹកជំនន់​នៅក្នុង​ប្រទេស​ជប៉ុន ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចាប់តាំងពី​ឆ្នាំ ១៩៥៨​។

​ព្យុះ​ទី​ហ្វុ​ង Kanogawa ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ១៩៥៨​នោះ បានសម្លាប់​មនុស្ស​ជាង ១០០០​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផងដែរ​៕


Tag:
 ជប៉ុន​
 ​កម្ពុជា​
 ​រញ្ជួយ​ដី​
© រក្សាសិទ្ធិដោយ thmeythmey.com