សង្គមអន្តរជាតិ​
អន្តរជាតិ
យុវតី​ន័​រវេ​ស​បរិភោគ​សាច់​សេះ ដោយ​អះអាងថា​នាង​ស្រឡាញ់​វា​ខ្លាំង មិន​ចង់​កប់​ក្រោម​ដី​
12, Oct 2019 , 9:39 pm        
រូបភាព
ដោយ: ធីតា
​យុវតី​ជនជាតិ​ន័​រវេ​ស​អាយុ​១៨​ឆ្នាំ​ម្នាក់ រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​បង្ហោះ​រូបភាព​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បញ្ជាក់ថា នាង​បាន​បរិភោគ​សាច់​សេះ​ប្រភេទ​ប្រណាំង​ដែល​ខ្លួន​បាន​ចិញ្ចឹម​។  នាង Pia Olden បាន​អះអាងថា នេះ​ជាការ​បង្ហាញ​ពី​ការស្រឡាញ់ និង​ឧទ្ទិស​ដល់​សេះ​សំណព្វ​របស់ខ្លួន​ដែល​បាន​បាត់បង់​ជីវិត​។​



«​នេះ​ជា​កាយវិការ​មួយ​ដែល​បង្ហាញ​ពី​ការគោរព នឹករលឹក​របស់ខ្ញុំ​»​។ យុវតី Pia បានបញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Dagbladet របស់​ន័​រវេ​ស ដោយ​ពន្យល់ថា វា​មិនល្អ​នោះឡើយ ដែល​យក​សាច់​សេះ ទៅ​កប់​ក្រោម​ដី ហើយ​ត្រូវ​ហ្វូង​ដង្កូវ​ស៊ី​។​

​បន្ទាប់ពី​ការ​បង្ហោះ​រូបភាព​របស់ខ្លួន​ជាមួយ​សេះ​ដែល​នៅរស់ និង​រូបភាព​សាច់​សេះ​ដែល​ចម្អិន​រួច​នោះ Pia រង​ការរិះគន់​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​ថែមទាំង​ប្រមាទ​ដល់​អាយុជីវិត​របស់​នាង​វិញ​ផងដែរ​។ អ្នកខ្លះ​បានសរសេរថា ការបរិភោគ​សេះ​ដែល​ចិញ្ចឹម ប្រៀបដូចជា​បរិភោគ​សាច់​សមាជិកគ្រួសារ​រប​ស់​ខ្លួន​យ៉ាង​ដូច្នេះ​ដែរ​។​

Drifting Speed ដែលជា​ប្រភេទ​សេះ​ប្រណាំង ត្រូវ​សម្លាប់​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​វា​មាន​ជំងឺ​ប្រចាំកាយ​។ Pia នៅតែ​ការពារ​ទង្វើ​របស់ខ្លួន បើទោះបីជា​ការបញ្ចេញមតិ​ធ្ងន់ធ្ងរ​ដាក់​នាង​ក៏ដោយ​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ រូប​ទាំងនោះ ក៏ត្រូវ​បាន​លុប​ចេញពី​ហ្វេ​ស​ប៊ុ​ករ​បស់ Pia ផងដែរ​។​

​ក្រុម​អ្នកការពារ​សត្វ បាន​លើកឡើងថា គ្រួសារ​របស់ Pia គួរតែ​នាំគ្នា​រៀបចំ​ពិធីបុណ្យ​ឲ្យ Drifting Speed ពីព្រោះ​វា​បាន​ជួយ​ពួកគេ​ច្រើន​នា​រយៈពេល​កន្លងមក តែ​ផ្ទុយទៅវិញ បែរជា​នាំគ្នា​ចម្អិន​សាច់​ធ្វើជា​អាហារ ហើយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​៕







© រក្សាសិទ្ធិដោយ thmeythmey.com