ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យអុំទូក
អុំទូកនៅបាត់ដំបង ទាក់ទាញទេសចរ បានជាង៥២ម៉ឺននាក់
14, Oct 2019 ,
11:18 am
រូបភាព
ពលរដ្ឋកំពុងទស្សនាការប្រណាំងទូក នៅបណ្តោយស្ទឹងសង្កែ ខេត្តបាត់ដំបង( រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)
×
ដោយ:
ឡាយ សុភាវតី
ភ្នំពេញ៖ ខេត្តបាត់ដំបងបានរៀបចំពិធីប្រណាំងទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់១៣តុលា ដើម្បីអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកឆ្នាំ២០១៩នេះ និងជ្រើសយកកីឡាករទៅចូលរួមប្រណាំងទូកនៅទន្លេចតុមុខ នាថ្ងៃទី១០ ដល់ទី១២ វិច្ឆិកាផង។ បើតាមរដ្ឋបាលខេត្តបាត់ដំបង កម្មវិធីអុំទូករយៈពេល៣ថ្ងៃនេះ ទាក់ទាញបានទេសចរបានប្រមាណ៥២ ម៉ឺននាក់។
ក្រៅពីការប្រណាំងទូក ក៏មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគំតន្ត្រី បាញ់កាំជ្រួច និងបង្ហោះគោមផងដែរ។
តាមរដ្ឋបាលខេត្តបាត់ដំបង នៅក្នុងកម្មវិធីប្រណាំងទូកនេះ មានទូកចូលរួមប្រកួតចំនួន ២៦ទូក ចំណុះទូកសរុប ១,០៦៥នាក់ ក្នុងនោះនារី មានចំនួន ៦០នាក់។
ចំពោះលទ្ធផល ទូកងខ្នាតវែងប្រពៃណីកម្រិត(ក)លេខ១ បានទៅទូកឈ្មោះ នរិន្ទរង្សី ស្រីសពិជ័យចិត្របុត្រ របស់វត្តឯករង្សី។ ចំណែកទូកងខ្នាតវែងប្រពៃណីកម្រិត(ខ) លេខ១ គឺបានទៅទូកឈ្មោះ បុទុមពេជ្របារមីក្សត្រីយ៍ក្តុល របស់សាលាស្រុកបវេល។
ទិដ្ឋភាពពីលើអាកាស នាកម្មវិធីប្រណាំងទូក នៅបណ្តោយស្ទឹងសង្កែ ខេត្តបាត់ដំបង( រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)
ចំពោះទូកខ្នាតខ្លីប្រពៃណី ផ្នែកបុរសចំណុះ២២នាក់ កម្រិត(ក) លេខ១ បានទៅទូកឈ្មោះ ក្មេងវត្តបាត់ដំបង បារមីតេជោសែនជ័យ របស់សាខាពន្ធដាខេត្តបាត់ដំបង។ ទូកខ្នាតខ្លីប្រពៃណីផ្នែកបុរសចំណុះ ២២នាក់ កម្រិត(ខ) លេខ១ គឺបានទៅទូកធនាគារស្រូវកម្ពុជា ភីអិលស៊ី។
រីឯ ទូកខ្នាតអន្តរជាតិ ផ្នែកបុរស ចំណុះ២២នាក់ លេខ១ គឺបានទៅទូក បាណន់មានជ័យបារមីដំបងដែក របស់សាលាស្រុកបាណន់ និងទូកខ្លីអន្តរជាតិផ្នែកនារី ចំណុះ២២នាក់ លេខ១ បានទៅទូកឈ្មោះ អប់រំសែនជ័យ យុវវ័យមានរិទ្ធិ របស់មន្ទីរ អប់រំយុវជន និងកីឡាខេត្ត៕
សម្តេច ស ខេង ចែករង្វាន់ដល់កីឡាករអុំទូកដែលទទួលជ័យលាភី(រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម