ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា នេះ ដើម្បីប្រកួតតទល់ជាមួយម្ចាស់ផ្ទះកម្ពុជាក្នុងការប្រកួតជម្រុះជុំទីពីរពូល C នៃព្រឹត្តិការណ៍ FIFA World Cup នារយៈពេល៣ថ្ងៃបន្ទាប់។
អ៊ីរ៉ាក់ស្ថិតក្នុងការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិស្លូវេនី លោក Srečko Katanec កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧៩ក្នុងតារាង FIFA Ranking ដោយពីលើកម្ពុជាចំនួន៩០លេខ។ ក្នុងការប្រកួតបើកឆាកដំបូងក្នុងពូល C ពួកគេបានយកឈ្នះហុងកុង ២-០ នៅកីឡដ្ឋាន Basra International Stadium របស់ខ្លួន បន្ទាប់ពីស្មើ ១-១ នៅទឹកដីបារ៉ែន។
សូមបញ្ជាក់ថា អ៊ីរ៉ាក់ធ្លាប់បានបង្ហាញវត្តមានម្តងដែរនៅព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ១៩៨៦ ហើយធ្លាប់ឈ្នះជើងឯកអាស៊ីលើកដំបូងកាលពីឆ្នាំ២០០៧៕