ត្របែក ប៉េងប៉ោះ និង​ការ៉ុត នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ខ្លាំង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ត្របែក ប៉េងប៉ោះ និង​ការ៉ុត នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ខ្លាំង​
13, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​ស អ្នក​អាច​ពិសារ​បន្លែ និង​ផ្លែឈើ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ ហេតុអ្វី​បានជា​វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ទៅ​?


  1.     នៅក្នុង​ត្របែក សម្បូរ​ទៅដោយ​វីតាមីន​សេ និង​សា​ធាតុ​ដទៃទៀត ដែល​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ស​នៅពេលដែល​អ្នក​ពិសារ​ច្រើន​។ ដូចនេះ ចំពោះ​អ្នក​ដែល​ចង់​ស្អាត អាច​បរិភោគ​ផ្លែ​ត្របែក​នេះ​បាន​។​
  2.     អ្នក​ក៏​អាច​ញ៉ាំ​ប៉េងប៉ោះ​ផងដែរ ព្រោះ​នៅក្នុង​នោះ​សម្បូរ​ទៅដោយ​វីតាមីន​ជាច្រើន និង​សារធាតុ​ដែល​អាចជួយ​រក្សា​សម្រស់​អ្នក​ឲ្យ​ស្អាត​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស​នៅពេលដែល​អ្នក​ព្យាយាម​បរិភោគ​។​
  3.     ចំពោះ​ការ៉ុត​វិញ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ពណ៌​ស៊ី​ជំ​ពូ​ល ទន់ និង​ម៉ត់​រលោង​។​ដូចនេះ អ្នក​អាច​បរិភោគ​ច្រើន​បាន ទើប​សម្រស់​អ្នក​ស្អាត​ជានិច្ច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com