អន្តរជាតិ
ពួក​សកម្មជន​ចង់ឃើញ​សេចក្តីលម្អិត​ស្តីពី​កិច្ចសន្យា​ប្រេង​រវាង​កេ​ន​យ៉ា​ជាមួយនឹង​ក្រុមហ៊ុន​ចិន​
13, Oct 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ណៃ​រ៉ូ​ប៊ី ៖ ​សមាជិក​អង្គការ​សង្គម​ស៊ីវិល កំពុង​ទាមទារ​ឲ្យ​មាន​តម្លាភាព និង​ឲ្យ​រដ្ឋាភិបាល​កេ​ន​យ៉ាប​ង្ហា​ញ​ថា​តើ​ក្រុមហ៊ុន​ចិន​នោះ បានឈ្នះ​ការដេញថ្លៃ​ដើម្បី​ទិញ​ប្រេង​យ៉ាងដូចម្តេច​និង​ថា​តើ​ប្រទេស​កេ​ន​យ៉ា​ទទួលបាន​ប្រាក់ចំណូល​ប៉ុន្មាន​ពី​ការលក់​នោះ​។​



​បន្ទាប់ពី​ការរុករក​អស់​ជាច្រើន​ឆ្នាំ​មក កេ​ន​យ៉ា​បាន​នាំចេញ​ប្រេង​ឆៅ​ជា​លើកដំបូង​របស់ខ្លួន​កាលពី​ខែ​មុន​។​

​នៅពេលដែល​មានការ​រំភើប​ពី​ការចូលរួម​របស់​កេ​ន​យ៉ា​ក្នុង​បញ្ជី​របស់​ប្រទេស​ផលិត​ប្រេង អង្គការ​សង្គម​ស៊ីវិល​ខ្លះ កំពុង​ចោទប្រកាន់ថា រដ្ឋាភិបាល​បានធ្វើ​កិច្ចព្រមព្រៀង​ប្រេង​សម្ងាត់​ជាមួយ​ក្រុមហ៊ុន​ចិន​។​

​លោក Charles Wanguhu ជា​អ្នកសម្របសម្រួល​នៃ​អង្គការ​ស៊ីវិល Civil Society Platform ស្តីពី​ប្រេង​និង​ឧស្ម័ន​ឬ (KCSPOG) ដែលជា​ក្រុម​តស៊ូ​មតិ​ដែល​ធ្វើការ​អំពី​បញ្ហា​ប្រេង​និង​ឥ​ស្ម័ន​។ លោក​និយាយថា ពួកគេ​ចង់ដឹងថា​តើ​កេ​ន​យ៉ា នឹង​ទទួលបាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត​សម្រាប់​ធនធាន​របស់ខ្លួន​ដែរឬទេ​។​

​លោក Wanguhu ថ្លែងថា​៖ «​បញ្ហា​ពិបាក​បំផុត​ដែល​កំពុង​បន្ត​មាន​ឡើង​ក្នុង​ផ្នែក​នេះ គឺ​ការខ្វះ​ការបញ្ចេញ​ឯកសារ​ត្រឹមត្រូវ​។ ដូច្នេះ ក្រសួង បាន​ប្រាប់​ឲ្យ​ដឹងថា មានការ​ធ្វើទៅ​តាម​ដំណើរការ​ដេញថ្លៃ​ប្រេង ក៏ប៉ុន្តែ ឧទាហរណ៍ យើង​មិនអាច​ចូលទៅ​មើល​ឯកសារ​នៃ​ការដេញថ្លៃ​ស្តីពី​ក្រុមហ៊ុន​ផ្សេងទៀត បាន​ដេញថ្លៃ​ហើយ​ថា​តើ​ក្រុមហ៊ុន​ទាំងនោះ​បាន​ដេញ​ក្នុងតម្លៃ​ប៉ុន្មាន​នៅពេលដែល​ពួកគេ​ទទួលយក​ក្រុមហ៊ុន ChemChina ដែលជា​អ្នកទិញ​នោះ​។ យើង​បាន​សុំ​ឲ្យ​មាន​ដំណើរការ​តម្លាភាព​កាន់តែខ្លាំង​ឡើង​នៃ​ការដាក់​ដេញថ្លៃ​ទាំងនេះ​ដែល​យើង​អាច​និយាយថា ប្រទេស​នេះ​មាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​នោះ​»​។​

​លោក Andrew Kamau ប្រធាន​រដ្ឋបាល​ប្រេងឥន្ធនៈ​របស់​កេ​ន​យ៉ា និយាយថា ព័ត៌មាន​ដែល​រដ្ឋាភិបាល​បានផ្តល់​ឲ្យ​ថា​តើ​ក្រុមហ៊ុន​ណា​បាន​ទិញ​ប្រេង​ហើយនឹង​ថា​តើ​ក្រុម ហ៊ុន​នោះ​ទិញ​ប្រេង​ក្នុងតម្លៃ​ប៉ុន្មាន​នោះ ជាការ​គ្រប់គ្រាន់​ហើយ​។​

​លោក Kamau និយាយថា​៖ «​វា​ជាការ​អត្ថាធិប្បាយ​មិន​ត្រឹមត្រូវ​ទេ​។ យើង​បាន​ប្រាប់​ពួកគេ​ថា​តើ​ក្រុមហ៊ុន​ណា​ដែល​ទិញ​ប្រេង​នោះ​។ តើ​តម្លៃ​ប៉ុន្មាន​ដែល​ពួកគេ​ទិញ​និង​ចំនួន​ប៉ុន្មាន​។ តើ​ពួកគេ​ចង់បាន​អ្វី​ទៀត​? លោក​ដឹង​ហើយ​ថា មនុស្ស​មានការ​ភ័យខ្លាច​គ្រប់​ប្រភេទ ដូច្នេះ ខ្ញុំ​ប្រាកដជា​មិនអាច​និយាយ​អំពី​បញ្ហា​នេះ​ទេ​។ ក្រសួង​ក៏មាន​ការស្ទាក់ស្ទើរ​ដើម្បី​ចែករំលែក​ព័ត៌មាន​ថា​តើ​គេ​ចំណាយ​ប៉ុន្មាន​នៅក្នុង​ការរុករក​ប្រេង​នោះ​»​។​

​ចិន​បាន​ជួយ​កេ​ន​យ៉ា​ធ្វើ​ផ្លូវថ្នល់​និង​ផ្លូវ​រទេះភ្លើង​ប្រកបដោយ​ស្តង់ដា​មួយ​ដែល​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​។​

​លោក Wanguhu និយាយទៀតថា លោក ភ័យខ្លាច​ពី​អនាគត ប្រសិនបើ​ចិន​នឹង​ក្លាយជា​អ្នកទិញ​ប្រេង​ដ៏​សំខាន់​មួយ​មកពី​កេ​ន​យ៉ា​នោះ​។​

​លោក Wanguhu និយាយទៀតថា​៖ «​បញ្ហា​ប្រឈម​គឺថា យើង​បាន​ជំពាក់​បំណុល​ចិន​យ៉ាងច្រើន​ដែលមាន​នៅក្នុង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​តំបន់​ផ្លូវ​រទេះភ្លើង (SGR) ហើយ​បំណុល​នេះ​ច្រើនណាស់​ដែល​យើង​មើលឃើញថា ប្រេង​របស់​យើង​នឹង​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​របស់​ចិន ហើយ​ភាពគ្រោះថ្នាក់​នេះ​ធ្វើ​ឲ្យ​យើង​មិនអាច​សងបំណុល​ដែល​យើង​អាច​ធ្លាក់​ចូលក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មិន​សាកស​ម្យ​សម្រាប់​ប្រទេស​យើង​»​។​

​លោកស្រី Hellen Odegi ជា​អ្នកជំនាញ​ប្រេង​និង​ឧស្ម័ន​និយាយថា ប្រវត្តិសាស្ត្រ​មិន​អនុគ្រោះ​ដល់​កេ​ន​យ៉ាន​ទេ នៅពេលដែល​និយាយ​ពី​ការរៀបចំ​ចាត់ចែង​ធនធាន​សាធារណៈ​នោះ​។​

​លោកស្រី Hellene បាន​ថ្លែងថា​៖ «​ផ្នែក​មួយ​ដែល​ខ្ញុំ​ព្រួយបារម្ភ​នោះ​គឺ ពី​ព្រោះតែ​ប្រវត្តិសាស្ត្រ​ដែល​យើង​មាននៅ​ក្នុងប្រទេស​កេ​ន​យ៉ា​គឺ​ការប្រើ​ប្រភពធនធាន​មិន​ត្រឹមត្រូវ យើង​មិនបាន​ទទួលស្គាល់​ពី​ការប្រឈមមុខ​មួយទៀត​ដូចជា​អ្វីដែល​យើង​បានឃើញ​កាលពី​៣​ឆ្នាំ​កន្លងមកនេះ ដែល​ប្រាក់​យ៉ាងច្រើន​បាន​បាត់បង់​នៅក្នុង​រដ្ឋាភិបាល​ស្រុក​និង​រដ្ឋាភិបាលកណ្តាល ដូច្នេះ​យើង​មិនបាន​រកប្រាក់​ហើយ​ប្រាក់​នេះ នឹង​ចូលទៅក្នុង​ហោប៉ៅ​របស់​ក្រុមហ៊ុន​២​តែប៉ុណ្ណោះ​»​។​

​ប្រទេស​កេ​ន​យ៉ា បាន​ផលិត​ប្រេង​ប្រហែល​២​ពាន់​ធុង​ក្នុង​មួយថ្ងៃ​។ កាលពី​ខែ​មុន ក្រុមហ៊ុន​រុករក​ប្រេង Tullow បាន​ប្រាប់​ឲ្យ​ដឹងថា ផលិតផល​ប្រេង​អាច​កើន​ឡើងដល់​១​សែន​ធុង​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០២៤៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com