អន្តរជាតិ
អាមេរិក៖ ម្នាក់ស្លាប់ ១៨នាក់របួស ដោយសារការបាក់សំណង់សណ្ឋាគារមួយនៅ New Orleans រូបថត AFP
× មនុស្សម្នាក់បានស្លាប់ ហើយយ៉ាងហោចណាស់១៨នាក់ទៀតរងរបួស ក្រោយការបាក់សំណង់សណ្ឋាគារ Hard Rock មួយនៅក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា។ នេះបើតាមការផ្សាយរបស់ AFP។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា សណ្ឋាគារដែលស្ថិតក្នុងដំណើរការសាងសង់នោះ បានបាក់ពីជាន់ទី៦ ដល់ទី៨ នាវេលាម៉ោងជាង៩ព្រឹក។ ក្រៅពីរកឃើញមនុស្សម្នាក់ស្លាប់ និង១៨នាក់របួស ក្រុមជំនាញបន្តស្វែងរកកម្មករដែលស្ថិតក្នុងការដ្ឋាននោះ។
គំនរបាក់បែក បានធ្លាក់ទៅលើផ្លូវ ហើយអាជ្ញាធររដ្ឋ Luisiana ហាមពលរដ្ឋទៅជិតតំបន់កើតហេតុ ដោយសារអាគារប្រឈមបាក់បន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com