អត្ថបទពាណិជ្ជកម្ម
Smart Axiata បានរៀបចំ​កម្មវិធី Smart TechTalk និង​កិច្ចប្រជុំ​កំពូល Seedstars Asia នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)
14, Oct 2019 , 12:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩៖ SALA ត្រូវបាន​ជ្រើសរើស​ជា​អាជីវកម្ម​ទើប​បង្កើត​ថ្មី ដែល​ផ្តល់នូវ​ការចាប់អារម្មណ៍​បំផុត​ក្នុង​ព្រឹត្តិការណ៍ Smart TechTalk & Seedstars Pitch នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC) កាលពី​ថ្ងៃ​ម្សិល    មិញ​។ តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់ ក្នុងនាម​ជា​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ដ៏​ល្អ​បំផុត ពី​កម្មវិធី Seedstars ក្រុមហ៊ុន SALA នឹង​អាច​ទទួលបាន​ប្រាក់​មូលនិធិ ដល់​ទៅ ១ លាន​ដុល្លារ​អាមេរិក ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​អាស៊ី នៃ Seedstars នៅ​ខែវិច្ឆិកា និង​កិច្ចប្រជុំ​កំពូល​ជាស​កល (Global Summit) នៅ​ប្រទេស​ស្វ៊ី​ស នា​ឆ្នាំក្រោយ​។

​លោក សុខ លាភ ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SALA ដែលជា​កម្មវិធី​គ្រប់គ្រង​សាលារៀន ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស សម្រាប់​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់ ថ្នាក់​ទី​១២ និង​សាកលវិទ្យាល័យ ជាមួយនឹង​កម្មវិធី​ផ្សេងៗ ដូចជា​ការគ្រប់គ្រង​សិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំង​រដ្ឋបាល​សម្រាប់​សាលារៀន មានប្រសាសន៍ថា​៖ «​ក្រោយពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Joonaak Delivery និង​បទពិសោធ​ជាច្រើន ដែល​ពួកគេ​ទទួលបាន​កាលពី​ឆ្នាំមុន ខ្ញុំ​សង្ឃឹមថា​យើង​នឹងមិន​ត្រឹមតែ​ធ្វើ​ឲ្យ​កម្ពុជា មាន​មោ​ទ​k​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ទាញយក​ផលប្រយោជន៍ ពី​បណ្តាញ​ទំនាក់ទំនង​ផ្សេងៗ ក៏ដូចជា​ឱកាស​វិនិយោគ​នានា ដែល​ត្រូវបាន​ផ្តល់​មក​ឲ្យ​យើង អំឡុងពេល​នៃ​កិច្ចប្រជុំ​ក្នុង​តំបន់ និង​ពិភពលោក ផងដែរ​»​។



​ក្រុមហ៊ុន SALA ត្រូវបាន​ជ្រើសរើស​ចេញពី​ក្រុមហ៊ុន​ចំនួន​៨​ចុងក្រោយ ដែល​បានបង្ហាញ​គំនិត​អាជីវកម្ម​ឌីជីថល​របស់​ពួកគេ ទៅកាន់​គណៈកម្មការ​វិនិច្ឆ័យ​ក្នុង​តំបន់ និង​អន្តរជាតិ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ សិស្ស​១​ក្រុម ដែលមាន​សមាជិក​ចំនួន​៤​នាក់ មកពី Liger Leadership Academy បាន​យកឈ្នះ​សិស្ស​ចំនួន​៥​ក្រុម​ផ្សេងទៀត ក្លាយជា​ម្ចាស់​ជ័យលាភី ក្នុង​កម្មវិធី Seedstars Lean Launchpad ឆ្នាំ​ទី​១ ដែលជា​កម្មវិធី​សាកល្បង ដើម្បី​ជំរុញ​ទឹកចិត្ត ឲ្យ​មានការ​បណ្តុះ​គំនិត និង​ការបង្កើត​គំនិត​ភាពជា​សហគ្រិន ក្នុងចំណោម​សិស្ស​ថ្នាក់​ទី​៩ ដល់​សិស្ស​ថ្នាក់​ទី​១២​។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ Smart TechTalk បានបញ្ចប់​កាលពី​ចុង​សប្តាហ៍​មុន ដោយ​ព្រឹត្តិការណ៍​នេះ ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ស្រាវជ្រាវ និង​អភិវឌ្ឍ និង​ក​សា​សមត្ថភាព (CBRD Fund)​។



​កម្មវិធី​ភាពជា​សហគ្រិន​បច្ចេកវិទ្យា​ទាំង​៣​នេះ ត្រូវបាន​អនុវត្ដ​ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​វិទ្យា​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (MPTC)​។

​លោក Jonathan Yap ជា​ប្រធាន​ផ្នែក​និយ័ត​ករ និង​កិច្ចការ​សាធារណៈ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ចុង​សប្តាហ៍​មួយ ក្នុងចំណោម​ចុង​សប្តាហ៍​ដែល​ខ្ញុំ​ពេញចិត្ត​ជាងគេ​ក្នុងឆ្នាំនេះ ដោយសារតែ​ចុង​សប្តាហ៍​នេះ បាន​នាំយក​យុវជន​វ័យក្មេង​ដ៏​អស្ចារ្យ​ទាំងនេះ​មកជួប​ជុំគ្នា ជាមួយនឹង​បុគ្គល​ឆ្នើមៗ និង​ឆ្លាត​វៃ​បំផុត មកពី​ក្នុង​តំបន់​នេះ​។ ដោយ​មើលឃើញ​ពី​ការបង្ហាញ​ផ្នត់​គំនិតល្អៗ​ផ្សេងគ្នា​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ បានធ្វើ​ឲ្យ​យើង​មាន​មោទកភាព ដោយ​ក្លាយជា​ផ្នែក​មួយ នៃ​ដំណើរ​ឌីជីថល​របស់​កម្ពុជា ដែល​យើង​អាច​គាំទ្រ​ដល់​ការបង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ ចំណង់​ចំណូលចិត្ត និង​ភាពស្វាហាប់ ទៅក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​តំបន់​»​។



​ក្នុង​ព្រឹត្តិការណ៍ TechTalk វាគ្មិន​អន្តរជាតិ​សំខាន់ៗ មកពី​ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Grab និង ក្រុមហ៊ុន Leaderonomics បាន​ផ្តល់នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដល់​អ្នកចូលរួម​ទាំង​អស់ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ស្រប​ពេលដែល​នៅពេល​រសៀល ការលើកឡើង​ពី​ចំណុច​សំខាន់ៗ ដែល​ផ្តោតលើ​អាជីវកម្ម​ទើប​បង្កើត​ថ្មី ពី​ក្រុមហ៊ុន Smart, ក្រុមហ៊ុន Beenext Capital និង ក្រុមហ៊ុន Kid Hero បាន​បំភ្លឺ​កាន់តែច្បាស់​ដល់​អ្នកចូលរួម​ទាំងអស់ ដែលមាន​សិស្សានុសិស្ស ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ស្ថាបនិក​អាជីវកម្ម​ទើប​បង្កើត​ថ្មី   វិស័យ​ឯកជន ក៏ដូចជា​មន្ត្រី​តំណាង​រាជរដ្ឋាភិបាល​។

​រាល់​បទ​បង្ហាញ​ទាំងអស់ ត្រូវបាន​ធ្វើឡើង​ក្រោម​ទស្សនទាន «​រួមគ្នា​ឆ្ពោះទៅកាន់​អនាគត​ឌីជីថល​» ដែល​ក៏​ជា​ទស្សនទាន​របស់​កម្ម​វិធី BarCamp ASEAN ឆ្នាំ​២០១៩​ផងដែរ ដែល​ត្រូវបាន​រៀបចំឡើង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ចុង​សប្តាហ៍​តែមួយ​។ កម្មវិធី BarCamp ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Smart Axiata រួម​ជាមួយនឹង​វិទ្យា​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ផងដែរ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ ពី​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartForCambodia
​ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh





















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com