ជាតិ
សុខភាព
កម្ពុជារៀបចំទិវាស្បៀងអាហារពិភពលោក នៅពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងរៀបចំទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ នៅវត្តទួលម្កាក់ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
ក្រសួងកសិកម្ម សហការជាមួយអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និង កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ដើម្បីរៀបចំប្រារព្ធខួបទី៣៩ នៃទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កំរិតសូន្យសម្រាប់អនាគតរបស់យើង»។
គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីបំផុសស្មារតីឲ្យយល់ដឹងពីវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហាអាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីឲ្យប្រជាជនទូទាំងសាកលលោកមានសុខុមាលភាពនិងសុវត្ថិភាពស្បៀង សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាននៅពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
កម្មពិធីនេះ នឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន, អង្គទូត, ភ្ញៀវជាតិ, អន្តរជាតិ, មន្ត្រីរាជការ និងតំណាងកសិករជាង៥០០នាក់៕
Tag:
សុខភាព
ទិវាស្បៀងអាហារ
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com