ពីនេះ ពីនោះ
«​ចិត្ត​» និង «​មនោសញ្ចេតនា​» មានន័យ​ខុសគ្នា​ដូចម្តេច​?
13, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ចិត្ត​»​សំដៅលើ​វិញ្ញាណ សម្រាប់​គិត​។ ចំណែក​«​មនោសញ្ចេតនា​»​សំដៅលើ​ការទទួលបាន​នូវ​អារម្មណ៍​ដែល​ប៉ះទង្គិច​ដល់​ចិត្ត​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេច ជួន ណាត​។​



​ពាក្យ​«​ចិត្ត​»​មានន័យថា ធម្មជាតិ​សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ​។ ចិត្តត្រង់​,​ចិត្តវៀច​,​ចិត្តល្អ​, ចិត្តអាក្រក់​។ «​ចិត្ត​»​ជា​គុណសព្ទ មានន័យ ដែល​គេ​វិ​ចិត្ត​ហើយ​,​ដែល​គេ​ធ្វើ​ឲ្យ​ផ្ចិតផ្ចង់​រួចស្រេច​ហើយ​។

«​ចិត្ត​» ភាគច្រើន​ប្រើ​ជា​គុណសព្ទ​សម្រាប់​ផ្សំ​ជាមួយ​នាមសព្ទ​ដទៃ ដូចជា ចិត្តកម្ម រូបភាព រូប​ដែល​គេ​គូរ ដែល​គេ​ឆ្លាក់​, ចិត្តការ ឬ​ចិត្រការ្យ ឬ​ចិត្ត​ករ ជាងគំនូរ ,​ជាង​លាបថ្នាំ​, ចិត្តវិជ្ជា ឬ​ចិត្ត​វិទ្យា គឺ​វិទ្យា​ខាង​វិចិត្រ​។​

​ចំណែក​«​មនោសញ្ចេតនា​» មានន័យថា សេចក្តី​រិះ​គិតក្នុងចិត្ត​,​ចំណុច​របស់​ចិត្ត​,​ការទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ដល់​ចិត្ត អធ្យាស្រ័យ​ប្រកបដោយ​ករុណា​៕




Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com