កីឡាជាតិ
ជាតិ
​អស្ចារ្យ​! អ៊ុន ស្រី​យ៉ា ឈ្នះ​ពាន Trophee L’Equipe នៅ​បារាំង​ពីរ​ឆ្នាំ​ជាប់​គ្នា
12, Oct 2019 , 3:48 pm        
រូបភាព
ដោយ: រួបរួម
​កីឡាការិនី​ប៉េតង់ អ៊ុន ស្រី​យ៉ា ការពារ​តំណែង​ជើងឯក​វិញ្ញាសារ​ឯកត្តជន​នារី ក្នុង​ព្រឹត្តិការណ៍ Trophee L’Equipe បានសម្រេច ក្រោយ​ឈ្នះ​កីឡាការិនី​ទុយ​នី​ស៊ី ១៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​ក្រុង Beauvais ប្រទេស​បារាំង នា​ថ្ងៃទី​១១ ខែតុលា​។​



អត្ថបទទាក់ទង


​ស្រី​យ៉ា ធ្វើបាន​យ៉ាង​ល្អ​នា​ការប្រកួត​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់ ដែលមាន​កីឡាការិនី​ពី​បណ្តា​ប្រទេស​ចំនួន​៧ រួមមាន​ម្ចាស់ផ្ទះ​បារាំង ដា​ណឺ​ម៉ាក អេ​ស្ប៉ា​ញ ស៊ុយអែត ថៃ ទុយ​នី​ស៊ី និង​ក្រុម Wild Card [​របស់​បារាំង​]​។​

​កាលពី​ឆ្នាំមុន ស្រី​យ៉ា បាន​ក្លាយជា​ជើងឯក​ក្រោយ​ឈ្នះ កីឡាការិនី​ជើងចាស់ Marie-Christine Virebayre នៃ​ក្រុម​ម្ចាស់ផ្ទះ ១៣-៦ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ រីឯ​នៅ​វគ្គ​ជម្រុះ ស្រី​យ៉ា ក៏​ធ្លាប់បាន​យកឈ្នះ Mouna Beji ១៣-៦​ផងដែរ​៕







Tag:
 ​ប៉េតង់​
  អ៊ុន ស្រី​យ៉ា​
  Trophee L’Equipe
© រក្សាសិទ្ធិដោយ thmeythmey.com