អត្ថបទពាណិជ្ជកម្ម
ប្រដាល់​គុន​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត​! តែ​២​ប្រកួត​ទទួលបាន​ប្រាក់រង្វាន់​១៦​លាន​រៀល ក្នុង​កម្មវិធី​ជើងឯក​ប៉ះគ្នា​គោ​ជល់​ដ៏​ធំ​សម្បើម​
14, Oct 2019 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវាត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវាត់​៦​ដង Yodthounthorng ដ៏​កក្រើក ហើយ​ជក់ចិត្ត រហូតដល់​ប្រាំ​ទឹក​ពេញ និង​ធ្វើ​ឲ្យ​អ្នក    ទស្សនា​ហ៊ោកញ្ជ្រៀវ អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​។ សូម​អបអរសាទរ​ដល់​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ដែល​បាន​យកឈ្នះ​កីឡាករ​ថៃ Yodthounthorng ហើយ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជាងនេះទៅទៀត ក៏​សូម​អបអរសាទរ ដល់​អ្នក​ដែលមាន​សំណាង​បំផុត​ដែល​បានឈ្នះ​រង្វាន់​រថយន្ត Mazda Eclipse ពី​ក្រវិល​កំប៉ុង​គោ​ជល់​។​

​ដោយមាន​ការគាំទ្រ​យ៉ាង​ធំ​សម្បើម ពី​សំណាក់​អ្នកគាំទ្រ​រាប់លាន​នាក់​ទូទាំងប្រទេស ក្នុង​កម្មវិធី​ពី​ជើងឯក​ប៉ះគ្នា​លើក​ទី​១ ដែល​បានបញ្ចប់​កាលពីពេល​ថ្មីៗ​នេះ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ បាន​បន្ត​រៀបចំ​កម្ម​វី​ធី​ជើងឯក​ប៉ះគ្នា​លើក​ទី​២​នេះ ក្នុង​ប្រភេទ​ទម្ងន់ 63.5kg​។ ការប្រកួត​នេះ​មាន​កំពូល​ជើងឯក​គុន​ខ្មែរ ២​រូប គឺ​ម្ចាស់​ខ្សែក្រវាត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច (​ជើងឯក​ខ្សែក្រវាត់​គោ​ជល់​ឆ្នាំ ២០១៦​ជើងឯក​ខ្សែក្រវាត់ MAX 2016 និង​ជើងឯក​ខ្សែក្រវាត់ ISI Palm 2018) និង ឡុង សំណាង ដែល​ប៉ះ​ជាមួយ​កំពូល​ជើងឯក​ថៃ ២​រូប គឺ ម្ចាស់​ខ្សែក្រវាត់​៦​ដង Yodthounthorng ប្រកួត​ចាញ់ មឿ​ន សុខ​ហ៊ុ​ច កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១២ តុលា​កន្លងទៅ និង Nattapong ដែល​នឹងត្រូវ​ប្រកួត​ជាមួយ ឡុង សំណាង នៅ​ថ្ងៃ ២៦ តុលា​ខាងមុខ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ត្រូវ​ជួប​ជាមួយ មឿ​ន សុខ​ហ៊ុ​ច នៅ​ថ្ងៃ ៩ វិច្ឆិកា ២០១៩​។​



​ជើងឯក​ប៉ះគ្នា ជា​កម្មវិធី​តែមួយគត់ ដែល​ជ្រើស​យកតែ​កំពូល​កីឡាករ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ធំៗ​កន្លងមក ហើយ​ប្រើ​រយៈពេល​ខ្លី​បំផុត និង​ទទួលបាន​ប្រាក់រង្វាន់​ច្រើន​បំផុត រហូតដល់​១៦​លាន​រៀល ដោយ​គ្រាន់តែ​ប្រកួត​ចំនួន ២​ប្រកួត​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ ក្លាយជា​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ដែល​ទាក់ទាញ​បំផុត មិន​ធ្លាប់មាន​កន្លងមក​។​

​ហើយ​អ្វីដែល​កាន់តែ​រំភើប​រីករាយ​ថែមទៀត ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ គោ​ជល់ បានប្រគល់​រង្វាន់​រថ​យន្ត Mazda Eclipse ដែលមាន​តម្លៃ ២០០​លាន​រៀល ដល់ លោក ជេ​ត ស្រេង និង ក្រុមគ្រួសារ ដែលជា​អ្នកមាន​សំណាង​បំផុត​បានគាស់​ក្រវិល​កំប៉ុង​គោ​ជល់ ហើយ​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda Eclipse នេះ នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ពាន់នាក់ និង​បាន​ធ្វើជា​សាក្សី​ថា គោ​ជល់​ពិតជា​ឈ្នះ​រង្វាន់​ធំជាងគេ ឈ្នះ​ពិតប្រាកដ​មែន​។

​កម្មវិធី “​គោ​ជល់​រង្វាន់​ធំជាងគេ រង្វាន់​ពិត​” នៅតែ​បន្ត និង​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត ដូចជា​រថយន្ដ Mazda Eclipse, ម៉ូតូ Honda Dream ទឹកប្រាក់ $5000, $500, $100 និង រង្វាន់​គោ​ជល់​រាប់លាន​កំប៉ុង​។​



​គួរ​កត់សម្គាល់ថា គោ​ជល់ ដែលជា​ភេសជ្ជៈ​ប៉ូវ​កំលាំង មានគុណ​ភាពល្អ​ជាងគេ​ទូទាំង​ពិភពលោក និង​ក្នុងប្រទេស​កម្ពុជា តែងតែ​ជំរុញ​ស្មារតី​នៃ​ការតស៊ូ​របស់​អ្នក​។ ជាក់ស្តែង គោ​ជល់ បាន​គាំទ្រ​ប្រដាល់​គុន​ខ្មែរ អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក និង​បន្ត​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​សម្បើម តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​នាំមក​នូវ​ភាព​រំភើប​សប្បាយរីករាយ​ក្រៃលែង ដល់​អ្នកគាំទ្រ​គុន​ខ្មែរ​រាប់លាន​នាក់ ទូទាំងប្រទេស​។​

​សូម​រង់ចាំ​តាមដាន​ទស្សនា ការប្រកួត​បន្ទាប់ ក្នុង​កម្មវិធី​ជើងឯក​ប៉ះគ្នា​នៅ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ នៅ​ថ្ងៃទី​២៦ តុលា និង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​៩ វិច្ឆិកា តាមរយៈ​ការផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍ CNC ចាប់ពី​ម៉ោង 5:30 ល្ងាច ដល់​ម៉ោង 8:00​យប់  ឬ តាមរយៈ Facebook Page របស់​គោ​ជល់​៖ https://www.facebook.com/redbullcambodia/














(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com