អន្តរជាតិ
អង្គការ WFP និយាយថា​មនុស្ស​មួយ​សែន​នាក់​នៅ​ស៊ី​រី​រត់គេចខ្លួន​ពី​ការវាយលុក​របស់​កង​កម្លាំង​តួ​ក​គី​
13, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អង្គការ​កម្មវិធី​ម្ហូបអាហារ​ពិភពលោក​ហៅ​កាត់​ថា WFP និយាយថា រហូតមកដល់​ពេលនេះ​មនុស្ស​ជាង​១​សែន​នាក់​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​ពួកគេ​ដោយសារ​មានការ​វាយលុក​ដោ​យក​ង​កម្លាំង​តួ​ក​គី នៅក្នុង​ផ្នែក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។​



​ទីភ្នាក់ងារ​នេះ​បាន​និយាយថា ពួក​ជន​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋាន​ទាំងនេះ​មកពី​ក្រុង Ras al-Ayn និង​ក្រុង Tal Abyad​។​

​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ពួក​ជន​អំបូរ Kurde បាន​បដិសេធ​ដំណឹង​ថា កងកម្លាំង​តួ​ក​គី មិនបាន​វាយយក​បាន​ក្រុង​ព្រំដែន Ras al-Ayn ដូចដែល តួ​ក​គី បាន​អះអាង​នោះទេ​។​

​អង្គការ Syrian Observatory for Human Rights និយាយថា​ចំនួន​ជន​ស៊ីវិល​ស្លាប់​ដោយសារ​ការវាយលុករ​បស់​តួ​ក​គី បាន​កើន​ឡើងដល់​៣០​នាក់​ហើយ​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​បើក​ធ្វើ​ប្រតិបត្តិ​ការឆ្លងកាត់​ព្រំដែន​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយថា ខ្លួន​ចង់​បណ្តេញ​កងកម្លាំង Kurde ស៊ី​រី​ចេញពី​តំបន់ទ្រនាប់​មួយ​ក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។ រដ្ឋាភិបាល​នេះ​ចាត់ទុក​កងកម្លាំង​នេះ​ថា​ជា​ពួក​ភេរវជន​ជា​សម្ព័ន្ធមិត្ត​ជាមួយ​ពួក kurde ទាមទារ​បំបែក​រដ្ឋ​ក្នុងប្រទេស តួ​ក​គី​។​

​ពួក​មន្ត្រី​ស​.​រ​.​អា​.​និយាយថា​ប៉ុស្តិ៍ ជួរមុខ​មួយ​របស់​កង​យោធា​ងា​មេ​រិ​កាំ​ង​នៅ Kobane ក្នុង​ប៉ែក​ឦសាន​នៃ​ប្រទេស​ស៊ី​រី​បាន​ត្រូវ​ជម្លៀស​នៅក្រោយ​គ្រាប់កាំភ្លើង​ធំ​តួ​ក​គី បាន​ធ្លា​ក់នៅ​ជិត​ទីនោះ​។ មូលដ្ឋាន​ធំ​រប​ស់ស​.​រ​.​អា​.​នៅ Kabane គ្មាន​ផលប៉ះពាល់​អ្វី​ទេ​ហើយ​ពួក​មន្ត្រី​បាន​និយាយថា ការជម្លៀស​ប៉ុស្តិ៍ ជួរមុខ​នេះ​គ្រាន់តែ​ជា​វិធានការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​អង្គការ​អូតង់​បាន​សុំ​ដល់​តួ​ក​គី ដែលជា​សមាជិក​មួយ​នៃ​សម្ព័ន្ធភាព​នេះដែរ ឱ្យ​មានការ​ទប់ចិត្ត​៕


​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com