ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! អាហារអ្វីខ្លះជួយកាត់បន្ថយជាតិខ្លាញ់មិនល្អក្នុងឈាមឆាប់រហ័ស? 
×![]()
ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានលឺអំពីជាតិកូឡេស្តេរ៉ូលល្អ និងមិនល្អរួចមកហើយ។ ជាធម្មតាកូឡេស្តេរ៉ូលមិនល្អអាចបង្កផលប៉ះពាល់ដល់សសៃឈាម ដោយធ្វើឱ្យប្រែជាឡើងរឹង និងរួមតូច ខណៈដែលកូឡេស្តេរ៉ូលល្អប្រសើរសម្រាប់សុខភាព ដោយវាជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។
ប៉ុន្តែថាតើអ្វីជាកូឡេស្តេរ៉ូលមិនល្អ? តាមពិតទៅវាត្រូវបានគេស្គាល់ផងដែរថាជាជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ (triglycerides) ប្រភេទនៃជាតិខ្លាញ់ក្នុងចរន្តឈាម។ កាលណាកម្រិតនៃជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ វាក៏មិនខុសពីកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អដែរ គឺបង្កើនហានិភ័យនៃជំងឺបេះដូងគួរឱ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា ជម្រើសនៃការទទួលទានអាហារបានត្រឹមត្រូវជួយកាត់បន្ថយជាតិខ្លាញ់មិនល្អក្នុងឈាម។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ៖
១. បន្លែបៃតង
ការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ ជាវិធីដ៏ប្រសើរ និងងាយបំផុត ប្រសិនបើអ្នកចង់កាត់បន្ថយជាតិខ្លាញ់ triglycerides ក្នុងឈាម។ នោះក៏ព្រោះតែបន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកាត់បន្ថយជាតិខ្លាញ់មិនល្អចេញពីរាងកាយ ក៏ដូចជាសសៃឈាម។ លើសពីនេះទៅទៀត បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយសារធាតុ alpha-lipolic acid ដែលអាចជួយកាត់បន្ថយកម្រិតនៃជាតិខ្លាញ់ triglyceride ក្នុងចរន្តឈាមបានដល់ទៅ ៦០ ភាគរយឯណោះ។ ក្រៅពីបន្លែបៃតងហើយនោះ សារធាតុ alpha-lipolic acid ក៏មានផ្ទុកនៅក្នុងផ្លែក្រូច ទំពាំងបាយជូរ ប្ល៊ូបឺរី ក្រូចឆ្មារ និងប៉េងប៉ោះផងដែរ។
២. អាហារសម្បូរជាតិសសៃ
ជាតិសសៃជួយគ្រប់គ្រងកម្រិតនៃជាតិខ្លាញ់ triglyceride ក្នុងឈាមដោយកាត់បន្ថយការស្រូបយកជាតិខ្លាញ់និងស្ករក្នុងពោះវៀនតូច។ ហើយប្រភពដ៏ប្រសើរនៃអាហារសម្បូរជាតិសសៃ គឺបន្លែនិងផ្លែឈើ។
៣. ត្រីសាលម៉ុន
ត្រីសាលម៉ុន មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ជួយកាត់បន្ថយម៉ូលេគុលជាតិខ្លាញ់
triglyceride ដែលលើសចេញពីក្នុងរាងកាយ។ ក្រៅពីត្រីសាលម៉ុន អ្នកក៏អាចទទួលបានជាតិខ្លាញ់
អូមេហ្គា ៣ ពីប្រភេទត្រីសម្បូរខ្លាញ់ផ្សេងទៀតដូចជាត្រីសាឌីន ត្រីធូណា ត្រី mackerel និងត្រី
trout។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏មានផ្ទុកនៅក្នុងគ្រាប់ធញ្ញជាតិ និងប្រេងអូលីវផងដែរ។
៤. សណ្ដែកសៀង
ក្រៅពីជាប្រភពដ៏ប្រសើរនៃជាតិសសៃហើយនោះសណ្ដែកសៀងក៏មានផ្ទុកសម្បូរទៅដោយសារធាតុ isoflavones ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងជួយកម្ចាត់ជាតិខ្លាញ់មិនល្អក្នុងឈាមផងដែរ។
៥. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយកម្ចាត់ជាតិខ្លាញ់ទ្រីគ្លីសេរីដគួរអោយកត់សម្គាល់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com