អត្ថបទពាណិជ្ជកម្ម
មកដល់​ទៀតហើយ​…​ល្អ​អី​ល្អ​ទាំង​ព្រម​យ៉ាងនេះ​! Galaxy A20s ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ​នៅពេល​បច្ចុប្បន្ន​
14, Oct 2019 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​មានតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​។​

​បើតាម​ចាំ​សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s ដែល​ទើបតែ​ចេញលក់​ក្នុង​ទីផ្សារ​កម្ពុជា​យើង កាលពី​សប្តាហ៍​មុន​នោះ ក៏មាន​ការចាប់អារម្មណ៍ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ផងដែរ​។ ប៉ុន្តែ​សម្រាប់​ស្មា​ត​ហ្វូ​ន Galaxy A20s ដែល​នឹង​ចេញលក់​ផ្លូវការ​នៅពេលនេះ ក៏​កាន់តែ​ពិសេស និង​អស្ចារ្យ មិន​អន់​ជាង​បង​របស់ខ្លួន​ឡើយ​។ និយាយ​រួម​ទៅ​ពួកគេ​មាន​ចំណុចខ្លាំង និង​ចំណុច​ទាក់ទាញ ម្យ៉ាង​ម្នាក់​រៀងខ្លួន​។ តែ​អ្វីដែល​ខ្ញុំ​ចង់​ណែនាំ​នៅពេលនេះ គឺ Samsung Galaxy A20s ។​



​ខាងក្រោម​នេះ គឺជា​មន្ត​ស្នេហ៍​សម្រាប់​អតិថិជន​របស់ សាម​សុង ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា ឬ​មានតម្លៃ​មធ្យម​ទាំងអស់ អាច​ពិចារណា​បាន ក្នុងការ​ជាវ​យកមក​ធ្វើជា​ម្ចាស់​ដោយ​រីករាយ និង​មាន​ទំនុកចិត្ត​បំផុត​។  ដូច្នេះ​សូម​មក​មើល​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា​៖

Samsung Galaxy A20s:

* កាមេរ៉ា​ក្រោយ​មាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP
* កាមេរ៉ា​មុខ​៖  8 MP (F2.0)
* អេក្រង់​៖  6.5 អ៊ី​ញ​, HD+Infinity-V,
* ល្បឿ​ដំណើរការ​៖  Octa 1.8 GHz
* មេម៉ូរី / ផ្ទុក​៖ RAM 3 GB, ROM 32 GB
* ថាមពល​ថ្ម​៖ 4,000 mAh
* បច្ចេកវិទ្យា​ដោះ​សោរ​៖ ស្កេ​ន​មុខ និង​ស្កេ​ន​ក្រយៅដៃ​ដើម្បី​ដោះ​សោរ​
* ជម្រើស 3 ពណ៌​៖ ខ្មៅ​, ក្រហម​, បៃតង​
* តម្លៃ​៖ 179​ដុល្លារ​

​មិនទាន់​អស់​នៅឡើយ Samsung Galaxy A20s នៅមាន​មុខងារ និង​ចំណុច​អស្ចារ្យ​ជាច្រើន​ទៀត ដែល​មិនទាន់​បង្ហាញ​អស់​។ ដូច្នេះ​ដើម្បី​ចង់​ជ្រាប​ច្បាស់​ពី​ម៉ូ​ឌែ​ល Galaxy A20s ជំនាន់​ចុងក្រោយ​នេះ សូមកុំ​បង្អង់​យូរ​ព្រោះ​ទាំង​យើង ទាំង​គេ សុទ្ធតែ​ចង់បាន​ស្មា​ត​ហ្វូ​ន​បែបនេះ​ទាំងអស់គ្នា​។ មានតែ​អ្នក​មក​មុន​ទេ ទើប​អាច​ទទួលបាន​ប្រើ​មុនគេ និង​លេចធ្លោ​ជាងគេ​។
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មក​សាកសួរ​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232 ៕









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com